ភាគទី17

379 4 0
                                    

ហ្វីនីស្ទើតែសន្លប់រាល់វិនាទីដែលដេល៍ឡាស់សម្លឹងមុខ ចាប់តាំងពីគេរុញនាងចូលមកក្នុងបន្ទប់។ បន្ទប់ទាំងមូលដូចប្រែជាតូចចង្អៀតភ្លាម ពេលមានវត្តមានបុរសមាឌធំដូចជាគេ។

«ល...លោក!លោកមកបានយ៉ាងម៉េច?»ទោះខ្លាចប៉ុណ្ណា នាងក៏ត្រូវប្រមូលភាពក្លាហានទាំងអស់មកសួរគេឪ្យទាល់តែបាន

«ជិះឡានមកហ្នឹងហើយ!គិតថាខ្ញ៉ំដើរមកឬយ៉ាងម៉េច»គេឆ្លើយបកមកវិញ ធ្វើឪ្យនាងនិយាយមិនចេញ ទើបបន្ទប់ទាំងមូល ធ្លាក់ក្នុងសភាពស្ងប់ស្ងាត់ម្តងទៀត

«...!»

«...!»

កន្លងនៅជាច្រើនានាទី នៅតែគ្មានអ្នកណាព្រមនិយាយ ទើបដេល៍ឡាស់ជាអ្នកផ្តើមសម្តីមុន

«ចិត្តនាងគិតមិនចង់អញ្ជើញភ្ញៀវឪ្យអង្គុយទេឬ ចេះមកឈរដូចមនុស្សរុក្ខជាតិទៅកើត!»

ហ្វីនីមានអាការផ្អើលៗបង្ហាញឪ្យឃើញច្បាស់ ពេលដេល៍ឡាស់មកនិយាយស្តីអ្វីបែបនេះ

«ស៉ំទោសចាស៎!អញ្ជើញលោកដេល៍ឡាស់អង្គុយលើគ្រែសិន ទៅ ជួនជាទីនេះចង្អៀតពេកហើយ ចាំខ្ញ៉ំទៅយកទឹកមកជូន!»ពេលនិយាយចេញ ក៏មកជាខ្សែតែម្តង ធ្វើឪ្យដេល៍ឡាស់អស់សំណើច បាត់អស់អារម្មណ៍ខឹងសម្បា ដែលចង់ចាប់នាងក្រញិចមុននេះ

«នេះទឹកចាស៎!»ហ្វីនីត្រលប់មកវិញ ដោយមានកាន់កែវទឹកត្រជាក់ៗមកជាមួយ និងហុចឪ្យគេ

«អរគុណ!»ដេល៍ឡាស់ទទួលមកផឹកអស់កន្លះកែវ  រួចក៏ហុចឪ្យនាងវិញ

«លោកមានការអីជាមួយខ្ញ៉ំឬអត់?»នាងសួរទាំងមិនហ៊ានមើលមុខគេ ព្រោះមិនចង់ឃើញខ្សែភ្នែកដែលសម្លឹងដូចកាលពីយប់នោះគ្មានខុស

«បើប្រាប់ថាមករំលោភនាងទៀត នាងព្រមទេ?»ហ្វីនីស្លេកមុខ ចឹងហើយទើបនាងត្រូវងើបមុខមកមើលគេដោយខានមិនបាន តែពេលមើលមុខគេចំ ក៏ឃើញថាខ្សែភ្នែករបស់គេមានពន្លឺលេងសើច ទើបនាងធូរចិត្ត

«មិនបាច់មកមើលខ្ញ៉ំដោយកែវភ្នែកបែបនេះនោះទេ ដែលមកនេះ ព្រោះមានរឿងខ្លះចង់ឪ្យនាងដឹង!»ដេល៍ឡាស់ប្តូរទេកមុខមកប្រាកដប្រជាវិញ គ្មានពន្លឺលេងសើចតទៀត

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now