ភាគទី2

513 8 0
                                    

>ខារ៍មេឡុន អូតែល<

រាងក្រាស់របស់ ដេល៍ឡាស់ ដើរចូលក្នុងសណ្ឋាគារបស់ខ្លួនយ៉ាងស្វាហាប់ ទាក់ទាញខ្សែភ្នែកគ្រប់គ្នាឪ្យសម្លឹងមើល ជាពិសេសស្រីៗ ដែលស្រម៉ៃទៅឆ្ងាយលើសភពផែនដី។

«ចៅហ្វាយ ថ្ងៃនេះ មានប្រជ៉ំនៅម៉ោង1រសៀល» ហេនរី មនុស្សជំនិតរបស់ដេរ៍ឡាស់ ចូលមករាយការណ៍ប្រាប់ចៅហ្វាយចូលរាល់ថ្ងៃ

«យើងដឹងហើយ!»ដេល៍ឡាស់ឆ្លើយយ៉ាងធុញទ្រាន់ទៅកាន់កូនចៅជំនិត

«ល្ងាចនេះចៅហ្វាយត្រូវទៅផ្ទះ ព្រោះលោកប្រុសប្រាប់ថា មានរឿងសំខាន់ត្រូវនិយាយមួយអ្នកប្រុសគ្រប់គ្នា!»

ព្រោះតែដេល៍ឡាស់នៅផ្ទះមួយទៀតរបស់ខ្លួន បានជាម៉ាក់ប៉ារបស់គេត្រូវប្រាប់ទុកជាមួយ ពេលមានការចង់និយាយជាមួយ មិនចឹងទេ មិនបានជួបឡើយ

«មានការអី?»ដេល៍ឡាស់ងាកទៅសួរកូនចៅ

«ខ្ញ៉ំក៏មិនជ្រាបដែរចៅហ្វាយ!»

ដេល៍ឡាស់លែងសួរនាំទៀត បោះជំហានវែងៗសម្តៅជណ្តើរយន្ត ដើម្បីឡើងទៅការិយាល័យធ្វើការរបស់ខ្លួន

ពេលដល់បន្ទប់ធ្វើការរបស់ខ្លួន ដេល៍ឡាស់ដោះអាវគ្រ័រហ្សេ និងបន្ធូរក្រវាត់ក ទម្លាក់ខ្លួនលើកៅអីដោយកាយវិការធុញទ្រាន់។

«ចៅហ្វាយមានរឿងអីឬអត់?»ហេនរីសួរដោយការបារម្ភ

«គ្មានអីទេ យើងគ្រាន់តែធុញថប់តិចតួច!»

ដេល៍ឡាស់យកដៃឈ្លីក្បាលតិចៗ ធ្វើឪ្យហេនរីមានកង្វល់តាមដែរ។

«ក្រាក!»

«បងឡាស់ចា៎!»ណាយ៍ដា កូនស្រីម្ចាស់ក្រុមហ៊ុនលក់សម្ភារះធំជាងគេក្នុងអ៉ីតាលី ហៅគេដោយសម្លេងស្រួយស្រេះ

«មានអីណាយ៍ដា?»ដេល៍ឡាស់សួរកំបុតកំបុយទៅវិញ

«គ្មានអីទេ គ្រាន់តែមកតាមរកបេះដូងហ្នឹងណា៎!»ណាយ៍ដានាងលង់ហ្នឹងដេល៍ឡាស់ខ្លាំងណាស់ តាមគេគ្រប់ពេល ហើយដេល៍ឡាស់ក៏ដឹងដែរ ប៉ុន្តែគេចាត់ទុកនាងត្រឹមប្អូនស្រីប៉ុណ្ណោះ

នាងដើរមកឈរទលើមុខតុធ្វើការរបស់អ្នកកម្លោះ ញញឹមស្រស់ដាក់ដេល៍ឡាស់

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now