ឡានទូដែលចាប់ខ្លួនហ្វីនីមក ត្រូវទៅបុកហ្នឹងគល់ឈើពេលគេចពីឡានធំ។
ប៉ូលីសដែលតាមមក ចុះពីឡានរត់ទៅរកយ៉ាងលឿនដើម្បីសង្គ្រោះអ្នករងរបួស។
«ឆាប់ហៅឡានពេទ្យភ្លាម!»ប៉ូលីសដែលជាមេក្រុមប្រាប់កូនចៅ
«បាទលោកនាយ!»
ប៉ូលីសបីនាក់មកដល់ ក៏ឃើញថាទ្វាឡានបើកជាមុនបាត់ទៅហើយ និងឃើញប្រុសម្នាក់វាចេញមកយ៉ាងទារុណទុរា។
«ជួយ!ជួយផង!»និយាយចប់ ប្រុសម្នាក់នោះសន្លប់បាត់ស្មារតី ខ្លួនដាបឈាមពេញរាងកាយ
«គ្រាអ្នកដែលនៅសល់ឆាប់ឡើង ហើយទៅមើលខាងឡានធំផង ថាមានអ្នកណាកើតអីឬអត់!»លោកមេក្រុមបញ្ជា ពេលទាញហ្វីនីចេញពីក្នុងឡាន
សភាពហ្វីនីពេលនេះ យ៉ាប់ជាងប្រុសឈុតខ្មៅដែលចេញបានមុនគេទៅទៀត។នាងសន្លប់បាត់ស្មារតី ក្បាលបែកឈាមហូរស្រោចខ្លួន ដូចប៉ះទង្គិចនឹងរបស់រឹងខ្លាំង តាមស្មាននាងបុកជាមួយហ្នឹងកញ្ចក់។
ចំណែកអ្នកបើកវិញ សភាពធ្ងន់ធ្ងរជាងអ្នកឯទៀត ព្រោះមានឈាមហូរចេញពីត្រចៀកមិនឈប់។
ចំណែកម្នាក់ទៀត ស្រាលជាងអ្នកផ្សេងព្រោះមើលតាមសភាពគ្រាន់តែបែកក្បាលប៉ុណ្ណោះ។
«ប្រាប់ឪ្យលោកដេល៍ឡាស់ទៅចាំនៅមន្ទីពេទ្យមុនទៅ!»លោកមេក្រុមប្រាប់កូនក្រុម
«បាទលោកនាយ!»កូនក្រុមដែលមិនបានទៅមើលថាអ្នកខាងឡានធំកើតអីឬអត់ តបទទួល និងតេទៅដេល៍ឡាស់
«ជម្រាបសួរលោកដេល៍ឡាស់!»
(បាទ!យ៉ាងម៉េចហើយ ឃើញហ្វីនីឬនៅ?)សម្លេងបន្ទីបន្ទារបស់គេ បញ្ជាក់ឪ្យដឹងថាព្រួយបារម្ភពីសុវត្ថិភាពនាងតូចប៉ុណ្ណា
«រកឃើញហើយបាទ តែពេលនេះកំពុងរងចាំឡានពេទ្យ លោកដេល៍ឡាស់ទៅចាំនៅឯមន្ទីពេទ្យមុនទៅ»
ដេល៍ឡាស់ធ្លាក់ថ្លើមក្តុក ញ័រដៃស្ទើកាន់ទូរស័ព្ទមិនជាប់ សួរសម្ល៣ងញ័រៗមកប៉ូលីសវិញ
(បានន័យថាម៉េចលោកប៉ូលីស?)
«គឺថា..ពេលដែលយើងដេញតាមឡានទូដែលចាប់អ្នកនាងហ្វីនីមកនោះ មានឧបទ្ទវេទ ទើបត្រូវបញ្ជូនទៅមន្ទីពេទ្យ»
![](https://img.wattpad.com/cover/357393658-288-k498792.jpg)
YOU ARE READING
ភ្លើងប្រាថ្នា🔥(Completed)
Romanceផ្តើមចេញពីការប្រាថ្នាត្រឹមបានណែបនិត្យក្នុងពេលតែមួយយប់ក៏បោះចោល ប្រែក្លាយជាលង់ជ្រៅក្នុងរណ្តៅភ្លើងដែលនាងបាត់ដុតចាំគេរួចជាស្រេច តើគេអាចវាចេញពីមន្តស្នេហ៍ដ៏ក្តៅរោលរាលរបស់នាងបានទេ?