ភាគទី19

372 6 0
                                    

ទម្រាំតែអ្នកកម្លោះនិងនាងក្រម៉ំដឹងខ្លួន នោះមេឃក៏ចាប់ផ្តើមងងឹតទៅហើយ។ដែលអ្នកដំបូងភ្ញាក់ ជាដេល៍ឡាស់។

ដេល៍ឡាស់អង្អែលមុខនាង និងថើបពេញពេញផ្ទៃមុខសរលោងរបស់នាងខ្លាំងៗ មិនធុញទ្រាន់។ជាពិសេសនោះបបូរមាត់របស់នាង គេបឺតជញ្ជក់ ក្នុងបំណងចង់ដាស់នាងឪ្យភ្ញាក់។

មិនយូរប៉ុន្មាន នាងតូចបើកភ្នែក ព្រោះមានអារម្មណ៍រំខានដំណេក។ ពេលនាងបើកភ្នែកមក អ្វីដំបូងដែលបានឃើញ ជាមុខកាចរបស់ដេល៍ឡាស់ កំពុងសម្លឹងនាង បើនាងមិនច្រលំទេនោះ នាងបានឃើញគេញញឹមនៅគេមមាត់ទៀតផង។

«ស្មានថានាង ចង់ដេកដល់ស្អែកទេតើ»ដេល៍ឡាស់សួរនាងដោយមានកាយវិការ យកដៃច្រត់លើខ្នើយ ចំឡែកដៃឱបនាងស្រាលៗ

«លោកដេល៍ឡាស់!»ហ្វីនីស្ទុះងើបអង្គុយត្រង់ខ្លួន ឧទានឈ្មោះគេដោយភិតភ័យ ខ្លាចថាគេធ្វើបាបនាងដូចកាលពីព្រឹកម្តងទៀត

«ចាំបាច់ខ្លាចដល់ថ្នាក់នេះដែរឬ?»ដេល៍ឡាស់សើចកាយវិការរបស់នាង ដែលវាជាការធ្វើឪ្យអ្នកមើលត្រូវស្រវាំងភ្នែក

«លោកនាំខ្ញ៉ំមកទីនេះធ្វើអី»ហ្វីនីយកដៃឱបភួយជាប់មិនហ៊ានព្រលែង សួរគេពីមូលហេតុ

«នាងភ្លេចអ្វីដែលខ្ញ៉ំប្រាប់ហើយហ្អេស?»ដេល៍ឡាស់ដកដៃដែលច្រត់ក្បាលមកវិញ និងវាទៅសង្កត់ពីលើនាងតូច

«អ្វ...អ្វីទៅ!»ហ្វីនីនិយាយរដាក់រដុប ទឹកមុខប្រែជាក្រហមព្រោះអៀន

«ខ្ញ៉ំបានប្រាប់នាងម្តងរួចទៅហើយ ថាពេលដែលយើងកំពុងស្រលាញ់គ្នានោះ ខ្ញ៉ំមិនបានការពារឡើយ ដសូម្បីតែកាលពីព្រឹកមិញនេះក៏ដូចគ្នា ថែមទាំងបញ្ចូលឪ្យនាងគ្រប់ដំណក់ទៀត ចឹងហើយភាគរយមានខ្ពស់ ដែលនាងអាចមានកូនរបស់ខ្ញ៉ំ»

ដេល៍ឡាស់និយាយវែងដូចរថភ្លើង ដែលធ្វើៀ្យហ្វីនីអៀនចំពោះសម្តីគេជាខ្លាំង និងមិនដឹងថាត្រូវតបបែបណា ព្រោះថានាងខ្លួនឯង ក៏មិនបានការពារដូចគ្នា

«...»

«ចឹងហើយរយះពេលប៉ុន្មានខែនេ នាងត្រូវនៅទីនេះជាមួយខ្ញ៉ំ បើនាងមានកូនពិតមែន ខ្ញ៉ំនឹងបានមើលថែនាងនិងកូន ខ្ញ៉ំមិនចង់ឪ្យនាងគិតាថាខ្ញ៉ំគ្មានទំនួលខុសត្រូវនោះទេ!»

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now