ថ្ងៃនេះនាំនាងល្អិតម៉ាបែលនិងនីល ទៅលេងនៅសួនក្រោយផ្ទះដោយមាន ជូលី និង ក្លារ៉ាតាមចាំមើលថែក្មេងៗរឿងនំចំណី។ សួនច្បារនៅទីនេះធំទូលាយ មានទឹកធ្លាក់ និងរោងចិញ្ចឹមទន្សាយផ្កាក៏មានច្រើនប្រភេទ និងដើមឈើធំជាច្រើនដែលសល់តាំងសម័យលោកតាលោកយាយទួត ចំនែកខ្យល់អាកាសក៏បរិសុទ្ធងាយស្រួលអោយក្មេងៗរត់លេង ហើយទីនេះក៏ជាកន្លែងដែលខ្ញុំលេងនិងធំធាត់តាំងពីតូចមកដែរ។
«ម៉ាបែល! ឃ្លាននៅកូនស្រី?»
ខ្ញុំលើកកូនស្រីពីកន្ត្រកមកបីនឹងដៃរួចលាត់អាវបន្តិចដើម្បីបំបៅនាង មុខតូចរបស់នាងឡើងក្រហមព្រឿងៗ នាងជញ្ជក់មាត់បណ្តើរមើលមុខខ្ញុំភ្លឹសៗបណ្តើរ...
«អ្នកនាង!!! មាន—»
មេការរត់ពីផ្ទះធំមកសួនច្បារទាំងទឹកមុខស្លេកស្លាំង តែគាត់និយាយមិនទាន់ចប់ស្រួលបួលផង ស្រមោលស្ទុងៗរបស់រាងក្រាស់ស្រាប់តែផុសពីក្រោយគាត់ មុននឹងបង្ហាញមុខគេឡើងច្បាស់។ ខ្ញុំបើកភ្នែកធំៗ ហើយរួសរាន់ទំលាក់អាវចុះ មុននឹងដាក់កូនស្រីនៅក្នុងកន្ត្រករបស់នាងវិញទាំងរញីរញ័រ តែមើលទៅយឺតពេលបន្តិចហើយ គេដូចឃើញគ្រប់យ៉ាងទៅហើយ។
«ចូលផ្ទះអ្នកដ៏ទៃដោយគ្មានការអនុញ្ញាតបែបនេះ ដឹងទេថាអត់មាយាទ»
«កូនអ្នកណា?»
គេមិនខ្វល់ពីរឿងខ្ញុំជេរ ក្រៅពីសម្លឹងកន្ត្រកមិនដាក់ភ្នែក។
«កូនខ្ញុំ»
ខ្ញុំប្រញាប់ទាញកន្ត្រកកូនលាក់នៅក្រោយខ្នង ហើយស៊ីញ៉ូភ្នែកអោយអ្នកបម្រើយក ម៉ាបែល ចេញពីទីនេះ តែត្រូវរាងក្រាស់របស់គេឈរមកឃាំងមុន។
«ជាមួយអ្នកណា?»
«!!!»
មិនដឹងឆ្លើយនឹងគេថាម៉េច ខ្ញុំក៏ងាកមុខចេញគេចពីក្រសែភ្នែកគេ ព្រមទាំងខាំមាត់ជិត!មាត់និយាយថាមិនខ្វល់ តែពេលត្រូវគេសួរចំៗបែបនេះក៏មិនដឹងប្រាប់គេបែបណា
«ឆ្លើយភ្លាម អេម! ការអត់ធ្មត់របស់បងមានដែនកំនត់!»
«ជាមួយអ្នកណាទៀតក្រៅពីលោក!!!»
YOU ARE READING
ជម្រើសទី១ក្នុងបេះដូង
Romance15 years of unrequited love, i have finally married him. However, he is still holding on to his first love whilst I, holding a string of hopes for him to turn his eyes on me. He wore a mask of a sweet husband in front of me, unknowingly i had found...