Izek's pov
មនុស្សមួយចំនួនមិនដឹងនោះទេថារបស់ដែលពួកគេមាននៅក្នុងដៃមានតម្លៃប៉ុណ្ណា រហូតទាល់តែបាត់បង់ទៅ។ ចុះសម្រាប់អ្នកដែលដឹង ហើយព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីរក្សាវាអោយគង់វង្ស តែចុងក្រោយមិនថាពួកគេព្យាយាមយ៉ាងណា ក៏បានត្រឹមតែសម្លឹងទាំងអស់សង្ឃឹមទៅរបស់ដែលបានបាត់បង់នោះ... នេះមិនអយុត្តិធម៌សម្រាប់ពួកគេពេកទេឬ?
រៀបការជាមួយនាងគឺជាកាតព្វកិច្ចពិតមែន តែទង្វើរដែលខ្ញុំធ្វើសម្រាប់នាងនិងកូនកន្លងមកគឺចេញពីបេះដូង គ្រប់យ៉ាងដែលខ្ញុំធ្វើគឺចង់ក្លាយជាប្តីល្អនិងប៉ាល្អម្នាក់សម្រាប់គ្រួសារមួយនេះ តែហេតុទីបញ្ចប់ពួកយើងដើរដល់ចំនុចនេះ? គ្រប់យ៉ាងអាចនឹងផ្លាស់ប្តូរទេ បើខ្ញុំប្រាប់នាងពីជម្រៅចិត្តរបស់ខ្ញុំ?
«បងស្រលាញ់អូន អេម...»
«លោកគួរនិយាយពាក្យនេះតាំងពី៤ឆ្នាំមុន... ព្រោះពេលនេះវាលែងមានន័យអីទៀតហើយ»
សម្លេងប្រកាសច្បាស់ៗរបស់នាង ប្រៀបដូចកាំបិតចាក់ចំកណ្តាលទ្រូងខ្ញុំអីចឹង បើដូចនាងអះអាងមែន វាមិនខុសពីនិយាយថានាងឈប់ស្រលាញ់ខ្ញុំនោះទេ! នេះជាលើកទីបីហើយដែលខ្ញុំជួបរឿងដដែលនេះ តែហេតុអីខ្ញុំនៅមិនស៊ាំនឹងវាទៀត?
«បងសុំទោស...»
«ដូចដែលខ្ញុំអះអាងចឹង រឿងកូនៗខ្ញុំមិនឃាត់លោកទេ តែរឿងពួកយើងក្លាយជាអតីតកាលទៅហើយ»
«ហេតុអីអូនមិនផ្តល់ឱកាសអោយបង អេម?»
«ទេ ហ្សែក! ខ្ញុំមិនយកខ្លួនបៀតនឹងអតីតប្តីដែលប្រលាក់ប្រលូសស្រីរាប់ភ្លេចទាំងដែលលែងលះគ្នាមិនទាន់បានប៉ុន្មាននោះទេ»
«អេម...បងធ្វើនេះព្រោះ...»
«ខ្ញុំមិនចង់ស្តាប់ហេតុផលលោកទេ មិនចាំបាច់និយាយនាំតែខាតពេល! បើគ្មានការអីទៀតទេ ខ្ញុំយកកូនទៅក្នុងផ្ទះវិញហើយ!»
និយាយចប់ភ្លាម នាងក៏បីកូនស្រីដើរចូលទៅខាងក្នុងបាត់ ដោយមិនរង់ចាំស្តាប់ការបកស្រាយរបស់ខ្ញុំដូចដែលនាងបញ្ជាក់ ទុកអោយខ្ញុំឈរធ្មឹងមួយកន្លែង គិតឡើងវិញពីការសន្ទនារបស់ពួកយើងអម្បាញ់មិញ បើអាចខ្ញុំចង់អធិប្បាយប្រាប់នាងថាពីហេតុផលដែលខ្ញុំបណ្តើរស្រីរាប់មិនអស់នោះ... តែនាងអាចនឹងជឿសម្តីខ្ញុំទេ បើខ្ញុំប្រាប់នាងថាខ្ញុំធ្វើនេះព្រោះចង់អោយនាងត្រលប់មកវិញ?

YOU ARE READING
ជម្រើសទី១ក្នុងបេះដូង
Любовные романы15 years of unrequited love, i have finally married him. However, he is still holding on to his first love whilst I, holding a string of hopes for him to turn his eyes on me. He wore a mask of a sweet husband in front of me, unknowingly i had found...