ព្រិចបើកៗ ពិធីរៀបការរបស់ដេល៍ឡាស់និងហ្វីនី ក៏មកដល់។គ្រប់គ្នារំភើបជាខ្លាំង ដោយមិនអាចរកពាក្យអ្វីមកនិយាយបាន
កូនក្រម៉ំរៀបចំខ្លួនរួចរាល់ ស្រស់ស្អាតដញចទេពអប្សចុះពីលើមេឃ ។
ប៉ុន្តែនាងមានការសោកស្តាយតិចតួច ដែលគ្មានលោកប៉ាមកកាន់ដៃដើរជូនទៅរកកូនកម្លោះ និងម្តាយដូចជាកូនក្រម៉ំដទៃ មិនតែប៉ុណ្ណោះ សូម្បីមិត្តសម្លាញ់តែម្នាក់របស់នាងដូចជាហ្វាប៊ី ក៏មិនអាចមកបាន
«ដល់ពេលហើយកូនក្រម៉ំ!»លោកស្រីធំដើរមកហៅដោយមុខញញឹមស្រស់
ហ្វីនីក្រោកឈរដើរទៅរកទ្វា រលីងរលោងទឹកភ្នែក មិនគិតថាខ្លួនអាចមានថ្ងៃនេះ និងបានរៀបការជាមនុស្សល្អដូចដេល៍ឡាស់
«ត្រៀមហើយឬនៅកូន!»
«ចា៎!»នាងមិនស្ទាក់ស្ទើក្នុងការដើរទៅរកបុរសជាទីស្រលាញ់ឡើយ
ជាអ្នកប្រុសធំ ដែលជួយបណ្តើរនាងមកក្នុងព្រះវិហារ។
ដេល៍ឡាស់ឈរញញឹម មលសម្រស់ដ៏ស្រស់សោភារបស់ភរិយាជាទីស្រលាញ់ គេរងចាំនាងដោយចិត្តត្រជាក់។
ហ្វីនីញញឹមបិទមាត់មិនជិត ភ្ញៀវពន្លឺដែលចូលរួមមង្គលការ ចូលរួមត្រេកអរដោយទះដៃនិងបាចផ្កា និងមានអ្នកសរសើរមិនដាច់ពីមាត់ ពីភាពស្រស់ស្អាតរបស់កូនក្រម៉ំ
ដេល៍ឡាស់ហុចដៃឪ្យនាងចាប់ ដើម្បីឪ្យបានឈរទល់មុខគ្នា ធ្វើការស្បថស្បែនៅមុខព្រះជាម្ចាស់ ថាគេហ្នឹងស្រលាញ់ការពារនាងដល់ចាស់កោងខ្នង និងចាប់ដៃមួយគូនេះទាល់តែដល់ដង្ហើមចុងក្រោយរបស់ជីវិត
ពេលស្បថចំពោះមុខព្រះរួចរាល់ហើយ ភ្ញៀវគ្រប់គ្នាសំណូមពរឪ្យអ្នកទាំងពីរថើបគ្នា ដើម្បីបញ្ជាក់ពាក្យសន្យាមុននេះ
សម្លេងហ៊ោរបស់គ្រប់គ្នាលាន់ពេញព្រះវិហារ ដែលជាសាក្សីនៃក្តីស្នេហ៍របស់ហ្វីនីនិងដេល៍ឡាស់។
ប៉ុន្តែមានមនុស្សម្នាក់ យំខូចចិត្តដែលកូនក្រម៉ំមិនមែនជាខ្លួន។
«នែ៎ណាយ៍ដា!ឈប់យំទៅ ថ្ងៃនេះជាថ្ងៃមង្គលណា៎!»វីល្លាមដែលឃើញហេតុការណ៍ទាំងអស់តាំងពីដំបូងនិយាយឡើង
![](https://img.wattpad.com/cover/357393658-288-k498792.jpg)
YOU ARE READING
ភ្លើងប្រាថ្នា🔥(Completed)
Roman d'amourផ្តើមចេញពីការប្រាថ្នាត្រឹមបានណែបនិត្យក្នុងពេលតែមួយយប់ក៏បោះចោល ប្រែក្លាយជាលង់ជ្រៅក្នុងរណ្តៅភ្លើងដែលនាងបាត់ដុតចាំគេរួចជាស្រេច តើគេអាចវាចេញពីមន្តស្នេហ៍ដ៏ក្តៅរោលរាលរបស់នាងបានទេ?