6

498 16 0
                                    

I love him so much so I have to let him go

ស្នាមញញឹមលើផ្ទៃមុខសង្ហាររលាយបាត់ត្រឹមមួយប៉ព្រិចភ្នែក កែវភ្នែកស្រទន់សម្លឹងខ្ញុំមិនព្រិច ទំនងឆ្ងល់ណាស់ហើយពេលប្រពន្ធដែលប្រាប់ថាស្រលាញ់គេសឹងរាល់ថ្ងៃ សុំចែកផ្លូវដោយមិនប្រាប់ហេតុផលគេបែបនេះ។

«ហេតុអី?»

ខ្ញុំសើចចុងមាត់ តែព្យាយាមសម្រួលទឹកមុខវិញ រួចឆ្លើយតបនឹងសំនួររបស់គេទាំងឈឺឆៀបៗត្រង់ទ្រូងខាងឆ្វេង។

«មកពីអូនឈប់ស្រលាញ់បងទេដឹង?»

«អេម...យើងរៀបការប៉ុន្មានឆ្នាំហើយ ហេតុអីអូនមានគំនិតបែបនេះ?»

«រយៈពេលប៉ុន្មានឆ្នាំមិនសំខាន់ទេ ហ្សែក...បច្ចុប្បន្នគឺសំខាន់ជាងសម្រាប់អូន»

«ចុះ នីល? អូនមានគិតដល់កូនស្រីយើងទេ ពេលស្នើររឿងលែងលះនេះមក?»

«អូននឹងទាមទារសិទ្ធិចិញ្ចឹមនាង បងកុំបារម្ភ!»

«បងមិនបានសំដៅលើរឿងនោះ! អូនចង់អោយកូនស្រីកំព្រាឬយ៉ាងម៉េច?»

«នីល កំព្រាបានយ៉ាងម៉េច? អូននិងបងមិនទាន់ស្លាប់ឯណា!!»

«អេមម៉ា!!!»

ខ្ញុំកន្ត្រាក់ខ្លួនភ្ញាក់នឹងសម្លេងខ្លាំងៗរបស់គេ នេះជាលើកទីមួយដែលគេស្រែកបែបនេះដាក់ខ្ញុំ នេះបញ្ជាក់ថាគេមិនពេញចិត្តខ្លាំងចំពោះភាពមានៈរបស់ខ្ញុំ ចំនែកខ្ញុំក៏មិនព្រមអោយគេបញ្ចេញកំហឹងតែឯង
ក៏សម្លក់គេថ្មែទៅវិញ! បងខឹងអីណាស់ណា៎ទៅ អូនទេគួរតែខឹងនឹងបង។

«ចេញពីបន្ទប់អូន! អូនចង់នៅម្នាក់ឯង...»

ជាជាងអូសបន្លាយជម្លោះកាន់តែយូរ ខ្ញុំសម្រេចចិត្តបណ្តេញគេចេញពីទីនេះ ហើយផ្តេកខ្លួនលើគ្រែ គ្របភួយជិតឈឹងមិនចង់ឃើញមុខគេតទៀត ខ្លាចភ្លេចខ្លួនយំចេញមក វីរវរមិនខាន ខំប្រឹងធ្វើចិត្តរឹងហារមាត់សុំគេលែងក្តែងៗ ហើយមកដេកយំអោយគេឃើញនេះ ខ្ញុំយកមុខទៅទុកនៅឯណា?

«គ្មានការលែងលះកើតឡើងដាច់ខាត អេម!»

ក្រាំង!
សម្លេងគ្រលរបន្លឺស្រាលៗតែក៏លឺច្បាស់ ខ្ញុំមិនយល់ហេតុអីគេចង់រក្សាអាពាហ៍ពិពាហ៍នេះទាំងដែលគេមិនស្រលាញ់ផងនោះ? បងមានហេតុផលអីពីក្រោយមែនទេ ហ្សែក?
___
តាំងពីថ្ងៃតំលើងសសៃកដាក់គ្នាមក ខ្ញុំព្យាយាមគេចមុខពីគេសឹងរាល់ថ្ងៃ ហើយថ្ងៃនេះក៏ចឹង! ខ្ញុំអង្គុយសំកុកក្នុងអូហ្វីសមិនទៅផ្ទះសម្បែង ភ្នែកសម្លឹងលេខលើកញ្ចក់ទូរស័ព្ទមិនព្រិច គួរតែខលទៅគេឬអត់? ហា៎....ខ្ញុំគោះទូរស័ព្ទស្រាលៗលើថ្ងាស មិនដឹងថាគួរសម្រេចចិត្តបែបណាល្អ...

ជម្រើសទី១ក្នុងបេះដូងWhere stories live. Discover now