ហ្វីនីរំភើបជាខ្លាំង ដែលដេល៍ឡាស់សន្យាថាហ្នឹងនាំនាងទៅដើរលេងនៅខាងក្រៅ ពេញមួយថ្ងៃគិតតែនៅមិនសុខ បន់ឪ្យឆាប់ដល់ម៉ោងណាត់។
«គួរពាក់អ្វីណ៎?»ហ្វីនីយកខោអាវទាំងអស់ដែលមានក្នុងទូរមកមើល និងពិចារណាថាមួយណា ដែលពាក់ហើយមិនធ្វើឪ្យដេល៍ឡាស់ខ្មាស់គេ
«មួយនេះមើលទៅដូចក្មេងវិទ្យាល័យពេកហើយ!»នាងចាប់រ៉ូបពណ៌ផ្កាឈូកត្រឹមជង្គង់មកមើល និងទម្លាក់ចុះវិញ
«មួយនេះវាសាមញ្ញពេកហើយ!»នាងើករ៉ូបពណ៌សត្រឹមភ្លៅ និងទម្លាក់ចុះវីញ ព្រោះមិនពេញចិត្ត
តែពេលរើសមើលមិនយូរប៉ុន្មាន ក៏ឃើញថារ៉ូបរឹបរាងវាលខ្នងដៃមួយវាស្អាតខ្លាំងណាស់ និងគិតថាដេល៍ឡាស់គេប្រាកដជាពេញចិត្ត
«មួយនេះចុះ!»នាងសម្រេចចិត្តនៅចុងបញ្ចប់
ហ្វីនីយករ៉ូបទៅទុកក្នុងទូរវិញ និងដើរទៅបើកទូរស្បែកជើង យកស្បែកជើងកែងចោទពណ៌ខ្មៅ ចេញពីទូរ យកមកទុកជិតរ៉ូប ហើយនាងក៏ចូលងូតទឹក ព្រោះពេលនេះ ក៏ម៉ោង4ជាងទៅហើយ
ហ្វីនីដើរមកតុបតែងមុខៅតុសម្អាង ដោយជ្រើសរើសផាត់បែបស៊ិចស៊ី ឪ្យស៊ីគ្នាជាមួយរ៉ុបដែលនាងរើស។
ចំណែកសក់នាងគ្រាន់តែទម្លាក់សក់វែងអន្លាយទន់រលោងរបស់ខ្លួន តែមើលទៅពិតជាស្អាតខ្លាំងណាស់។
«រួចរាល់!»នាងមើលម៉ូតសក់និងមុខរសប់ខ្លួន អ្វីដែលនៅសល់គឺសម្លៀកបំពាក់ ស្បែកជើង និងកាបូបដៃ
ហ្វីនីយករ៉ូបទៅផ្លាស់ក្នុងបន្ទប់ទឹក មកអង្គុយពាក់ស្បែកជើងនៅលើគ្រែ ពេលពាក់រួចរាល់អស់ហើយ នាងដើរទៅយកកាបូបដៃពណ៌ខ្មៅមកកាន់ ដែលគ្រប់យ៉ាងងសុទ្ធតែដេល៍ឡាស់បានរៀបចំឪ្យ គ្មានខ្វះចន្លោះឡើយ
និងចុងក្រោយបង្អស់គឺគ្រឿងអលង្ការ ហ្វីនីជ្រើសពាក់ក្រវិលកងធំ ខ្សែកបណ្តោងពេជ្រមួយគ្រាប់ នាងពាក់ត្រឹមតែបន្តិចបន្តួចក៏មានអារម្មណ៍ថាឡេចធ្លោខ្លាំងណាស់។
«ពេលគេឃើញហើយ ហ្នឹងពេញចិត្តឬអត់?»ហ្វីនីញញឹមខ្ចឹប មើលភាពស្រស់ស្អាតរបស់ខ្លួននៅក្នុងកញ្ចក់
YOU ARE READING
ភ្លើងប្រាថ្នា🔥(Completed)
Любовные романыផ្តើមចេញពីការប្រាថ្នាត្រឹមបានណែបនិត្យក្នុងពេលតែមួយយប់ក៏បោះចោល ប្រែក្លាយជាលង់ជ្រៅក្នុងរណ្តៅភ្លើងដែលនាងបាត់ដុតចាំគេរួចជាស្រេច តើគេអាចវាចេញពីមន្តស្នេហ៍ដ៏ក្តៅរោលរាលរបស់នាងបានទេ?
