ភាគទី1

1K 16 0
                                    

ដេល៍ឡាស់ ខារ៍មេឡុន កូនកាត់កូរ៉េ-អ៉ីតាលីមានម្តាយជាជនជាតិកូរ៉េ ឪពុកជាជនជាតិអ៉ីតាលី។មកទល់ពេលនេះកម្លោះសង្ហាចូលដល់វ័យ30ឆ្នាំហើយ ប៉ុន្តែដេល៍ឡាស់ មិនគិតគូរឿងគូស្រករឡើយ។

ដេល៍ឡាស់ម្ចាស់សណ្ឋាគារ ខារ៍មេឡុន អូតែល ដែលមានសាខាជាច្រើនប្រទេស ដូចជាអ៉ីតាលី កូរ៉េ ចិន និងបារាំងជាដើម។

ត្រកូលខារ៍មេឡុន មានកូនប្រុសបីនាក់ ដែលកូនប្រុសច្បងគឺ ដេល៍ឡាស់ ខារ៍មេឡុន ។កូនប្រុសទី2 វីល្លាម ខារ៍មេឡុន និងកូនប្រុសពៅគឺប្រាយ៍អេន ខារ៍មេឡុន។

អ្នកទាំងបីសុទ្ធតែជាបុរសក្នុងក្តីសុបិន្តរបស់ស្រីៗស្ទើកន្លះផែនដី ព្រោះតែរូបរាងដ៏សង្ហា មន្តស្នេហ៍កែវភ្នែក ដែលធ្វើឪ្យរាងកាយរោលរាល ដោយគ្រាន់តែបានសម្លឹងមើលភ្នែក។

ដេល៍ឡាស់ជាមនុស្សម៉ត់ចត់ កំណាចដូចជាបិសាច ជាពិសេសរឿងលើគ្រែ។គ្មានអ្នកណាម្នាក់ ហ៊ានប្រឆាំងនឹងបញ្ជារបស់គេឡើយ បើអ្នកណាមិនធ្វើតាម លទ្ធផលចេញមកនឹងមិនស្រស់ស្អាតឡើយ។

មនុស្សដូចជាដេល៍ឡាស់សុខចិត្តស្លាប់ ក៏មិនឪ្យអ្នកណាមកប្រមាថខ្លួនឡើយ ជាពិសេសមនុស្សស្រី។ព្រោះគេគិតថាមនុស្សស្រីគ្រាន់ជាតុក្តតាដែលមានជីវិត លេងធុញពេលណានឹងបណ្តេញចេញដោយទឹកប្រាក់។

ដេល៍ឡាស់មិនដែលបណ្តើរមនុស្សស្រីមិនលើសពីមួយអាទិត្យឡើយ គេនឹងប្តូរមនុស្សស្រីថ្មី។ស្រីកំដររបស់គេ សុទ្ធតែជាជនល្បី តារាបង្ហាញម៉ូត តារាសម្តែងជាដើម។

«ដេល៍ចា៎!»សម្លេងម្ញិកម្ញក់របស់ អេមម៉ា ក្រេនសៀរ៍ដែលជាស្រីកំដរពេលនេះរបស់ដេល៍ឡាស់

អ្នកទាំងពីរទើបតែបញ្ចប់ឈុតឆាក ក្តៅរោលរាលរបស់ខ្លួន ដែលពេលនេះដេល៍ឡាស់ កំពុងតែរៀបចំខ្លួន ដើម្បីទៅផ្ទះ

«យ៉ាងម៉េចឬអេមម៉ា?»សម្លេងគ្រលរធ្ងន់របស់ដេល៍ឡាស់សួរនាង ទាំងដៃកំពុងតែបិទឡេវអាវរបស់ខ្លួន

«ទៅវិញហើយឬ?មិនបន្តបន្តិចទៀតទេឬ?»អេមម៉ាព្យាយាមធ្វើសម្លេងដាស់អារម្មណ៍របស់គេម្តងទៀត

«នាងក៏ដឹងមែនទេ ថាពេលឆ្អែតហើយ ខ្ញ៉ំមិនដែលចាំឪ្យដល់ព្រឹកឡើយ!»ដេល៍ឡាស់បែរមុខទៅមើលមនុស្សស្រីដែលអង្គុយលើគ្រែ ដែលមិនទាន់ស្លៀកពាក់វិញនៅឡើយ

«ចាស៎ខ្ញ៉ំដឹង!»អេមម៉ាធ្វើសម្លេងគួរឪ្យកំសត់ ចង់ហៅពិន្ទុនៃការអាណិតពីដេល៍ឡាស់ ទាំងក្នុងចិត្តស្ទើចេញអណ្តាតភ្លើង

«ដឹងក៏ល្អហើយ!នេះលុយរបស់នាង»ទុកលុយឪ្យអេមម៉ាចំនួនច្រើនរួចហើយ ដេល៍ឡាស់ដើរចេញពីក្នុងបន្ទប់ ដោយមិនគិតងាកក្រោយមើលស្រីស្អាតអេមម៉ាម្តងទៀត

«អាយយយ!អាប្រុសចង្រៃ ស៊ីឆ្អែតក៏ទៅបាត់!»អេមម៉ាស្រែកមួម៉ៅ ដែលដេល៍ឡាស់មិនចាប់អារម្មណ៍នាង ចាប់អារម្មណ៍ត្រឹមរាងកាយរបស់នាង ដែលអាចម្តងក្តីសុខឪ្យគេបាន

ក្វាងទុង,ប្រទេសចិន

ក្មេងស្រីមុខស្រស់ ភ្នែកធំមាត់តូច គួរឪ្យស្រលាញ់ កំពុងមមាញឹកជាមួយការងាររបស់ខ្លួន ដែលជាអ្នករត់តុក្នុងក្លឹបរាត្រីមួយកន្លែង។

នាងគឺ ចាង ហ្វីនី ស្រីតូចមានល្អិត ដែលភ្ញៀវមកកំសាន្តភាគចករើន សុទ្ធតែចាប់អារម្មណ៍លើនាង ប៉ុន្តែនាងនៅតែប្រកាន់គោលជំហររបស់ខ្លួន មិនយកខ្លួនទៅប្តូរយកប្រាក់ឡើយ។

«ហ្វីនី!យកទៅតុលេខ4ជាន់ទី2បន្តិច!»បារ៍ថេនដឺ ប្រាប់តាមកាសដែលដាក់នៅត្រចៀក ឪ្យនាងយកស្រាទៅឪ្យភ្ញៀវ

«ចា៎បាន!»នាងដើរទៅយកស្រា និងលើកទៅជាន់លើភ្លាម

ក្លឹបរាត្រីមួយកន្លែងនេះ ជាក្លឹបសម្រាប់ពួកអភិជន ព្រោះវាមានភាពផ្ទាល់ខ្លួនច្រើនជាងក្លឹបដទៃទៀត។ ទីនេះមានពីរជាន់ ដែលជាន់ខាងក្រោមនេះសម្រាប់រាំរែក និងភ្ញៀវដែលជាវ័យឈាមរាវ ចំណែកជាន់ខាងលើ សម្រាប់អ្នកដែលត្រូវការមកបន្ធូរអារម្មណ៍។

ចាង ហ្វីនី ជាមនុស្សឧស្សាហ៍ ស្រលាញ់ការងារ មិនដែលធ្វើឪ្យមានកំហុស ធ្វើឪ្យអ្នកគ្រប់គ្រង និងបុគ្គលិកធ្វ់ការជាមួយគ្នា ស្រលាញ់នាងគ្រប់គ្នា។

ហ្វីនីជាក្មេងកំព្រា ឪពុកម្តាយស្លាប់តាំងពីនាងអាយុ16ឆ្នាំ សាច់ញាតិជិតឆ្ងាយក៏ព្រាត់ប្រាស់គ្នា ពេលនេះនាងនៅតែខ្លួនមួយ ត្រូវធ្វើការរកលុយ ដើម្បីរៀនបន្ត។ នាងចិញ្ចឹមជីវិតដោយកម្លាំងខ្លួនឯងមកយ៉ាងលំបាក តែនាងមិនត្អូញត្អែរចំពោះវាសនារបស់នាងម្តងណាឡើយ។

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now