ភាគទី9

364 6 0
                                    

ពេលវេលាណាត់របស់ម្ចាស់សណ្ឋាគារកម្លោះ ដេល៍ឡាស់ ខារ៍មេឡុននិងស្តេចនៃប្រទេសបារ៉ែនក៏បានមកដល់។

រាងខ្ពស់សង្ហារបស់ដេល៍ឡាស់កំពុងអង្គុយរងចាំការមកដល់របស់ស្តេច អាលី អេឌីតចូណាស់ ដែលទើបឡើងគ្រងរាជ្យ បន្ទាប់ពីព្រះបិតារបស់ទ្រង់បានសុរគត កាលពី ពីរឆ្នាំមុន។

ទ្វាបន្ទប់ត្រូវបើកឡើងដោយមានវត្តមានរបស់ ហេរីជាអ្នកបើកទ្វា និងអ្នកបន្ទាប់ដោយបុរសរាងខ្ពស់ប្រហាក់ប្រហែលគេ និងមានដុះពុកមាត់ ពុកចង្ការ ពាក់កន្សែងនិងមានក្រណាត់រ៉ំលើព្រះកេស និងរ៉ូបសវែងត្រឹឹមជង្គង់មានខោវែងពណ៌ស។

សប្បុរស្បែករបស់ទ្រង់ មិនបានខ្មៅខ្លាំងដូចបុរសភាគច្រើននៅបារ៉ែននោះទេ ប៉ុន្តែទ្រង់មានសប្បុរសណ្តែកបាយ មិនខ្មៅពេកមិនសពេក។រាងកាយរឹងមាំ តាមបែបមនុស្សស្រលាញ់ការហាត់ប្រាណ។

«សូមយាងព្រះអង្គ!»ដេល៍ឡាស់ងើបលំទោនខ្លួន អញ្ជើញស្តេច អាលី ប្រថាប់លើសាឡុងទលើមុខខ្លួន

ស្តេច អាលី គង់តាមការអញ្ជើញរបស់ ដេល៍ឡាស់ ។

«ខ្ញ៉ំម្ចាស់មានកត្តិយសខ្លាំងណាស់ ដែលទ្រង់យាងមកសម្រាកព្រះកាយនៅសណ្ឋាគារបស់ខ្ញ៉ំម្ចាស់»ដេល៍ឡាស់និយាយទាំងមិនប្រសព្វ ព្រោះមិនដែលបានសារសព្ទជាមួយស្តេច

«យើងក៏រីករាយដូចគ្នា ដែលលោកខារ៍មេឡុន មកទទួលយើងដោយផ្ទាល់»អាលី ញញឹមតិចៗតាមទម្លាប់របស់ខ្លួន

«ខ្ញ៉ំម្ចាស់ត្រូវតែមកទទួលព្រះអង្គដោយផ្ទាល់ មិនអាចឪ្យកូនចៅមកទទួលបានទេ ដូចមិនផ្តល់កតិ្តយលឪ្យព្រះអង្គចឹង»ដេល៍ឡាស់ និយាយទាំងត្រូវទាំងខុស ធ្វើឪ្យអាលីអស់សំណើច ដែលឃើញដេល៍ឡាស់ប្រយ័ត្ន គ្រប់ឃ្លា គ្រប់ម៉ាត់

«លោកខារ៍មេឡុន មិនបាច់ចាំរៀបពាក្យនិយាយជាមួយយើងពេកទេ យើងមិនប្រកាន់ទេ និយាយតាមធម្មតាបាន»

«អរព្រះគុណណាស់ព្រះអង្គ ដែលមិនប្រកាន់»ដេល៍ឡាស់ ធូរចិត្ត ដែលស្តេចបារ៉ែន មិនបានក្រអើតក្រទម តែទ្រង់ ធ្វើខ្លួនសប្បាយៗ ដូចជាគ្នាឯង

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now