26

333 18 9
                                    

Izek's pov

រយៈពេលជាងមួយសប្តាហ៍ដែលខ្ញុំខានឃើញមុខ អេម និងកូនៗ ដោយសារតែការរារាំងរបស់លោកប៉ានាង ខ្ញុំដឹងថាគាត់មិនចង់ឃើញមុខខ្ញុំតែកាលដែលគាត់ធ្វើបែបនេះវាដូចជាអយុត្តិធម៌ពេកហើយសម្រាប់ខ្ញុំ។

«ហ្សែក...ល្ងាចយើងទៅញាំអីជាមួយគ្នាទេ?»

អេមីលី ឈោងមកតោងដៃខ្ញុំមិនលែង រហូតធ្វើអោយខ្ញុំមានអារម្មណ៍ថានាងមិនខុសពីមឹកប៉ុន្មាន! ចូលចិត្តតោងស្អិតមិនលែង ថែមទាំងដៃរវាមពាសពេញសាច់ដុំខ្ញុំទៀត។

«...»

ខ្ញុំមិននិយាយអី ក្រៅពីបង្ហាញក្រសែភ្នែកស្មើធេងទៅកាន់នាង អេមីលី ជាមនុស្សឆ្លាត នាងប្រាកដជាដឹងថាខ្ញុំមានន័យថាម៉េចនៅពលឃើញខ្ញុំសោះអង្គើយបែបនេះដាក់។

«លោកមិនអាចធ្វើឬកពារបែបនេះដាក់ខ្ញុំ ដឹងទេ ហ្សែក!!»

«ខ្ញុំផ្តល់ជម្រើសអោយនាង អេមីលី! ចេញពីទីនេះដោយខ្លួនឯងឬក៏ចង់អោយខ្ញុំហៅសន្តិសុខអូសនាងចេញ?»

«អ៊ិហ្សែក មិឃិអ៊ែល!!!» អេមីលី សង្គ្រឺតជើងធ្មេញ សម្លក់ខ្ញុំដូចចង់ហែកសាច់ទាំងរស់ តែខ្ញុំមិនយកចិត្តទុកដាក់ក្រៅពីទាញទូរស័ព្ទចេញហោប៉ៅចុចទៅអ្នកណាម្នាក់...

(ហេលេន! ហៅសន្តិសុខមកបន្ទប់ខ្ញុំ!)

«មិនចាំបាច់!» អេមីលី តន្ត្រំជើងចាកចេញបន្ទាប់ពីត្រូវខ្ញុំគម្រាមមុននេះ គ្រាន់តែឃើញនាងបាត់ស្រមោលពីបន្ទប់ភ្លាម ខ្ញុំក៏អាចដកដង្ហើមបានខ្លះ...

End of Izek's pov.
___

ខ្ញុំអង្គុយសំកុកក្នុងផ្ទះមើលកូនជាងមួយអាទិត្យដោយគ្មានការរំខានពីគេ មិនមែនគេមិនមករកកូនទេ តែរាល់ពេលដែលមកដល់ត្រឹមរបងផ្ទះក៏ត្រូវកំចាត់ដោយស្នាដៃលោកប៉ាជាមុន។

«ម៉ាបែល...ចង់ទៅដើរលេងខាងក្រៅជាមួយម៉ាមីទេ?»

«ខឹកៗ»

«សើចបែបនេះម៉ាមីសន្មត់ថាអូខេហើយណា៎?»

«ក្លារ៉ា! ត្រៀមឡាន ខ្ញុំនាំកូនៗទៅដើរលេងខាងក្រៅ»

«ចាស៎ អ្នកនាង»

៚Gadaland Park

ខ្ញុំអង្គុយលើបង់ជាមួយនឹង ម៉ាបែល ក្នុងដៃ ដោយទុកអោយក្លារ៉ា នាំ នីល ទៅជិះ merry-go-round និង ល្បែងផ្សេងៗដែលនាងទន្ទេញប្រាប់ចង់លេង ឃើញស្នាមញញឹមកូនស្រីបែបនេះ បេះដូងជាម្តាយក៏សប្បាយចិត្តតាមហ្នឹង។

ជម្រើសទី១ក្នុងបេះដូងWhere stories live. Discover now