ភាគទី16

410 8 0
                                    

បន្ទាប់ពីឪ្យមនុស្សទៅចាំឃ្លាំមើល ហ្វីនីប៉ុន្មានថ្ងៃមកនេះ ធ្វើឪ្យដេល៍ឡាស់ប្រាកដចិត្ត ថានាងនឹងគ្មានថ្ងៃអាចគេចពីក្រញាំដៃគេបានឡើយ ។

ព្រោះថានាង រកការហារមិនបានធ្វើ ធ្វើឪ្យគេអាណិតមិនតុចទេ ដែលឃើញនាងទិញតែមីកញ្ចប់យកមកឆុងញាំពេលនាងត្រលប់ពីរកការងារធ្វើ

ជាហេតុនេះ ទើបគេត្រូវទៅយកនាងមកក្រសោបក្នុងទ្រូងជាបន្ទាន់ មិនអាចឪ្យនាងរងទុកយ៉ាងនេះបានទេ គេអាណិតនាង ឡើងចង់ឈឺទៅហើយ។

ដេល៍ឡាស់ក៏មិនយល់ដែរ ហេតុអី ពីរមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានចិត្តអាណិតនាងខ្លាំងឡើងៗ គេតែងគិតថានេះជាក្តីស្រលាញ់ ឬគ្រាន់តែឈ្លក់វង្វេងនឹងរបស់លេងថ្មី គេបែងចែកមិនច្បាស់ទេ ដឹងត្រឹមតែ ហ្វីនីសម្រាប់គេ នាងពិសេសលើសស្រីកន្លងមក។

តាំងពីថ្ងៃដែលនាងចេញទៅ ទោះសៀវភជីងមកឪ្យដៃគេបែបណា ក៏គេគ្មានអារម្មណ៍ ក្នុងចិយត្ត នឹកដល់តែមនុស្សស្រី ដែលទុកឪ្យគេនៅវិលវល់តែម្នាក់ឯង។

«ជួបពេលណា ហ្នឹងលែងឪ្យធ្ងន់ដៃតែម្តង ក៉ំឪ្យចេះតែរត់បែបនេះ»ដេល៍ឡាស់និយាយម្នាក់ឯង ពេលចុះជណ្តើរយន្តទៅរកឡនាន ដើម្បីទៅនាំមនុស្សស្រីថ្លើមធំ ដែលហ៊ានទុកឪ្យគេរសាប់រសល់បែបនេះ

«ចៅហ្វាយមានន័យដល់អ្នកណាឬ?»ហេរីដែលឈរជិតសួរ

«ឯងមិនដឹងមួយរឿង ក៏មិនស្លាប់ដែរហេរី!»ដេល៍ឡាស់មិនបានគំហកដូចរាល់ដង ព្រោះមិនចង់ពេលជួបហ្វីនី ធ្វើឪ្យនាងខ្លាច

«គ្រាន់តែចង់ដឹងហ្នឹងណាចៅហ្វាយ ដើម្បីខ្ញ៉ំបានត្រៀមលក្ខណះនោះអី!»ហេរីញញឹមភ្លាម ពេលដឹងថាចៅហ្វាយនៅមានអារម្មណ៍ល្អ

«មិនបាច់ដឹងទេ!»និយាយចប់ ស្របពេលទ្វាជណ្តើរយន្តបើកល្មម ទើបគេដើរចេញទៅភ្លាម គ្មានឱកាសឪ្យហេរីបានដេញដោលទៀត

«ចៅហ្វាយអើយចៅហ្វាយ!នេះគិតចង់ទៅអង្វរ ឬគំរាមគេទៅ»ហេរីគ្រវីក្បាលចំពោះរឹកពាដេល៍ឡាស់ ដែលគិតតែធ្វើខ្លួនដូចបិសាចមិនឈប់

«នៅដើររាប់ស្មៅទៅកើត ឆាប់ដើរមកឪ្យលឿនឡើង»

«បាទចៅហ្វាយ!»ហេរីរត់លឿនស្លេវ ដើម្បីបើកទ្វាឪ្យចៅហ្វាយ និងចេញឡានទៅភ្លាម

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now