13

426 18 0
                                    

សម្លេងស្រួយរលែមរបស់កូនស្រីបន្លឺឡើង ស្របពេលខ្ញុំនឹងប៉ានាងកំពុងសម្លឹងស៊ីសាច់ហុតឈាមគ្នានៅចំពោះមុខនាង...ខ្ញុំរហ័សប្រាស់ខ្លួនចេញពីការដៃក្រាស់រួចរត់ទៅអោបរាងកាយតូចច្រមិចដែលឈរញ័រខ្លួនក្នុងរង្វង់ដៃ។

«នីល...អុ៎អុ៎...កុំភ័យអីណា»

«ម៉ាមី ហ៊ឺៗ កុំឈ្លោះគ្នាបានទេ ហ៊ឺៗ ក...កូនសន្យាថានឹងធ្វើជាក្មេងល្អ...»

ព្រះអើយ...ខ្ញុំបានធ្វើអីទៅ...កូនស្រីរបស់ខ្ញុំទើបតែ៣ឆ្នាំប៉ុណ្ណោះ រឿងទាំងនេះមិនសាកសមសម្រាប់ការលូតលាស់របស់នាងឡើយ តែមកពីខ្ញុំទើបនាងត្រូវបង្ខំអោយដឹងក្តីមុនអាយុបែបនេះ! ខ្ញុំអោបនាងបណ្តើរទឹកភ្នែកស្រក់បណ្តើរ អារម្មណ៍ស្អប់ខ្លួនឯងរីកមាឌពីមួយថ្ងៃទៅមួយថ្ងៃ។

«ម៉ាមីសុំទោស...ឈប់យំទៅណា៎»

«កូនស្រី! មកណេះអោយដេតឌីអោបដែរមើល៎»

ហ្សែក បន្ទន់ជង្គង់ចុះលើដី ហើយត្រដាងដៃ ញញឺមស្រទន់ដូចជាគ្មានរឿងអីកើតឡើងទៅកាន់កូនស្រី...ខ្ញុំឃើញបែបនោះក៏បានត្រឹមតែព្រលែងនាងទុកពេលអោយនាងមានពេលជាមួយប៉ានាងម្តង។

ផឹប!

នាងរត់តាំងៗទៅរកប៉ានាងទាំងទឹកភ្នែកក្លាក់ ឃើញទិដ្ឋភាពនេះធ្វើអោយខ្ញុំរំជួលចិត្តស្ទើរស្លាប់ទៅហើយ តើនឹងមានរឿងអីកើតឡើងបើនាងដឹងថាប៉ានាងមិនអាចមកជួបនាងញឹកញាប់ដូចមុន?

«ដេតឌី...កូនចង់ទៅផ្ទះយើងវិញ ហ៊ឺៗ កូននឹកដេតឌី ហឹក!ហឹក!»

«ម៉ាមីកូននៅខឹងដេតឌីនៅឡើយ ទៅពេលនេះមិនបានទេ...»

គេប្រាប់ទៅកូនស្រី តែភ្នែកបាញ់តម្រង់ខ្ញុំជំនួស! គិតថាអូនមិនដឹងពីចេតនាបងមែនទេ? តែខ្ញុំគ្មានពេលទៅប្រកែកតតាំងគេទៀតទេព្រោះវត្តមានកូនស្រីនៅទីនេះ យ៉ាងណាគេជាប៉ានាង!

«មើលកូនផង អូនចូលទៅខាងក្នុងមុនហើយ!»

«បងនឹងគេងទីនេះជាមួយកូនស្រី...»

«តាមចិត្តបង»

ខ្ញុំចាកចេញពីទីនោះទាំងគ្មានកម្លាំងកំហែងក្នុងខ្លួន តាំងពីព្រឹកដល់ថ្មើនេះរឿងច្រើនរាប់មិនអស់កើតឡើងក្នុងពេលតែមួយ! កាយក៏ហត់ចំនែកអាចិត្តនេះក៏ហត់ខ្លាំងដូចគ្នា។

ជម្រើសទី១ក្នុងបេះដូងWhere stories live. Discover now