ភាគទី13

668 9 0
                                        

ទម្រាំនាំខ្លួនឯងចុះពីគ្រែជាលើកទីពីរ ក៏ដល់ពេលបាយថ្ងៃត្រង់ទៅហើយ។ ហ្វីនីងើបមកដោយមិនឃើញដេល៍ឡាស់នៅជិត គេចេញទៅធ្វើការបាត់ទៅហើយ។

ប៉ុន្តែលើកនេះ មានខោអាវមនុស្សស្រីនៅលើតុសម្អាងផងដែរ ធ្វើឪ្យនាងដឹងថា ដេល៍ឡាស់បានត្រៀមឪ្យនាងរួចរាល់ទៅហើយ។

«ប្រុសចិត្តអាក្រក់!ចេះធ្វើបាបខ្ញ៉ំទៅកើត!ហិ»ហ្វីនីតូចចិត្តតូចថ្លើម ចំពោះភាពកំណាចរបស់គេ ដែលមិនចេះស្កប់ស្កល់

នាងតូចចូលងូតទឹកម្តងទៀត មិនយូរប៉ុន្មាន នាំរាងកាយល្ហិតល្ហៃរបស់ខ្លួន ចេញមកក្រៅ ដើម្បីស្លៀកពាក់ និងឆាប់ចេញពីទីនេះ។ នាងគិតក្នុងចិត្តរួចទៅហើយ ថាហ្នឹងឈប់ធ្វើការនៅទីនេះ ព្រោះនាងមិនអាចប្រឈមមុខជាមួយចៅហ្វាយកម្លោះបានឡើយ។

ជួបគ្នាមិនបានប៉ុន្មានផង គេហ៊ានចាប់បង្ខំនាងទៅហើយ ចុះបើនាងនៅតែធ្វើការទីនេះទៀត គេមិនបង្ខំនាងរាល់ថ្ងៃទៅហើយឬ?

នាងមិនចង់ឪ្យអ្នកណាដឹងរឿងនេះឡើយ សូម្បីតែមិត្តសម្លាញ់របស់នាង ដូចជាហ្វាប៊ី។បើមានអ្នកណាដឹង ប្រាកដជាខ្មាស់គេមិនខាន។ហើយរឿងមួយដែលនាងគិតនោះ នាងខ្លាចថាមានគេនិយាយមិនល្អពីនាង ថានាងព្យាយាមទាក់ចៅហ្វាយ ដើម្បីបានស្រណុកកាយនឹងទ្រព្យដែលគេផ្តល់ឪ្យ នាងមិនចង់ឮពាក្យទាំហនេះឡើយ។

ពេលស្លៀកពាក់រួចរាល់ ហ្វីនីដើរទៅរកទ្វាដើម្បីចេញពីបន្ទប់នេះ ។

_ក្រាក!

ប៉ុន្តែអ្វីដែលនាងបានឃើញ ដំបូងគេពេលនាងបើកទ្វា ជាផ្ទៃមុខស្រា់ស្អាត ដែលនាងស្គាល់ច្បាស់ នោះជាហ្វាប៊ី មិត្តសម្លាញ់របស់នាងហ្នឹងឯង។

«ន...នេះ!ឯងមកនៅទីនេះយ៉ាងម៉េចបាន»ហ្វាប៊ីស្រឡាំងកាំង និងមើលមុខមិត្តមិនព្រិចភ្នែក និងស៉ំៀ្យអ្វីដែលនាងគិតមិនមែនជាការពិត

ព្រោះដេល៍ឡាស់បានបញ្ជាឪ្យចុងភៅធ្វើអាហារថ្ងៃត្រង់ ជាស៊ុបប៉ូវកម្លាំង មកឪ្យមនុស្សស្រីរបស់គេ តែនាងមិនចង់គិតទេ ថាសម្លាញ់របស់ខ្លួនជាស្រីម្នាក់ហ្នឹង។

«...!»ហ្វីនីនិយាយមិនចេញ មិនដឹងថាគួរនិយាយអ្វីឪ្យត្រូវ

«ឯងមកសម្អាតបន្ទប់ឪ្យចៅហ្វាយមែនទេ?»ហ្វាប៊ីមើលទឹកមុខសោកសៅ និងពិបាកចិត្តស្របពេលតែមួយរបស់ហ្វីនី

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now