ភាគទី7

384 7 0
                                    

បន្ទាប់ពីសៀវជីងចេញទៅមិនយូរប៉ុន្មាន ទ្វាបន្ទប់ត្រូវបើកម្តងទៀត។ តែលើកនេះមិនមែនជាហេរី ឬសៀវជីងឡយ តែជាអ្នកមកបោសសម្អាត។

«ស៉ំអនុញ្ញាតលោកប្រធាន!»សម្លេងស្រទន់ពិរោះ និយាយភាសាសកល បានយ៉ាងល្អ

«ចូលមកចុះ!»ដេល៍ឡាស់មិនបានងើយមើលឡើយថាជាអ្នកណា គិតតែធ្វើការរបស់ខ្លួនបន្ត

មានតែហ្វីនីទេដែលភ្ញាក់ផ្អើល ព្រោះមិនស្មានតែចៅហ្វាយខ្លួន ជាបុរសសង្ហា ដែលខ្លួនដើរបុកកាលពីយប់មុន។

ហ្វីនីរៀបចំរបស់រ៉ាយបាយទាំងអឹមអៀន ព្រោះសភាពបន្ទប់រញ៉េរញ៉ៃគួរឪ្យខ្លាច និងពេលក្រឡេកទៅមើលលើសាឡុង ក៏ឃើញស្រោមអនាម័យដែលប្រើរួច ធ្វើឪ្យមុខនាងក្រហមដូចម្ទេសទ៉ំ។

នាងតូចចាប់ផ្តើមសម្អាត ពីរបស់ដែលនៅលើសាឡុង និងរបស់ដែលធ្លាក់ម្ត៉ំនោះ។ នាងរើសស្រោមអនាម័យដាក់ចូលក្នុងធុងសម្រាមទាំងញ័រដៃ តាំងពីកើតមកនេះជាលើកទីមួយហើយ ដែលត្រូវមកសម្អាតរបស់បែបនេះ។

មួយសន្ទុះក្រោយ នាងរៀបចំត្រង់នោះបានយ៉ាងស្អាតល្អ និងបន្តមករើសរបស់ដែលធ្លាក់ម្ត៉ំតុធ្វើការរបស់ចៅហ្វាយកម្លោះ។

ដៃស្រឡូនស្អាត រើសអំបែងកែងយ៉ាងប្រុងប្រយ័ត្ន រើសអស់ហើយ ក៏ចាប់ផ្តើមយកប្រដាប់ជូតមកជូត បើទុកយូរ ជឿបានថាពិបាកជូតមិនខាន។

តែវាក៏ពិបាកជូត ព្រោះវាស្ងូតទៅហើយ ទោះប្រើកម្លាំសង្កត់ជូត ក៏នៅតែមិនជ្រះស្អាត ទើបនាងត្រូវជ្រលក់កូនកន្សែងមកជូតម្តង។

តែដោយសារមានកម្ទេចតូចៗនៅមិនទាន់អស់ ធ្វើឪ្យនាងមុតដៃនិងកម្ទេចតូចៗទាំងនោះ

«អូយ!»នាងដកដៃមកច្របាច់ឪ្យឈាមចេញ តែរបួសនោះមិនជ្រៅទេ មានឈាមរឹមៗហូរប៉ុណ្ណោះ

បានឮសម្លេងនាងស្រែកថ្ងូ ទោះតិចក៏គេបានឮ ព្រោះថានាងនៅជិតគេបង្កើយ ទើបត្រូវងើបមកសួរនា

«កើតអីឬ?»

«ខ្ញ៉ំមិនបានជាប្រយ័ត្ន ទើបមុតអំបែងកែវ»នាងតប និងងើបមុខមើលគេចំ

ភ្លាមនោះ ដេល៍ឡាស់និយាយអីមិនចេញ មិនស្មានថានាងជាអ្នកសម្អាតនៅក្នុងសណ្ឋាគារបស់ខ្លួនឡើយ។

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now