ដេល៍ឡាស់គ្រវីក្បាលទៅមក ព្រោះមានអារម្មណ៍ថាឈឺក្បាលយ៉ាងខ្លាំង ចុករោយពេញរាងកាយ។នៅពេលកម្រើកខ្លះនឃើញថា មានចំណងជាប់ខ្លួនទៅហើយ។
ពេលមើលជ៉ំវិញ ទើបដឹងថាពេលនេះកំពុងតែនៅផ្ទះបាក់បែកមួយកន្លែង និងត្រូវទុកឪ្យអង្គុយលើកៅអីដោយមានចំណងចងដៃមកក្រោយជាប់កៅអី និងជើងទាំងសងខាងចងហ្នឹងជើងកៅអី។
ពេលរំលឹករឿងរ៉ាវគ្រប់យ៉ាង ទើបដឹងថាអ្នកបើកឡាននោះមិនមែនជាកូនចៅរបស់ខ្លួន ចឹងតើបានជាបាត់ហេរីមិនតាមមកការពារដូចរាល់ដង។
ដេល៍ឡាស់ព្យាយាមរើចេញពីចំណងទាំងនោះ ប៉ុន្តែពេលកាន់តែរើ វាកាន់តែឈឺចាប់ ព្រោះសាច់ត្រូវរុះជាមួយខ្សែចំណង។
មិនអាចធ្វើអ្វីបាន អ្នកកម្លោះបានត្រឹមអង្គុយស្ងៀម រងចាំការមកល់របស់អ្នកចាំខ្លួនមក។
សម្រិបស្បែកជើងកែងចោទ ឮចេញពីក្រោយខ្នងរបស់ខ្លួន ទើបដេល៍ឡាស់ដឹងថាអ្នកបញ្ជាជាមនុស្សស្រី ដៅមិនយ៉ាប់ឡើយ ថាជាអ្នកណា ព្រោះអ្នកដែលធ្វើឪ្យមិនពេញចិត្តចំពោះគ្នា មានតែម្នាក់ប៉ុណ្ណោះ
រាងក្រាស់និយាយទាំងមានសំណើច មុនពេលសៀវជីដើរមកដល់ខ្លួនទៅទៀត
«គិតហើយ ថាច្បាស់ជាអ្នកនាងជៀវ!»
សៀវជីភ្ញាក់ព្រើត មិនស្មានថាដេល៍ឡាស់ជាមនុស្សឆ្លាតបែបនេះសោះ
«ដឹងក៏ល្អ ខ្ញ៉ំមិនចាំបាច់លេងល្ខោនឪ្យស៊ាំញ៊ាំច្រើន!»សៀវជីសម្រួលទឹកមុខ ដូចមុននេះមិនបានភ័យព្រួយអ្វី ដើរមកឈប់នៅចំពោះមុខដេល៍ឡាស់ ដោយឈុតក្រហមស្រស់ និងមានកាន់កាំភ្លើងក្នុងដៃ
«គ្រាន់តែខ្ញ៉ំបដិសេធនាង ដល់ថ្នាក់ចង់ផ្តាច់ជីវិតគ្នាផងឬ?»ដេល៍ឡាស់ធ្វើជាអស់សំណើច ទាំងក្នុងចិត្តខ្វល់ខ្វាយមិនស្ទើរ
«លោកគិតថាខ្លួនឯងអស្ចារ្យដល់ម្លឹងឬ?»សៀវជីអស់សំណើច
នាងដើរមកចាប់មុខច្របាច់ថ្ពាល់ដេល៍ឡាស់ រួចគ្រវាសឪ្យងាកទៅម្យ៉ាងយ៉ាងខ្លាំង មិនខ្វល់ថាធ្វើបែបនេះហើយ អ្នកកម្លោះថ្លោះក្រិចឬអត់
YOU ARE READING
ភ្លើងប្រាថ្នា🔥(Completed)
Любовные романыផ្តើមចេញពីការប្រាថ្នាត្រឹមបានណែបនិត្យក្នុងពេលតែមួយយប់ក៏បោះចោល ប្រែក្លាយជាលង់ជ្រៅក្នុងរណ្តៅភ្លើងដែលនាងបាត់ដុតចាំគេរួចជាស្រេច តើគេអាចវាចេញពីមន្តស្នេហ៍ដ៏ក្តៅរោលរាលរបស់នាងបានទេ?
