ភាគទី34

308 4 0
                                    

ថ្ងៃនេះជាថ្ងៃដែលហ្វីនីត្រូវចេញពីមន្ទីពេទ្យ គ្រប់គ្នាមានស្នាមញញឹមលើមុខ និងគិតថាហ្នឹងរកធ្វើកម្មវិធីតូចតាចមួយ។

ប៉ុន្តែពេលកំពុងតែរៀបចំឥវ៉ាន់ ទូរស័ព្ទរបស់ហ្វីនីមានអ្នកតេមក

«អាឡូ!ហ្វីនីនិយាយ!»នាងតូចលើកនិយាយ ទាំងមិនស្គាល់លេខអ្នកតេចូល

(ខ្ញ៉ំហ្វាប៊ីណា!)ជាមិត្តរបស់នាង

«ហ្វាប៊ី!ជាឯងឬ នេះឯងបាត់ទៅណា ខ្ញ៉ំទាក់ទងទៅឯងមិនបានសោះ!»កំឡុងពេលដែលនៅជាមួយដេល៍ឡាស់ ហ្វីនីតែងព្យាយាមតេរកហ្វាប៊ី ប៉ុន្តែមិនអាចទាក់ទងបាន ពេលសួរអ្នកផ្សេង ក៏មិនដឹងថានាងបាត់ទៅណា

(គ្នាប្រាប់ឯងមិនទាន់បានទេ ដឹងតែថាគ្នាសុខសប្បាយទេ!)ហ្វាប៊ីនិយាយឪ្យហ្វីនីសង្ស័យ

«សម្រេចថាឯងមិនកើតអីពិតមែនហ្អេស?»ហ្វីនីមិនទុកចិត្ត ព្រោះមិត្តខ្លួនមិនដែលបែបនេះ

(គ្នាមិនអីពិតមែន!តែគេទើបតែបានដំណងថាឯងមានគ្រោះថ្នាក់មែនទេ ពេលនេះយ៉ាងម៉េចទៅហើយ!)ហ្វាប៊ីមិនចង់និយាយពីរឿងខ្លួន ខ្លាចថាឈប់ចិត្តមិននិយាយគ្រប់ហ្វីនីមិនបាន

«គ្នាចេញពីពេទ្យថ្ងៃនេះឯង!»ហ្វីនីមិនបានខឹង ដែលហ្វាប៊ីមិនតេមកសួរសុខទុក ព្រោះនាងបានប្រាប់ហេតុផលរួចទៅហើយ

(ស៉ំទោសណាឯង ដែលទើបតែតេទៅ!)ហ្វាប៊ីនិយាយសម្លេងខ្សោយ

«មិនបាច់មកស៉ំទោសទេ ត្រឹមតែឯងទាក់ទងមក ក៏គ្នាសប្បាយចិត្តណាស់ទៅហើយ លើកក្រោយក៉ំបាត់ស្ងាត់បែបនេះទៀត!»ហ្វីនីធ្វើជាស្តីបន្ទោស ទាញសម្លេងសើចពីអ្នកម្ខាងទៀតបានយ៉ាងងាយ

(មិនធ្វើបែបនេះទៀតទេ!)

«បែបនេះមក គ្រាន់បន្តិច!»

(ហ្វីនី គ្នាមានការរវល់ ប៉ុណ្នឹងសិនហើយ!)

«អ៎..អូខេ!»

ហ្វីនីមើលទូរស័ព្ទក្នុងដៃ និងទុកវិញជិតកាបូបដាក់ខោអាវរបស់ខ្លួន ពេលនោះដែរ ដេល៍ឡាស់ចូលមកឱបចង្កេះ ធ្វើឪ្យនាងភ្ញាក់ព្រើត

«អូយ!លស់ព្រលឹងអូនហើយ!»នាងវ៉ៃដៃគេតិចៗ ដេល៍ឡាស់មិនបានខឹងអ្វី មានតែញញឹមរីកមុខ និងថើបនាងខ្សឺតៗ

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now