គ្រប់យ៉ាងល្អហួសពីការរំពឹងទុក ពេលនេះគ្រួសារទាំងមូល ដឹងឮអស់ហើយថា ហ្វីនីហ្នឹងក្លាយជាអនាគតកូនប្រសារច្បងរបស់ត្រកូល ខារ៍មេឡុន
«បងទៅធ្វើការហើយណា៎ បន្តិចទៀត ម៉ាក់ប្រហែលបបួលអូនទៅដើរលេងមិនខានទេ!»ពេលកំពុងនិយាយនោះដែរ ដេល៍ឡាស់អង្អែលសក់នាងថ្នមៗ ពេលហ្វីនីចងក្រវ៉ាត់កឪ្យ
«ចា៎!អូនដឹងហើយ!»នាងនៅអៀនមាត់នៅឡើយ ចំពោះសព្វនាមដែលហៅគេនិងនាង
បើមិនហៅ នឹងមិនបានសម្រាកពេញមួយយប់ ព្រោះអ្នកកម្លោះគំរាមហើយថា បើនាងមិនព្រមហៅតាមអ្វីដែលគេប្រាប់ នឹងធ្វើបាបឪ្យយំលើគ្រែមិនបានដេកមិនបាន ទើបនាងព្រមហៅទាំងអៀនមាត់។តែទៅះនាងហៅតាមអ្វីដែលគេត្រូវការហើយក៏ពិតមែន ប្រុសកំណាចម្នាក់នេះ នៅតែខ្សែលើធ្វើបាបឪ្យនាងល្វើយដល់ជិតភ្លឺ
«ធ្វើជាក្មេងល្អណា៎ បងទៅធ្វើការសិនហើយ!»ដេល៍ឡាស់ទាញាងមកថើបថ្ងាស់ ជំនួសឪ្យពាក្យលា
ទោះចង់នៅឱបរាងកាយតូចស្អាតពេញមួយថ្ងៃឪ្យអស់ចិត្តចង់ក៏ដោយ តែត្រូវកាត់ចិត្ត ព្រោះមានការងារច្រើនណាស់ដែលរងចាំឪ្យគេស៊ីញ៉េ
«ចា៎!»ហ្វីនីញញឹមសម និងលើកដៃគ្រវីដាក់ ពេលមកដល់មុខទ្វា
តែពេលរាងក្រាស់មិនទាន់ចេញពីបន្ទប់ផង ទូរស័ព្ទរបស់គេរោទិ៍មុន ទើបត្រូវលើកជាមុនសិន
«ហាឡូ!»ដេល៍ឡាស់លើកនិយាយ ព្រោះអ្នកដែលតេមក ជាហេនរី មនុស្សជំនិតរបស់ខ្លួន
(មានរឿងហើយចៅហ្វាយ!)សម្លេងរបស់ហេនរី ធ្វើឪ្យដេល៍ឡាស់មានទឹកមុខកង្វល់ភ្លាម
«មានរឿងអី?»ដេល៍ឡាស់អន្ទះសារ
(ខ្ញ៉ំថាចៅហ្វាយមមើលដោយខ្លួនឯងល្អជាង!)
«បាន!យើងទៅភ្លាម!»
«មានអីមែនទេ មើលទៅទឹកមុខបងមិនល្អសោះ!»ហ្វីនីដើរទៅអង្អែលមុខដេល៍ឡាស់ថ្នមៗ និងសួរដោយការបារម្ភ
«បងក៏មិនដឹងដូចគ្នា!»ដេល៍ឡាស់ក្រសោបដៃនាងតូច ដែលអង្អែលមុខខ្លួន ទាំងមានប្រផ្នូលមិនស្រួល
«បើចឹងបងឆាប់ទៅៗ!»
«បាទ!»
និយាយហើយដេល៍ឡាស់ចេញពីបន្ទប់ សម្តៅទៅរកបន្ទប់ធ្វើការរបស់ខ្លួន ដែលដឹងថាពេលនេះ ហេនរីកំពុងតែចាំនៅទីនោះស្រាប់
YOU ARE READING
ភ្លើងប្រាថ្នា🔥(Completed)
Romanceផ្តើមចេញពីការប្រាថ្នាត្រឹមបានណែបនិត្យក្នុងពេលតែមួយយប់ក៏បោះចោល ប្រែក្លាយជាលង់ជ្រៅក្នុងរណ្តៅភ្លើងដែលនាងបាត់ដុតចាំគេរួចជាស្រេច តើគេអាចវាចេញពីមន្តស្នេហ៍ដ៏ក្តៅរោលរាលរបស់នាងបានទេ?
