ភាគទី32

388 3 0
                                    

បីថ្ងៃក្រោយមក ពិធីបុណ្យសពរបស់សៀវជីចប់ទៅដោយរលូន លីហ្វុងបានដឹងរឿងគ្រប់យ៉ាង បានត្រឹមសោកស្តាយ ដែលមិនបានពន្យល់ក្មួយឪ្យយល់គ្រប់យ៉ាង ទុកឪ្យនាងយល់ខុសម្នាក់ឯង ថាដែលខ្លួនជាប់គុក មកពីដេល៍ឡាស់ទៅវិញ។

ចំណែកគ្រួសាររបស់នាង ក៏មិនបានរករឿង ឬគ៉ំគួនអ្វី ព្រោះស្គាល់និយាយសៀវជីច្បាស់។

ដេល៍ឡស់ធានាជួយមើលថែប្រពន្ធនិងកូនស្រីរបស់លីហ្វុង រហូតលីហ្វុងចេញពីគុក ។គ្រាន់តែប៉ុណ្នឹងពួកគេក៏រកពាក្យអ្វីមកអរគុណចំពោះទឹកចិត្តរបស់អ្នកកម្លោះឡើយ។

រីឯហ្វីនី កន្លងមកជាច្រើនថ្ងៃទៅហើយ នៅតែមិនទាន់ដឹងខ្លួន ធ្វើឪ្យគ្រប់គ្នាមិនសប្បាយចិត្តជាខ្លាំង។

«នេះបងថ្លៃមិនទាន់ដឹងខ្លួនទៀតឬ?»ប្រាយ៍អេន ប្អូនប្រុសពៅនិយាយទម្លាយភាពស្ងៀមស្ងាត់

«គិតថាមានតែឯងទេហ្អេស ដែលអន្ទះសារចង់ឪ្យបងថ្លៃដឹងខ្លួន!»វីល្លាម ដើរមកវ៉ៃក្បាលប្អូនពៅមួយដៃ ជាការលេងសើច

«នេះពួកឯងទាំងពីរ មកដើម្បីតែឈ្លោះគ្នាទេមែនទេ?»អ្នកជាឪពុកសួរ

តាំងពីថ្ងៃដែលហេរី ផ្តល់ដំណឹងថាដេល៍ឡាស់ត្រញវចាប់ខ្លួន ទាំងឪពុក ទាំងប្អូនៗ ក៏នាំគ្នាហោះហើរមកប្រទេសចិន ប៉ុន្តែពេលមកដល់ ក៏ឃើញថាដេល៍ឡាស់សុវត្ថិភាពហើយ គ្មានអ្វីគួរឪ្យបារម្ភ។

តែរឿងដែលភ្ញាក់ផ្អើលនោះគឺ រឿងរបស់ហ្វីនី មិនស្មានថាអ្នកកម្លោះមិនចូលចិត្តឪ្យខ្លួនមានចំណង មកស្រលាញ់ស្រីចិន មុខស្រស់ម្នាក់នេះសោះ។

តែពេលសង្កេតទឹកមុខនិងកែវភ្នែក ដែលដេល៍ឡាស់មើលអ្នកដកឈឺលើគ្រែ ក៏បានដឹងថាគេស្រលាញ់នាងតូចខ្លាំងកម្រិតណា

ម្នាក់ៗតែងបន់ស្រន់ឪ្យនាងឆាប់ដឹងខ្លួន ប៉ុន្តែព្រះដូចមិនខ្វល់ចំពោះការស៉ំអង្វរបស់ពួកគេសោះ។

«ឈប់ទាំងប៉ាទាំងកូនទៅ ចេះមកប្រកែកគ្នាទៅកើត!»អ្នកជាម្តាយនិយាយហាម

ទើបលោកប៉ាដែលស្រលាញ់ប្រពន្ធស្មើដើមស្មើចុង ដើរមកអង្គុយជិត ដើម្បីយកចិត្ត

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now