ភាគទី14

353 6 0
                                    

ដេល៍ឡាស់ធ្វើការរបស់ខ្លួនតាមធម្មតា ប៉ុន្តែមានអារម្មណ៍ស្រស់ស្រាយជាងរាល់ដង ធ្វើឪ្យហេរីចម្លែកចិត្តតែមិនហ៊ានសួរនាំច្រើន បានត្រឹមលាក់ចម្ងល់នៅក្នុងចិត្ត។

ពេលនេះដេល៍ឡាស់កំពុងមើលឯកសាររបស់ខ្លួនដោយអារម្មណ៍ស្រស់ថ្លា និងគិតក្នុងចិត្ត បន់ឪ្តែដល់ពេលសម្រាកហ្នឹងបានទៅជួបស្រីស្រស់នៅក្នុងបន្ទប់ ទាំងមិនដឹងថានាងទៅបាត់ទៅហើយ។

_តុក តុក!

បានឮសម្លេងគោះទ្វារបស់អ្នកខាងក្រៅ អ្នកកម្លោះក៏អនុញ្ញាតភ្លាម និងលួចមានសង្ឃឹមថាអាចជាហ្វីនីមករកគេដើម្បីទាមទាឪ្យទទួលខុសត្រូវ ហើយគេក៏មិនស្ទាក់ស្ទើដែរបើវាជាការពិត ព្រោះពេលនេះគេឈ្លក់វង្វេងនាងដល់ងើបក្បាលមិនរួចទៅហើយ។

«ចូលមក!»

ប៉ុន្តែក្តីសង្ឃឹមរបស់គេត្រូវរលាយទៅជាផេះ ព្រោះអ្នកចូលមករកមិនមែនជាស្រីដែលចង់ជួបមុខ តែជាលេខាស៊ិចស៊ី ដែលធ្លាប់ប្រលោមស្នេហ៍ជាមួយគ្នាទៅវិញ

«ខ្ញ៉ំយកឯកសារមកជូនចៅហ្វាយ!»សៀវជីង យកឯកសារដាក់លើតុ

«ទុកត្រង់ហ្នឹងចុះ ហើយនាងទៅធ្វើការវិញបាន»ដេល៍ឡាស់និយាយដេញ ពេឃើញថានាងនៅរេរាមិនចង់ចេញ

«ចៅហ្វាយមិនចង់បានអ្វីផ្សេងទេឬ?»សវជីងសួរសម្លេងស៊ិចស៊ីជាទីបំផុត និងដើរទៅអង្អែលទ្រូងដែលពោពេញទៅដោយសាច់ដ៉ំរបស់់ចៅហ្វាយកម្លោះ

«ចេញទៅ!»ដេល៍ឡាស់មិនបានចាប់ដៃនាងចេញ គ្រាន់តែនិយាយដោយសម្លេងកាច ក៏ធ្វើឪ្យសៀវជីងមិនហ៊ាននជំទាស់ទៅហើយ ទោះមិនពេញចិត្តដែលគេមានរឹកពាមិនត្រូវការនាងក៏ដោយ ក៏ត្រូវបង្ខំចិត្តដើរចេញពីបន្ទប់ភ្លាម

«មិនប៉ុន្មាថ្ងៃផងក៏សោះកក្រោះដាក់គ្នាទៅហើយ គិតឬថាខ្ញ៉ំព្រមលែងលោកងាយៗ»សៀវជីងនិយាយពិសពុល ដោយសេចក្តីលោភលន់ចង់ក្លាយជាអ្នកស្រីខារ៍មេឡុន

បន្ទាប់ពីសៀវជីងចេញផុត ដេល៍ឡាស់ក៏ធ្វើការងារបន្ត ចិត្តមួយក៏ចង់ទៅមើលហ្វីនី ខ្លាចថានាងមិនស្រួលខ្លួន ព្រោះគេលេងធ្ងន់ដៃដាក់នាងបន្តិចហើយ។តែចិត្តមួយទៀត ក៏មិនចង់ទុកការងារចោល ព្រោះកន្លងមកគេមិនដែលបែបនេះ។

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now