16

430 12 0
                                    

ថ្ងៃថ្មី...

ខ្ញុំកាន់ក្រដាសមួយសន្លឹកក្នុងដៃជាមួយស្នាមញញឹមពិបាកយល់ វាជាលិខិតបញ្ជាក់ច្បាស់ណាស់ថាអាពាហ៍ពិពាហ៍ដែលខ្ញុំតែងតែចង់បានត្រូវបានអាសារបង់ត្រឹមមួយប៉ព្រិចភ្នែក...

តក់ តក់...

ទឹកភ្នែកប៉ុន្មានដំណក់ស្រក់បណ្តេញគ្នាលើក្រដាសលែងលះដែលខ្ញុំកំពុងកាន់ញ័រទទ្រើកនឹងដៃ...មាត់ញញឹមទេតែមិនដឹងទឹកភ្នែកវាហូរបានដោយរបៀបម៉េច! ខ្ញុំលើកដៃជូតទឹកភ្នែកចេញហើយទុកដាក់ក្រដាសក្នុងសឺមីញាត់ចូលកាបូបស្ពាយមុននឹងបើកឡានចាកចេញពីកន្លែងសមត្ថកិច្ចទទួលបន្ទុករឿងក្តីក្តាំអេតាស៊ីវិលនេះ។

៚S&C Media

ក្រាក~

«ស្កាលេត...»

ខ្ញុំបើកទ្វាដើរយឺតទៅរករាងស្តើងដែលកំពុងអង្គុយលើកៅអីធំរបស់នាង សម្លេងខ្ញុំហៅឈ្មោះនាងអម្បាញ់មិញគឺគ្មានកម្លាំងកំហែងហេងហាងក្នុងខ្លួនម៉េចមិនដឹង។ ឃើញសភាពខ្ញុំមិនស្រួល នាងស្ទុះងើបពីកៅមកអោបខ្ញុំណែនព្រមទាំងអង្អែលខ្នងខ្ញុំតិចៗដូចដែលនាងតែងធ្វើពេលដឹងខ្ញុំកំពុងមានបញ្ហា។

«មិនអីទេ...អេម! គ្រប់យ៉ាងនឹងមិនអី ជឿយើង...»

«ហ៊ឺៗ ហ៊ឺៗ យើងមិនយល់ទេ ហេតុអីគ្រប់យ៉ាងក្លាយទៅជាបែបនេះ?»

ខ្ញុំទ្រាំលែងបានតទៀត ក៏ស្រែកយំខ្លាំងៗស្រក់ទឹកភ្នែកប្រលាក់ពេញអាវនាង តែនាងនៅតែអោបខ្ញុំជាប់ហើយលួងលោមខ្ញុំដដែលៗ

«យំអោយឆ្អែតទៅ បន្តិចទៀតនឹងលែងអីហើយ! យើងនៅក្បែរឯងជានិច្ចណា៎»

ខ្ញុំសំងំយំក្នុងរង្វង់ដៃនាងកាន់តែខ្លាំងពេលលឺនាងនិយាយបែបនេះ...ខ្ញុំមិនយល់ពីខ្លួនឯងដូចគ្នាហេតុអីក៏ត្រូវមកយំបែបនេះ ទាំងដែលនេះជាអ្វីដែលខ្ញុំចង់បានមិនចឹង? គេក៏ព្រមលែងលះហើយប្រគល់សិទ្ធិមើលថែកូនអោយខ្ញុំទៀត តែហេតុអី ខ្ញុំមានអារម្មណ៍ដូចមានអ្នកណាច្រៀកសាច់ជាចម្រៀកៗបែបនេះ?

កន្លងផុតយូរក្រែលដែរ ទម្រាំខ្ញុំសម្រួលអារម្មណ៍បានខ្លះទោះជានៅអណ្តឺតអណ្តកពេលនិយាយម្តងម្កាលក៏ដោយ...ខ្ញុំទម្លាក់ខ្លួនអង្គុយលើសាឡុង ហើយលើកទឹកត្រជាក់យកមកផឹកអោយផ្សើមបំពង់ក មិញហ្នឹងស្រែកជំទាលយំខ្លាំងពេក ស្ងួតក.រកនិយាយអីមិនបាន។

ជម្រើសទី១ក្នុងបេះដូងWhere stories live. Discover now