11

411 13 0
                                    


អាហែម~
លោកប៉ាគ្រហែមបន្តិច ពេលឃើញកូនប្រសារគាត់មើលរំលងវត្តមានរបស់គាត់នៅទីនេះ។ ហ្សែក ហាក់ដូចជាអានគំនិតបុរសចំណាស់ដឹង ទើបរាងខ្ពស់អោនគំនាប់លោកប៉ា90ដឺក្រេយ៉ាងគួរសម។

«លោកប៉ា...ខ្ញុំមកយកប្រពន្ធកូនទៅផ្ទះវិញ! សុំទោសដែលធ្វើអោយប៉ាត្រូវមកឈឺក្បាលរឿងតូចតាចរបស់ពួកយើង»

ចិញ្ចើមខ្ញុំចងចូលគ្នាភ្លាមពេលលឺប្រយោគគួរអោយស្អប់ចេញពីមាត់របស់គេ...រឿងតូចតាច? ហឹស! គេមុខក្រាស់ដល់ថ្នាក់នេះតាំងពីពេលណា ហ៊ានបំភ្លៃការពិតនៅចំពោះមុខប៉ាខ្ញុំទៀត!

«អេម ប្រាប់យើងអស់ហើយពីរឿងលែងលះ! សម្រេចថាធ្វើតាមនាងទៅហ្សែក! រឿងនីល យើងមិនហាមឃាត់ឯងមិនអោយទទួលខុសត្រូវឡើយ តែកូនស្រីយើងសម្រេចចិត្តច្បាស់រឿងលែងលះនេះ អីចឹងហើយបញ្ចប់ទំនាក់ទំនងនេះទៅ យើងមិនចង់ឃើញមុខកូនស្រីលើបណ្តាញសង្គមព្រោះតែរឿងនេះទេ...ចាត់ការស្ងាត់ៗ ហើយសម្រុះសម្រួលគ្នាតាមហ្នឹងទៅ មិនចាំបាច់ឡើងដល់តុលាការទេ»

«លោកប៉ា! ខ្ញុំមិនបានមកទីនេះដើម្បីនិយាយរឿងលែងលះ! ខ្ញុំមកយកប្រពន្ធហើយនិងកូនស្រីខ្ញុំត្រលប់ទៅផ្ទះវិញ!»

«អូនមិនទៅ!»

ដោយទ្រាំស្តាប់លែងបាន ខ្ញុំស្រែកដាក់គេខ្លាំងៗ ហើយសម្លក់មុខគេវិសតែធ្លាក់ភ្នែកចុះក្រោម! ផ្ទះ? ខ្ញុំមិនចង់ជាន់ផ្ទះដែលពោរពេញដោយសុភមង្គលក្លែងក្លាយនោះទៀតឡើយ! គ្មានថ្ងៃទេ!!!

«អេម! កុំចចេស!! ទៅវិញជាមួយបងភ្លាម!»

«ទៅវិញអោយបងបង្ខាំងអូនដូចឆ្កែដូចឆ្មាហ្នឹងមែនទេ? អូនមិនទៅដាច់ខាត»

ខ្ញុំខឹងពេកក៏ជ្រុលមាត់ភ្លាត់និយាយរឿងមិនគួរនិយាយចេញមក ហើយពេលក្រលេកមើលមុខលោកប៉ាម្តងទៀត ខ្ញុំចាប់ផ្តើមស្រៀវក្បាលមួយរំពេច...

«ប៉ា...មិនមែនដូចប៉ាគិត...»

ខ្ញុំព្យាយាមពន្យល់ប្រាប់គាត់ តែគាត់មិនស្តាប់ ហើយដើរឆាសខ្ញុំដូចផ្លេកបន្ទោរសំដៅទៅរកកាំភ្លើងវែងដែលតាំងលើជញ្ជាំង!

«ប៉ា!!! ប៉ាចង់ធ្វើអី...កុំណា៎ កូនសុំអង្វរ»

ខ្ញុំស្ទុះទៅបាំងពីមុខគេដោយមិនស្ទាក់ស្ទើរ ហើយប្រើខ្សែភ្នែកអង្វរករអោយលោកប៉ាបញ្ឈប់ទង្វើររបស់គាត់ពេលនេះ...

ជម្រើសទី១ក្នុងបេះដូងWhere stories live. Discover now