ភាគទី20

379 7 0
                                    

៚ព្រឹកថ្ងៃថ្មី

ហ្វីនីក្រោកមកក៏ឃើញថាគ្រែទទេរស្អាតទៅហើយ មិនឃើញរាងក្រាស់របស់ដេល៍ឡាស់ទេ

«ប្រហែលទៅធ្វើការទៅហើយ ចឹងក៏ល្អ!»ហ្វីនីញញឹមម្នាក់ឯង ពេលគិតថាអាចគេចមុខពីគេបានមួយរយះដែរ

«ទៅងូតទឹកល្អជាង!»

ហ្វីនីយកកន្សែងចូលទៅងូតទឹក ស្រែកច្រៀងចម្រៀងដែលនាងចូលចិត្តច្រៀង។

មិនយូរប៉ុន្មានក៏ចេញមកវិញ តែត្រូវចំហរមាត់ធ្លុងវិញ គ្មានសម្លេងច្រៀងទៀត ព្រោះតែឃើញដេល៍ឡាស់កំពុងប្រឹងទប់សំណើចនៅលើគ្រែ

«ចេះច្រៀងផងឬ?មិនអត់ទេ!»ដេល៍ឡាស់និយាយបង្អាប់ធ្វើឪ្យហ្វីនីមុខក្រហមនិយាយមិនចេញ

«លោក..លោកមកតាំងពីពេលណា!»ហ្វីនីសួរទាំងនៅខ្មាសអៀន

ដេល៍ឡាស់មិនតប ដើរមកឱបនាងពីក្រោយ និងថើបកសរលោងរបស់នាងដោយភាពឈ្លក់វង្វេង។

តែហ្វីនីរើចេញពីការឱបរឹតរបស់គេ និងនិយាយលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា ក៉ំឪ្យគេភ្លេច។

«ក្រែងលោកព្រមព្រៀងថាមិនលូកលាន់ខ្ញ៉ំនោះអី?»

«ខ្ញ៉ំមិនបានលូកលាន់ទេ គ្រាន់តែថើបធម្មតាៗ!»ដេល៍ឡាស់ឆ្លើយទាំងមុខក្រាស់ ធ្វើឪ្យហ្វីនីចង់ខ្វាច់មុខគេឪ្យបានម្តង តែមិនហ៊ាន ខ្លាចថាត្រូវលូកលាន់ជាងនេះ

«ថើបក៏មិនបាន!»នាងនិយាយប្រាកដប្រជា និងធ្វើមុខខឹង តែអ្នកឈរចំពោះមុខគិតថាគួរឪ្យស្រលាញ់ គួរឪ្យចាប់សង្កត់ទៅវិញ

«អញ្ចឹងបឺតមាត់បានទេ?»មនុស្សមុខក្រាស់នៅតែមិនឈប់ញ៉ោះ ទោះដឹងចម្លើយថានាងមិនអនុញ្ញាតស្រាប់ទៅហើយក៏ដោយ

«មិនបាន!មិនថាស្អីក៏មិនបាន!»

«ចិត្តអាក្រក់!»ដេល៍ឡាស់ ធ្វើសម្លេងងក់ងរ ធ្វើឪ្យហ្វីនីមិនចង់ជឿ ថាគេអាចធ្វើរឹកពាដូចនេះបានដែរ

«ខ្ញ៉ំផ្លាស់ខោអាវហើយ លោកចេញទៅ!»នាងនិយាយដេញគេ និងយកដៃចាប់កន្សែងជាប់ ពេលទើបនឹកឃើញថាកំពុងឈរនិយាយជាមួយគេ ទាំងមិនទាន់មានខោអាវរៀបរយនៅឡើយ

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now