ភាគទី5

763 13 0
                                        

>ខារ៍មេឡុន អូតែល<

ហ្វីនីនិងហ្វាប៊ី បានដាក់ពាក្យមកធ្វើជាអ្នកជូតសម្អាតនៅ ខារ៍មេឡុនអូតែល បានរយះពេល3ថ្ងៃហើយ តាំងពីត្រូវបញ្ឈប់ពីការងារក្នុងក្លឹប។

ដោយសារតែពេលនេះ ជាពេលវិស្សមកាលធំ ដែលនាងទើបប្រលងបញ្ចប់វគ្គឆ្នាំទី3ផ្នែកគ្រប់គ្រង ។

ហ្វីនីធ្វើការពីព្រឹកដល់យប់ម៉ោង8 ជាពេលដែលត្រូវត្រលប់ទៅផ្ទះវិញ។ នាងបានគិតរួចហើយ ថាពេលដែលចូលរៀនវិញ នឹងរៀនវេនយប់ បន្ទាប់ពីចេញពីធ្វើការតែម្តង សល់តែ1ខែទៀត ក៏ដល់ពេលចូលរៀនវិញទៅហើយ។

«ហ្វីនី!ទៅញាំបាយជាមួយគ្នាសិនទេ ពេលចេញពីធ្វើការ» ហ្វាប៊ីសួរទៅរាងតូច ដែលកំពុងរៀបចំរបស់របរ ដើម្បីត្រលប់ទៅផ្ទះ

«ថ្ងៃនេះឯងមិនប្រញាប់ទេឬ?» ហ្វីនីមើលមុខស្រស់ស្អាតរបស់មិត្ត ពេលនិយាយ

«មិនប្រញាប់ទេ ព្រោះថ្ងៃនេះ គិលានុបដ្ឋាយិកា បានតេមកប្រាប់ថាថ្ងៃនេះ ម៉ាក់ញាំបាយរួចហើយ ទើបយើងចង់ញាំអីជាមួយឯងហ្នឹងណា»

ព្រោះតែរាល់ថ្ងៃហ្វាប៊ីតែងប្រញាប់ទៅមើលថែម្តាយ និងញាំបាយពេលល្ងាចជាមួយគ្នា។

«ក៏បាន!ព្រោះយើងញាំតែម្នាក់ឯងស្រាប់ទៅហើយ»ហ្វីនីរៀបចំរបស់របរហើយ ស្របពេលជាមួយហ្វាប៊ីដើរ ទើបពួកគេបណ្តើរគ្នាចេញពីទ្វាសម្រាប់បុគ្គលិកមកខាងក្រៅ។

ដោយសារតែរវល់សារសព្វគ្នា មិនបានមើលផ្លូវ ធ្វើឪ្យហ្វីនីបុកជាមួយបុរសរាងក្រាស់ ធ្វើឪ្យនាងដួលអុកគូទ។

«ឪ្យខ្ញ៉ំស៉ំទោសផង ដែលមិនបានប្រយ័ត្ន!»ហ្វីនីឱលំទោនស៉ំទោស ស៉ំពៃអ្នកដែលខ្លួនដើរបុកភ្លាម ទាំងមិនដឹងថាបុរសនោះជាអ្នកណានៅឡើយ

កាយវិការទន់ភ្លន់ និងភ័យខ្លាចរបស់ ហ្វីនី ធ្វើឪ្យកែវភ្នែកពណ៌ប្រាក់ចាស់ សម្លឹងមិនព្រិច និងចាប់អារម្មណ៍នាងជាប៉ុនពេក

«មិនអីទេ!»សម្លេងគ្រលរធ្ងន់របស់ដេល៍ឡាស់ កាន់តែធ្វើឪ្យខ្លួនរបស់ហ្វីនីរួចតូច ទោះគេនិយាយថាមិនបានកើតអីហើយក៏ដោយ

«បើលោកមិនបានកើតអីទេ នាងខ្ញ៉ំស៉ំទៅសិនហើយ!»ហ្វីនី អោនលា និងលើកនេះនាងងើបមកប្រសព្វភ្នែកជាមួយបុរសចំពោះមុខ។

ហ្វីនីស្ទើភ្លេចដកដង្ហើមទៅហើយ ព្រោះមិនដែលឃើញអ្នកណាដែលស្អាតសង្ហា ដូចទេវតាឆ្លាក់មកបែបនេះឡើយ ។រាងកាយមាំមួន សមជាមនុស្សដែលចូលចិត្តហាត់កីឡាជាប្រចាំ កែវភ្នែកពណ៌ប្រាក់ចាស់ ដែលកាន់តែមើល កាន់តែទាក់ទាញ ។

«បាទ!»ដេល៍ឡាស់ឆ្លើយសុភាពរាបសារទៅកាន់រាងស្តើង និងកាន់តែពេញចិត្តថែមមួយកម្រិតទៀត ពេលបានយល់សម្រស់របស់ហ្វីនីបានពេញភ្នែក។

នាងជាស្រីតូចស្រស់ស្អាត ដែលគួរឪ្យចង់ថ្នាក់ថ្នម រាងកាយល្វត់ល្វន់គួរឪ្យចង់ស្វែងយល់។កែវភ្នែកមូលធំខ្មៅនិល មន្តស្នេហ៍ទាក់ទាញដ៏អាថ៌កំបាំង បបូរមាត់ក្រព៉ំក្រាស់ មានរាងគូរឪ្យចង់បឺតជញ្ជក់ ច្រមុះស្រួចខើចចុងបន្តិចគួរឪ្យចង់ច្បូតលេង រង្វង់មូលស្អាត សាកសម ដូចជាគំនូររបស់វិចិត្រករដៃឯក។

ធ្វើឪ្យចិត្តរបស់គេរំជួយ ដោយគ្រាន់តែបានប្រសព្វភ្នែក។

ហ្វីនីបែរខ្នងដើរទៅជាមួយហ្វាប៊ី ទុកឪ្យដេល៍ឡាស់មើលតាមពីក្រោយមិនដកភ្នែក។ កាយវិការរបស់គេ ទៅណាមិនឆ្ងាយពីហេរីទេ គេឃើញថាចៅហ្វាយភ្លឹងមើលស្រីចិនមុខស្រស់ ស្ទើមិនដកដង្ហើម។

«ចង់បានឬចៅហ្វាយ?»

«ចង់បានស្អីឯង?»កម្លោះកូនកាត់ ធ្វើជាមិនយល់ ថាកូនចៅចង់និយាយពីអី

«ក៏ឃើញចៅហ្វាយមើលមិនព្រមដាក់ភ្នែកសោះ»

«គ្រាន់តែមើលធម្មតាៗ»

ហេរីមិនជឿសម្តីរបស់ចៅហ្វាយ តែព្រោះស្គាល់ចរឹកចៅហ្វាយច្បាស់ បានមិនសួរនាំដេញដោលឪ្យគេមួម៉ៅ។

«បាទ!ធម្មតាៗ»ហេរីនិយាយបញ្ជួស

«ក៉ំមកនិយាយច្រើន ឆាប់នាំយើងទៅរំដោះទុក្ខទៅ ខានយូរ ជូរមាត់»ដេល៍ឡាស់បញ្ជាកូនចៅ និងដើរមកបើកទ្វាចាំមុនទៅហើយ

«ចៅហ្វាយអើយ!ចេះធ្វើដូចក្មេងទៅកើត»កូនចៅហួសចិត្ត ដែលដេល៍ឡាស់ ដាច់ស្រីមិនដែលបានយូរ

ចំណែកដេល៍ឡាស់វិញ មានចិត្តប្រាថ្នាលើខ្លួន ហ្វីនី ជាប៉ុនពេក គ្រាន់តែបុកគ្នា ត្រឹមប៉ុន្មានវិនាទី ក៏ដឹងទៅហើយ ថារាងកាយរបស់នាងទន់ល្មើយ គួរឪ្យចង់ស្ទាបអង្អែលប៉ុណ្ណា។

នាងគួរឪ្យចង់ឆីដល់ហើយស្រីស្អាត ដេល៍ឡាស់គិតក្នុងចិត្ត និងស្រម៉ៃដល់មុខតូចគួរឪ្យស្រលាញ់របស់ហ្វីនី ធ្វើឪ្យគេកើតចិត្តប្រាថ្នា និងចង់ស្គាល់ ថានាងជាអ្នកណា។

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now