ភាគទី27

323 4 0
                                    

នេះជាថ្ងៃទីបីហើយ ដែលម្តាយរបស់ដេល៍ឡាស់មកប្រទេសចិន។ប៉ុន្មានថ្ងៃនេះ គាត់តែងតែបបួលហ្វីនីទៅដើរលេងគ្រប់ទីកន្លែង ហើយថ្ងៃនេះដែរ គាត់មានគម្រោងថាហ្នឹងទៅទិញសម្លៀកបំពាក់ខ្លះ នៅផ្សារទំនើប។

«ដេល៍ឡាស់!ថ្ងៃនេះ ម៉ាក់នាំកូនប្រសារទៅផ្សា ប្រហែលមិនថាអីទេមែនទេ!»លោកស្រីខារ៍មេឡុន នាំហ្វីនីមករកដេល៍ឡាស់ដល់បន្ទប់ ដើម្បីប្រាប់ថានាំនាងទៅផ្សា មិនចង់ឪ្យកូនប្រុសបារម្ភច្រើន

ព្រោះអ្នកជាម្តាយ ទើបដឹងថាប៉ុន្មានថ្ងៃនេះកូនប្រុសមានរឿងជាច្រើនដែលត្រូវឪ្យគិត មើលតាមទឹកមុខនិងការបន្ថែមអង្គរក្ស ក៏បង្ហាញឪ្យដឹងថាមានរឿងមិស្រួលទៅហើយ។

តែហ្វីនីមិនដឹងនោះទេ គិតថាជាអង្គរក្សដែលមកតាមម្តាយក្មេក ទើបមិនបានសួរនាំ ធ្វើខ្លួនសប្បាយៗតាមទម្លាប់ ។

«ទៅផ្សាឬ?ហើយអូនមានលុយហើយឬនៅ?»ឃ្លាដំបូងអ្នកកម្លោះមើលមុខម្តាយ តែឃ្លាខាងក្រោយនិយាយជាមួយអនាគតភរិយា និងដើរមករក

«រឿងលុយមិនបាច់ខ្វល់នោះទេ ទុកម៉ាក់ជាអ្នកចេញ!»លោកស្រីដឹងថា កូនប្រុសមិនហ៊ានឪ្យលុយទៅនាងច្រើនឡើយ អាចគិតថានាងហ្នឹងទៅចោលខ្លួនថ្ងៃណាមួយមិនខាន

«ទោះយកទៅ ក៏មិនដឹងទិញអ្វីស្រាប់ហើយ!»ហ្វីនីតបតាមការពិត ព្រោះគ្រប់យ៉ាងមានអស់ទៅហើយ

«បើចឹងទៅដើរលេងជាមួយម៉ាក់ចុះ!ម៉ាក់មើលថែហ្វីនីផង!»

«មិនបាច់បារម្ភទេ ចឹងម៉ាក់ទៅហើយណា៎»

«អូនទៅហើយ!»

លោកស្រីខារ៍មេឡុនដឹងច្បាស់ថាកូនប្រុសសម្តៅដល់អ្វី តែក៏តបទទួលឪ្យកូនប្រុសជឿទុកចិត្ត ថាគាត់មិនបណ្តោយឪ្យអ្នកណាធ្វើអ្វីនាងបានឡើយ។

តែពាក្យលារបស់ហ្វីនី ធ្វើឪ្យដេល៍ឡាស់មិនអារម្មណ៍ចម្លែករកថាមិនត្រូវ ចង់តែនាំនាងត្រលប់ទៅបន្ទប់វិញ តែគិតថាមានម្តាយទៅហើយ ប្រហែលជាគ្មានរឿងអ្វីនោះទេ ទើបត្រលប់ទៅធ្វើការទាំងអារម្មណ៍មិនស្ងប់

ពេលនេះហ្វីនីនិងលោកស្រីធំ កំពុងធ្វើដំណើរតាមផ្លូវទៅផ្សារទំនើបនៅជិតនេះបំផុត។ប៉ុន្តែគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍ទេ ថាមានឡានទូរពណ៌ខ្មៅតាមគេតាំងពីចេញពី សណ្ឋាគាមកម្ល៉េះ

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now