ភាគទី4

411 5 0
                                    

ក្វាងទុង,ប្រទេសចិន

   >ខារ៍មេឡុន អូតែល<

មកទល់ពេលនេះកម្លោះកូនកាត់កូរ៉េ_អ៉ីតាលី បានមកគ្រប់គ្រងសណ្ឋាគាដែលជា សាខារបស់ខារ៍មេឡុននៅប្រទេសចិនបាន1សប្តាហ៍ហើយ។

ប៉ុន្តែរាងក្រាស់មិនដែលបានទៅរកក្រៅឡើយ ព្រោះតែនឿយហត់នឹងការងារ ដែលវាមានអ្វីមួយ ដែលមិនប្រក្រតី។

«ចៅហ្វាយ!បញ្ជីដែលចៅហ្វាយឪ្យរក ខ្ញ៖ំមិនទាន់បានដំណឹងទេ ដូចជមានអ្នកព្យាយាមបំផ្លាញចោល»ហេរីចូលមករាយការណ៍ បន្ទាប់ពីដេល៍ឡាស់បានបញ្ជា

«ឯងប្រាកដហើយឬ?»កែវភ្នែកពណ៌ប្រាក់ចាស់របស់ដេល៍ឡាស់ងើបពីឯកសារដើម្បីមើលមុខកូនចៅ

«បាទចៅហ្វាយ!កន្លះឆ្នាំនេះ អត្រាប្រាក់ធ្លាក់ទាបគួរឪ្យសង្ស័យ»

«អ្នកណាជាអ្នកគ្រប់គ្រងបញ្ជីប្រាក់?»ដេល៍ឡាស់មានទេកមុខមិនែញចិត្ត ស្មានបានខ្លះ ថាអាចមានអ្នកកិបកេងលុយរបស់សណ្ឋាគារ

«លោក វ៉ាង លីហ្វុងជាអ្នកគ្រប់គ្រងបញ្ជីប្រាក់»

«ទៅហៅគេឪ្យមកជួបខ្ញ៉ំ!»

«បាទចៅហ្វាយ»ហេរីចេញភ្លាម តាមបញ្ជារបស់ចៅហ្វាយកម្លោះ

«ហ៊ានណាស់ ដែលគិតចង់លែងជាមួយ ដេល៍ឡាស់ខារ៍មេឡុន»កែវភ្នែករបស់ដេល៍ឡាស់ រឹងកំព្រឹស និងឆាបឆួលដោយកំហឹង

មិនយូរប៉ុន្មានទ្វាបន្ទប់ធ្វើការក៏បើកឡើង បង្ហាញឪ្យឃើញវត្តមានរបស់ហេរី និងបុរសចំណាស់ជនជាតិចិន ដែលមានអាការភ័យខ្លាចឪ្យឃើញច្បាស់។

«អញ្ជើញអង្គុយ»ដេល៍ឡាស់រាដៃឪ្យបុរសចំណាស់ឪ្យអង្គុយលើសាឡុង

«អរគុណលោកដេល៍ឡាស់!»លីហ្វុងអង្គុយទាំងញ័រក្នុងចិត្ត សុខៗអ្នកដែលជាម្ចាស់សណ្ឋាហៅឪ្យជួបបែបនេះ មិនមែនជារឿងដែលគួរសប្បាយចិត្តប៉ុន្មានទេ។

«លោកជាអ្នកគ្រប់គ្រងបញ្ជីប្រាក់ត្រូវទេ?»សម្លឹងត្រជាក់របស់អ្នកកម្លោះ ធ្វើឪ្យលីហ្វុងកាន់តែបែកញើស

«មែន!ខ្ញ៉ំជាអ្នកគ្រប់គ្រងបញ្ជីប្រាក់»

បានឮចម្លើយហើយ ដេល៍ឡាស់ងើបឈរ ដើរមកអង្គុយលើសាឡុងមួយទៀត ដែលនៅទល់មុខលីហ្វុង។

«ខ្ញ៉ំចង់សួរលោក ហេតុអីក៏កន្លះឆ្នាំ មានការធ្លាក់ចុះច្រើនបែបនេះ?មិនសូវមានភ្ញៀវឬមានអ្នកចង់មានផ្លូវកាត់?»

លីហ្វុង លើកដៃជូតញើស ព្រឺចំពោះសំណួរត្រង់ទៅត្រង់មករបស់អ្នកកម្លោះ។

«ចំនួនភ្ញៀវដែលមកប្រើសេវាកម្មរបស់សណ្ឋាគាមិនបានធ្លាក់ចុះឡើយ ចំណែករឿងដែលថាមានអ្នកកិបកេងនោះ ខ្ញ៉ំមិនដឹងនោះទេលោកដេល៍ឡាស់»

«ចឹងឬ?»

«បាទ»

ដេល៍ឡាស់មើលលីហ្វុងដោយការពិចារណា។ព្រោះមិនទាន់មានភស្តុតាង ទើបមិនចង់អាកាត់ដោយភ្នែកទទេរ ចាំឪ្យមានភស្តុតាងមកចងខ្លួនគេសិន ក៏មិនទាន់ហួសពេល។

«បើចឹង ខ្ញ៉ំចង់ឪ្យលោកវ៉ាង ជួយរកមុខអ្នកកិបកេងឪ្យផងចុះ ខ្ញ៉ំទើបតែមកមើលការខុសត្រូវនៅទីនេះ មិនដឹងថាអ្នកណាជាអ្នកណាឪ្យប្រាកដ មិនចង់ចោទមនុស្សដោយគ្មានហេតុផល»

«គ្មានបញ្ហាស្រាប់ហើយលោកដេល៍ឡាស់ រឿងនេះខ្ញ៉ំនឹងចាត់កាតឪ្យបានល្អ មិនយូរទេ និងរកឃើញមិនខាន»

លីហ្វុងនិយាយទាំងមានផែនការណ៍ក្នុងចិត្ត ។គ្រប់សកម្មភាពរបស់លីហ្វុង គេចមិនផុតពីខ្សែភ្នែកអ្នកកម្លោះឈាមត្រជាក់នេះឡើយ។

«លោកទៅបានហើយ»ដេល៍ឡាស់ហាមាត់ដេញភ្លាម ព្រោះមិនចង់ឃើញមុខបុរសចំណាស់យូរជាងនេះ កខ្លាចក្រែងឈាមម៉ាហ្វៀរបស់ខ្លួនមិនអាចហាមបាន

«បើចឹងខ្ញ៉ំលាលោកដេល៍ឡាស់ទៅធ្វើការសិនហើយ»លីហ្វុងងើបភ្លែត មិនចាប់បាច់ឪ្យរាងក្រាស់និយាយច្រើនដង។

កែវភ្នែកពណ៌ប្រាក់ចាស់របស់អ្នកកម្លោះ មើលតាមពិីក្រោយដោយការចាប់ពិរុទ្ធ។

«ហេតុអីក៏ចៅហ្វាយឪ្យគេទៅ ចៅហ្វាយក៏ដឹង ថាអ្នកដែលអាចកិបលុយបាន គ្មានអ្នកអនាម័យមកធ្វើទេ»ហេរីនិយាយទាំងមិនយល់ ពីគំនិតរបស់ចៅហ្វាយ

«ក៉ំវាយស្មៅបង្អើលពស់អី!ទុកពេលឪ្យពួកគេបន្តិចទៅ មិនយូរទេកន្ទុយពួកគេនឹងចេញមក បើចង់ដកស្មៅ ត្រូវតែដកឪ្យដល់គល់»

«ចៅហ្វាយគិតថានៅមានអ្នកចាំជួយពីក្រោយទៀតឬ?»ហេរីទើបតែ បានយល់គំនិតរបស់ចៅហ្វាយបានខ្លះ

«មែន!ទុកឪ្យពួកវាបានរស់ស្រួលបន្តិចទៀតចុះ»

ភាពកំណាចរបស់គេ មានតែអ្នកដែលរកជំនួយផ្នែកងងឹតទេ ដែលដឹងថាគេ ឈាមត្រជាក់ និងគ្មានធម៌មេត្តាប៉ុណ្ណា។

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now