29

692 23 7
                                    

ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ខ្ញុំបីកូនបែលចុះទៅខាងក្រោមដើម្បីញាំអាហារពេលព្រឹក ភ្លេចគិតអោយឈឹងពីវត្តមានលោកប៉ាកំពុងពិសារកាហ្វេ។ គាត់ពាក់មុខមាំ មិននិយាយរកខ្ញុំមួយម៉ាត់ ក្រៅពីដៀងភ្នែកមើលមកខ្ញុំម្តងម្កាលៗ ប្រុងនឹងនិយាយអ្វីម្យ៉ាង។

«មេការ!!»

ខ្ញុំងាកទៅមើលមុខគាត់ទាំងសង្ស័យ ខ្ញុំដឹងថាគាត់ចង់និយាយជាមួយខ្ញុំ តែហេតុអីសុខៗ ហៅមេការទៅវិញ?

«បាទ លោកម្ចាស់!»

«ទៅយកទឹកកក! ថ្ពាល់កូនយើងហើមដល់ថ្នាក់នេះ ហេតុអីគ្មានអ្នកឈឺឆ្អាល? ចង់ត្រូវដេញចេញពីការងារក៏មិនប្រាប់!»

«ទទួលបញ្ជា ទានម្ចាស់!! ពួកឯង! នៅឈររ៉េរ៉ដល់ណាទៀត អោយលឿនឡើង!!!»

មេការអោនគំនាប់ដាក់លោកប៉ា មុននឹងស្រែកវ៉ាសដាក់អ្នកបម្រើឯទៀត រួចគ្រប់គ្នាក៏នាំគ្នារត់ប្រសេចប្រសាចធ្វើតាមបញ្ជាមេការទាំងស្លេកមុខដូចខ្មោចទឹក។

«អេម...កូនខឹងនឹងប៉ាទេ?»

ពុទ្ធោ! អ្នកណាទៅដាច់ចិត្តខឹងគាត់ទៅ បើគាត់ធ្វើមុខកំសត់ដល់ថ្នាក់នេះ!

«ប៉ា...កូនសុំទោស កូនមិនគួរនិយាយពាក្យអស់នោះដាក់លោកប៉ា! ទាំងនេះជាកំហុសកូនទេ កូនមិនខឹងនឹងប៉ាឡើយ»

«ហឹម...តែប៉ានៅតែមិនអនុញ្ញាតអោយកូនទៅអង់គ្លេសវិញដដែល!»

ស្មានតែនិយាយត្រូវគ្នាហើយតាស៎ លោកប៉ាពិតជាមានៈខ្លាំងពិតមែន ខ្ញុំគួរធ្វើយ៉ាងម៉េចទៅ?

«ហ្សែក...កូនមិនធ្លាប់បំភ្លេចគេ»

«ហ៊ើយ!!! អាល្អិតនោះវាមានអីពិសេសអីណាស់ណា បានជាកូននៅតែគិតពីវាហា៎!»

«ប៉ា...ហេតុអីប៉ាមិនព្រមមានគ្រួសារថ្មី ទាំងដែលម៉ាក់លារចាកលោកនេះទៅហើយ?»

គ្រាន់តែស្តាប់ការវាយបករបស់ខ្ញុំវិញ លោកប៉ាជ្រឹមភ្នែក ដកដង្ហើមធំ រួចក្រោកពីកៅអីសន្សឹមៗ ដើរមកក្បែរខ្ញុំ។ ដៃដ៏កក់ក្តៅអង្អែលសក់ខ្ញុំថ្នម មុននឹងផ្អឹបក្បាលខ្ញុំទៅនឹងផែនទ្រូងរបស់គាត់ដោយកាយវិការទន់ភ្លន់។

ជម្រើសទី១ក្នុងបេះដូងWhere stories live. Discover now