៚ស្អែកឡើង
ខ្ញុំក្រលេកមើលកូនស្រីដែលគេងក្នុងរង្វង់ដៃ ព្រមទាំងញញឹមស្រទន់នឹងរង្វង់មុខតូចច្រមិចរបស់នាង។ នីល បដិសេធមិនចង់ឃើញមុខប៉ានាង ទើបខ្ញុំគ្មានជម្រើសក្រៅពីគេងជាមួយនាង ហើយអោយហ្សែកនៅមើលកូនបែលជំនួស។
ជុប៎
ខ្ញុំសង្កត់មាត់លើថ្ងាសនាងថ្នមៗ ខ្លាចកូនភ្ញាក់ មុននឹងក្រោកយ៉ាងប្រយ័ត្នដើម្បីទៅមើល ម៉ាបែល នៅឯបន្ទប់មួយទៀត។
គ្រាន់តែទៅដល់ ក៏ប្រទះនឹងរាងក្រាស់របស់អតីតប្តីកំពុងអង្គុយលើកៅអី ដាក់ក្បាលរបស់គេលើគ្រែរបស់កូនស្រី...
«ហ្សែក! ព្រឹកហើយ ភ្ញាក់ឡើង..»
ខ្ញុំអង្រួនស្មាទូលាយនោះតិចៗ ក្នុងបំណងអោយគេភ្ញាក់ ហើយក៏បានផល ពេលរាងមាំញោចខ្លួននឹងការប៉ះរបស់ខ្ញុំ មិនបានចង់ប៉ះគេប៉ុន្មានទេ គ្រាន់តែមិនចង់អោយគេនៅទីនេះយូរ ព្រោះមិនចង់ឃើញ នីល យំម្តងទៀត។
«អេម...ម៉ោងប៉ុន្មានហើយ?»
សម្លេងស្អកៗ របស់គេនៅពេលព្រឹកគឺជាអ្វីដែលខ្ញុំចូលចិត្តបំផុត ហើយតែងតែទន្ទឹងរង់ចាំស្តាប់ជានិច្ចរាល់ពេលភ្ញាក់ពីគេងជាមួយគ្នា តែពេលនេះវាជាអ្វីដែលខ្ញុំមិនចង់លឺបំផុត...
«៨ព្រឹក!»
«ចុះអាការៈរបស់ម៉ាបែល? គ្រូពេទ្យមានអាប់ដេតពីលទ្ធផលពិនិត្យសុខភាពនាងទេ?»
«នាងមិនអីទេ...លោកទៅវិញបានហើយ»
«អូននៅមើលកូនៗម្នាក់ឯងបានយ៉ាងម៉េច? អោយបងនៅទៅនីនេះទៅ បងនឹងនៅកំដរអូន»
«បន្តិចទៀតក្លារ៉ាមកវិញហើយ! លោកទៅវិញបាន»
«អេម! បងជាប៉ារបស់កូនៗ អូនអាចមិនចង់ឃើញបង តែកូនៗ ត្រូវការបង»
ស្តាប់សម្តីដ៏សែនហំរបស់គេធ្វើអោយខ្ញុំចង់ដឹងដល់ហើយថា បើគេដឹងថា នីល បដិសេធមិនគេងជាមួយគេយប់មិញព្រោះតែនាងស្អប់គេ គេនឹងធ្វើមុខបែបម៉េច? តែយ៉ាងណា ខ្ញុំមិនបានចិត្តខ្មៅដល់ថ្នាក់ហ្នឹង ទោះជាប្រាប់គេរឿងនេះ ក៏មិនអាចកែប្រែពីការពិតដែលគេជាមូលហេតុធ្វើអោយនីលសម្រក់ទឹកភ្នែក ផ្ទុយមកវិញ វាមានតែនាំការស្មុគស្មាញលើសដើម។
YOU ARE READING
ជម្រើសទី១ក្នុងបេះដូង
Romance15 years of unrequited love, i have finally married him. However, he is still holding on to his first love whilst I, holding a string of hopes for him to turn his eyes on me. He wore a mask of a sweet husband in front of me, unknowingly i had found...