ភាគទី6

400 6 0
                                    

>>ព្រឹកថ្ងៃថ្មី

ក្នុងចិត្តរបស់ដេល៍ឡាស់ ចងចាំមុខស្រីតូចបានច្បាស់ ធ្វើឪ្យម្ចាស់រាងកាយភ្ញាក់ផ្អើលដូចគ្នា ដែលគេចងចាំមុខស្រស់របស់នាងបាន។

រាងក្រាស់ធ្វើការទាំងអង្គុយមិនសុខ ចង់ជួបយល់ភ័ក្ត្រនាងម្តងទៀត ប៉ុន្តែមិនដឹងថា បានជួបនាងទៀតឬអត់ទេ?

«ចៅហ្វាយ!ថ្ងៃនេះមានភ្ញៀវពិសេសមក ដែលជាស្តេចនៃប្រទេសបារ៉ែន ដែលមកសម្រាកលំហែព្រះកាយ1សប្តាហ៍»ហេរីរាយការណ៍ទៅចៅហ្វាយកម្លោះ

បារ៉ែនគឺជាប្រទេសកោះដ៏តូចមួយដែលមានទីតាំងនៅជិតឆ្នេរខាងលិចនៃឈូងសមុទ្រពែរ្ស។ វាគឺជាប្រជុំកោះ ដែលរួមផ្សំគ្នានៃកោះចំនួន៣៣ ក្នុងនោះកោះបារ៉ែន គឺជាកោះធំជាងគេ ដែលមានប្រៈវែងជាង៥៥ គ.ម. (៣៤ ម៉ៃ.) បណ្ដោយ គុណនឹង ១៨ គ.ម. (១១ ម៉ៃ.) ទទឹង។ ប្រទេសអារ៉ាប៊ីសាអូឌីត Saudi Arabia ស្ថិតនៅភាគខាងលិច ហើយត្រូវបានភ្ជាប់ទៅនឹងប្រទេសបារ៉ែនដោយ King Fahd Causeway ។ ប្រទេសអ៊ីរ៉ង់ស្ថិតនៅចំងាយ២០០ គ.ម. (១២០ ម៉ៃ.) ភាគខាងជើងនៃប្រទេសបារ៉ែន ដោយត្រូវឆ្លងកាត់ឈូងសមុទ្រ។ ឧបទ្វីបនៃ Qatar គឺនៅភាគអាគ្នេយ៍ រំលងឈូងសមុទ្របារ៉ែន Gulf of Bahrain. The planned Qatar Bahrain Causeway ដែលគ្រោងនឹងសាងសង់ នឹងក្លាយជាមធ្យោបាយតភ្ជាប់ប្រទេសបារ៉ែននិង Qatar ហើយក៏នឹងក្លាយទៅជាផ្លូវឆ្លងបាតសមុទ្រដ៏វែងជាងគេបំផុតនៅក្នុងពិភពលោក។

«ទ្រង់យាងមកដល់ពេលណា?»

«ប្រហែលជារសៀលម៉ោង3ទាន!»

«យើងដឹងហើយ ឯងទៅធ្វើការឯងចុះ»ដេល៍ឡាស់ធ្វើមុខនឿយណាយ ធ្វើឪ្យហេីត្រូវសួរនាំ មិនច្រើនដងទេ ដែលឃើញចៅហ្វាយកំណាចមានទឹកមុខបែបនេះ

«ចៅហ្វាយមានរឿងអីឬអត់?»ហេរីសួរទាំងមិនខ្លាចស្លាប់

«យើងគ្មានទេ!យ៉ាងម៉េចឬ?»រាងក្រាស់ចងចិញ្ចើមសួរកូនចៅវិញ

«ក៏ឃើញចៅហ្វាយមានទឹកមុខមិនស្រស់ស្រាយហ្នឹងណា៎»

ដេល៍ឡាស់អស់សំណើចចំពោះសម្តីរបស់កូនចៅ។

«មុខយើងបង្ហាញច្បាស់ដល់ម្លឹងឬ?»

«ត្រូវហើយ»

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now