20

449 15 0
                                    

៚Le Amore

នាយសង្ហារចងចិញ្ចើមភ្លាម ពេលឃើញវត្តមានអតីតនារីជាទីស្រលាញ់អង្គុយពីមុខ។

«លីស! នាងមិនប្រាប់ខ្ញុំទេថាមានមនុស្សទៀតមកជាមួយ?» គេងាកទៅជំរឹតសួរមិត្តដែលអង្គុយក្បែរអតីតមិត្តស្រីរបស់គេទាំងសម្លេងរាបស្មើ។

«អ៎រ...ចៃដន្យជួបលីលី តាមផ្លូវក៏បបួលនាងមកបានជាគ្នា»

«គិតថាខ្ញុំជឿនាង?»

«ខ្ញុំឃើញពត៌មានចុះផ្សាយពីបង ទើបខ្ញុំពឹង លីស ដើម្បីរកវិធីជួបបង! កុំខឹងនាងអី» លីលី ឆ្លើយតបទៅវិញមួយៗច្បាស់ៗ ពីចេតនាដែលនាងមកជួបគេ។

«អូនចង់មកសើចចម្អកបងថែមឬយ៉ាងម៉េច?»

«ខ្ញុំដឹងថាបងឈឺចាប់ប៉ុណ្ណា មិនថារឿង លីលី ដែលបានស្លាប់...និងរឿងរបស់ខ្ញុំទៀត តែបងមិនគួរធ្វើខ្លួនបែបនេះចំពោះ អេមម៉ា...»

«អូនយល់បានរបៀបម៉េច អូនមិនមែនជាបង!!»

«កុំភ្លេចថាខ្ញុំធ្លាប់ស្រលាញ់បងរយៈពេលប្រាំឆ្នាំ​ ហ្សែក...មានរឿងខ្លះខ្ញុំស្គាល់បងជាបងស្គាល់ខ្លួនឯងទៅទៀត»

«ហាហា...ស្រលាញ់? អូនដឹងទេថាពាក្យនេះដូចជាបណ្តាសារសម្រាប់បងចឹង...»

«យើងធ្លាប់ស្រលាញ់គ្នាមែន នោះជាការពិត! តែពេលនេះបងគួរទទួលស្គាល់ថាបងស្រលាញ់នាង ហ្សែក...បងស្រលាញ់នាងរហូតចុះទុនបំផ្លាញខ្លួនឯងបែបនេះ» នាងមើលដឹងថាទង្វើរល្ងីល្ងើរដែលគេធ្វើមួយឆ្នាំមកនេះ វាមិនខុសពីស្រោមមុខដែលគេពាក់ដើម្បីមនុស្សស្រីម្នាក់ ព្រោះតែបែបនេះ នាងចាំបាច់ឃាត់គេ មុននឹងគេធ្លាក់ខ្លួនកាន់តែជ្រៅជាងនេះ។

«ចុះបើបងស្រលាញ់នាងមែន វាយ៉ាងម៉េច? នាងទៅបាត់ហើយ លីលី! នាងមិនចង់សូម្បីតែឃើញមុខបង! សម្លេងរបស់បងក៏នាងមិនចង់លឺ...ប្រាប់បងមកថាគ្រប់យ៉ាងនឹងដូចដើមទេ បើបងប្រាប់នាងថាបងស្រលាញ់នាង? ទាំងលីលី និង អូន សុទ្ធតែចាកចេញពីបងទាំងដែលបងនិយាយពាក្យចាស់គម្រឹលនេះ! វាគ្មានន័យទេ មិនថាបងនិយាយឬមិននិយាយ ក៏នាងជ្រើសចាកចេញពីបងដដែល»

«បងព្យាយាមហើយឬនៅ មុនពេលដែលនិយាយថាវាគ្មានន័យ? ចង់អោយខ្ញុំប្រាប់រឿងមួយដែលខ្ញុំទើបតែដឹងពីបងថ្មីៗនេះទេ?» នាងឈប់បន្តិច សម្រួលអារម្មណ៍អោយនឹងនរវិញ មុននឹងសម្លឹងចំៗដាក់មុខអតីតគូស្នេហ៍...

ជម្រើសទី១ក្នុងបេះដូងWhere stories live. Discover now