22

464 19 1
                                    

ឆ្នាំនេះ ប្រទេសអ៊ីតាលីត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះសម្រាប់ការដើរសូរ៍ ព្រោះតែលក្ខណៈប្រវត្តិសាស្ត្ររបស់វា, ភាពអស្ចារ្យនៃស្ថាបត្យកម្ម និងសិល្បះ ប៉ុន្តែក៏មានទំនាក់ទំនងជាមួយជម្រើសនៃការឌីហ្សាញផងដែរ។ អ្វីដែលពិសេសក្រៅពីទស្សនីយភាពរបស់ម៉ូដសម្លៀកបំពាក់ដែលនឹងបង្ហាញជាដំបូងនៅសូរ៍មួយនេះ គឺភ្ញៀវដែលត្រូវបានអញ្ជើញទៅវិញទេដែលជាប្រធានបទក្តៅគគុក។

📸

សម្លេងកាមេរ៉ាបន្លឺឡើងមិនដាច់សូរ ពន្លឺភ្លើងបាញ់ចេញពីកាមេរ៉ារាប់រយគ្រឿងនៅខាងមុខរោងមហោស្រពដ៏ធំ រាល់ពេលបុគ្គលល្បីៗឈានជើងចុះពីឡានដើរកាត់កម្រាលព្រំក្រហមចូលទៅខាងក្នុងពិធី។

«តាំងពីមានកូនមកយើងមិនស៊ាំរឿងនេះសោះ!»

ក្រោយពីត្រូវអ្នកកាសែតហុំព័ន្ធជុំវិញ ថតរូបមិនដកដៃបែបនេះ ក្បាលខ្ញុំចាប់ផ្តើមងឿងមួយចំហៀងភ្លាម!

«អ៎រ...យើងនឹងឧស្សាហ៍នាំឯងមកចឹង»

ស្កាលេត សើចចុងមាត់ហើយកៀកដៃខ្ញុំឡើងស្អិតដើរចូលទៅរកកន្លែងអង្គុយរបស់ពួកយើង។ ពួកយើងដើរបណ្តើរជជែកគ្នាពីនេះពីនោះបណ្តើរ ទម្រាំចូលមកខាងក្នុងបានរាងយូរដែល ព្រោះសាលនេះធំជាងការគិត ហើយច្រកចេញចូលក៏រាងស្មុគស្មាញទៀត។

«ដល់ហើយ!»

សម្លេងប្រកាសរបស់មិត្ត ធ្វើអោយខ្ញុំងាកមុខចេញពីនាងទៅមើលកៅអីទំនេរដែលមានលេខរៀងរបស់ពួកយើង តែនេះមិនមែនជារឿងសំខាន់នៅពេលនេះទេ អ្វីដែលសំខាន់គឺកែវភ្នែកមួយគូរដែលសម្លឹងមកខ្ញុំឯណេះទេដែលជាបញ្ហា! គ្រាន់តែប្រសព្វភ្នែកនឹងគេភ្លាម ខ្ញុំងាកខ្វាច់ទៅសម្លក់មុខមិត្តជើងល្អទាំងកំហឹង!

«ស្កាលេត!!»

«យើងស្បថ យើងពិតជាមិនដឹងថាគេនៅទីនេះ...»

«ឯងនៅ ខ្ញុំទៅ!»

ខ្ញុំប្រាប់ទៅនាងដោយសម្លេងរឹង ហើយតាំងចិត្តថាធ្វើដូចអ្វីដែលនិយាយ តែវិនាទីដែលជើងទាំងពីររៀបនឹងកម្រើក ដៃមាំចាប់ប្រអប់ដៃខ្ញុំជាប់ រួចទាញទៅអង្គុុយកៅអីក្បែរគេ។ គ្រប់យ៉ាងកើតឡើងត្រឹមមួយប៉ព្រិចភ្នែក ធ្វើអោយខ្ញុំស្លេកមុខភ្លាម មានអារម្មណ៍សសៃឈាមទាំងប៉ុន្មានហាក់រត់ចូលទៅរកដៃដែលគេចាប់នោះ។

ជម្រើសទី១ក្នុងបេះដូងWhere stories live. Discover now