៚ព្រលានយន្តហោះ, ប្រទេសអ៊ីតាលី
ចំណាយពេលហោះហើរត្រឹមតែ៣ម៉ោង ខ្ញុំក៏មកដល់ស្រុកកំណើតវិញទាំងតក់ក្រហល់បំផុត! ចុះពីយន្តហោះ ជើងមិនទាន់ដល់ដីស្រួលបួលផង ក៏ប្រញេបប្រញាប់ឡើងឡានជិះទៅគោលដៅបន្ទាប់ ដោយទុកអោយកូនស្រីទាំងពីរនៅជាមួយ ក្លារ៉ា និងជូលី ជិះឡានមួយទៀតត្រលប់ទៅផ្ទះមុន។
៚មន្ទីរពេទ្យ
ជើងខ្ញុំដើរលឿនដូចហោះ សំដៅទៅរកបន្ទប់លោកប៉ាដែលនៅជាន់ទី៤ ដែលជាបន្ទប់សម្រាករបស់អ្នកជម្ងឺ ព្រោះអ្នកបម្រើប្រាប់មកថាលោកប៉ាបានទទួលការវះកាត់រួចរាល់ជោគជ័យ ហើយកំពុងសម្រាកនៅបន្ទប់នេះដើម្បីតាមដានអាការៈ។
ក្រាក!
«សឺប្រាយ៍!!!»
លោកប៉ា, ស្កាលេត និង ខេន ឈរញញឹមពព្រាយចំពោះមុខខ្ញុំហើយការតុបតែងប៉េតប៉ោង និងខ្សែភ្លឺភ្លែតៗពេញបន្ទប់ជាមួយនឹងពាក្យ 'ស្វាគមន៍ការត្រលប់មកវិញ' ធ្វើអោយខ្ញុំទន់ជង្គង់ផ្តួលខ្លួននិងការ៉ូភ្លាមៗ...
«កើតអី អេម/ កូនស្រី!!!»
សម្លេងអ្នកទាំងបីបន្លឺឡើងព្រមគ្នា មុននឹងរត់មកត្រកងរាងកាយគ្មានកំលាំងកំហែងរបស់ខ្ញុំដែលដួល។
«ប៉ា!!! ដឹងទេថាកូនភ័យប៉ុណ្ណាអ្ហា៎ ហេតុអីក៏លេងអីបែបនេះ!!!»
ទឹកភ្នែកខ្ញុំហូរច្រោកៗដូចទឹកជ្រោះ ខំទប់តាំងពីនៅលើយន្តហោះ ដើម្បីតាំងស្មារតីមកមើលអាការៈលោកប៉ា តាមផ្លូវបួងសួងដល់ព្រះមិនដឹងជាប៉ុន្មានដងទេ តែគាត់បែរជាមកបោកខ្ញុំដោយប្រើវិធីនេះ សួរថាអ្នកណាមិនខឹង? លើសពីនោះនៅមានមិត្តទាំងពីរផ្សំគំនិតជាមួយគាត់បិទបាំងខ្ញុំទៀត គិតដល់ចំនុចនេះភ្លាម ខ្ញុំក៏ងាកទៅធ្វើមុខកាចដាក់ពួកគេទាំងពីរ។
«ប៉ា សុំទោសកូនស្រី...»
«យើងគ្មានចេតនាទេ អេម តែអ៊ំប្រុសហ៎...» ស្កាលេត
«អ៊ំប្រុស ជាអ្នកផ្តើមគំនិតទាំងអស់ ខ្ញុំអត់ដឹងអីទេ អេម» ខេន
ខ្ញុំសម្លក់មុខអ្នកទាំងបីទាំងទឹកភ្នែក ហើយននៀលជើងលើឥដ្ឋដើម្បីកម្ចាយកំហឹង! ចង់ខឹងលោកប៉ាយូរដែរ តែក៏ខឹងមិនកើត ឃើញគាត់មិនអីបែបនេះ ខ្ញុំត្រេកអរសឹងស្លាប់។
YOU ARE READING
ជម្រើសទី១ក្នុងបេះដូង
Romance15 years of unrequited love, i have finally married him. However, he is still holding on to his first love whilst I, holding a string of hopes for him to turn his eyes on me. He wore a mask of a sweet husband in front of me, unknowingly i had found...