15

412 16 0
                                    

ថ្ងៃថ្មី...

ក្រោយពីដេកគិតពេញមួយយប់ខ្ញុំក៏សម្រេចចិត្តធ្វើតាមផែនការមិត្តណែនាំពីម្សិល ទោះជាផែនការនេះរាងអាត្មានិយមបន្តិចតែបើដោះដូរមកវិញនូវអ្វីដែលខ្ញុំចង់បាន ខ្ញុំក៏ហ៊ានប្រថុយ! បន្ទាប់ពីគិតគូរល្អិតល្អន់រួច ម្រាមដៃរវាសរវៃចុចលេខទៅមិត្តសម្លាញ់ខ្ញុំដើម្បីអោយនាងចាត់ចែងឈុតឆាកសម្តែងថ្ងៃនេះ...

«ធ្វើតាមអ្វីដែលឯងប្រាប់យើងចុះ ស្កាលេត!»

(ឯងច្បាស់ហើយហ្ហ៎? កុំបង្ខំខ្លួនឯងអីណា...បើឯងមិនចង់យើងនឹងរកវិធីថ្មី)

«អត់ទេ...ចាត់ការគ្រប់យ៉ាងតាមគំនិតឯងទៅ»

(អូខេចឹង...)

ទូត!

ខ្ញុំញាត់ទូរស័ព្ទក្នុងកាបូប ហើយបើកទ្វារបន្ទប់ចុះទៅខាងក្រោមដើម្បីញាំអាហារពេលព្រឹកដូចរាល់ដង មិនចង់ញាំប៉ុន្មានទេ តែមិនចង់បដិសេធសំណូមពរកូនសំណព្វដែលចង់ញាំអាហារជុំគ្នាជាមួយខ្ញុំនិងប៉ានាង។

«ម៉ាមី...»

ជុបប៎

«គេងលក់ស្រួលទេ កូនសម្លាញ់?»

ឃើញថ្ពាល់ទន់ៗរបស់នាងក៏អត់មិនបាននឹងថើបនាងទាំងគ្រឺតខ្នាញ់ កូនអ្នកណានៀក៎ អីក៏គួរអោយស្រលាញ់យ៉ាងនេះ!!!

«អឹក! ដេតឌីនៅកំដរកូនពេញមួយយប់ហ៎ ហើយដេតឌីក៏និយាយពីម៉ាក់ប្រាប់កូនដែរ មែនទេដេតឌី?»

«នីល...ក្រែងកូនសន្យានឹងដេតឌីហើយតើថានឹងរក្សារឿងនេះជាអាថ៌កំបាំង?»

«អុប៎...ពិតមែនហើយ ជាអាថ៌កំបាំង ហិហិ»

ខ្ញុំមើលឪកូនពីរនាក់នេះញាក់ភ្នែកអោយម៉ូគ្នាទាំងមិនយល់! តូចចិត្តតិចៗដែលកូនស្រីមិនព្រមចែករំលែកអាថ៌កំបាំងជាមួយ តែខ្ញុំមិនព្រមចុះចាញ់ ហើយងាកខ្វាច់ទៅមើលមុខរីកដូចផ្ការបស់លោកប្តីដែលអង្គុយផឹកកាហ្វេទល់មុខខ្ញុំជំនួសវិញ

«បងនិយាយរឿងអីប្រាប់កូន?»

«!!!»

គេញាក់ស្មាពេបមាត់បដិសេធមិនឆ្លើយនឹងសំនួរខ្ញុំយ៉ាងឌឺបំផុត! មិនប្រាប់ក៏ហីទៅ ទោះជាចង់ដឹងប៉ុណ្ណាក៏ខ្ញុំមិនចុះទន់លន់តួគេដែរ។
«ពេលណាបងទៅផ្ទះបងវិញ?»

ជម្រើសទី១ក្នុងបេះដូងWhere stories live. Discover now