ភាគទី24

347 4 0
                                    

ទោះជាកាយវិការរបស់នាងដូចមិខ្វល់ចំពោះពាក្យបកស្រាយរបស់អ្នកកម្លោះ តែដេល៍ឡាស់ដឹងច្បាស់ ថានាងធូរស្រាលក្នុងចិត្តច្រើន។

ហើយថ្ងៃនេះ គេបានគិតរួចហើយថាមិនអាចទុកសៀវជីឪ្យដើរឡូយឆយបានទៀតទេ ព្រោះថ្ងៃណាមួយនាងអាចធ្វើបែបនេះម្តងទៀតក៏ថាបាន។

«តាមលេខា យៀវ មកឪ្យខ្ញ៉ំ!»ដេល៍ឡាស់បញ្ជាហេរី ដោយដឹងថាហ្នឹងមានអ្វីកើតឡើងនៅបនតិចទៀតនេះ ទើបហេរីចេញទៅហៅភ្លាម

«បាទចៅហ្វាយ!»

មិនរងចាំយូរ សៀវជីមកឈរនៅចំពោះមុខ ដេល៍ឡាស់មើលនាងដោយក្រសែភ្នែកស្អប់ខ្ពើមជាប៉ុនពេក ធ្វើឪ្យសៀវជី ធ្លាក់ទឹកមុខមិនហ៊ានប្រសព្វភ្នែក សម្តីដែលគិតថាមកនិយាយដោះសារក៏ហាមាត់មិនចេញ

«នាងមានអ្វីចង់បកស្រាយទេលេខា យៀវ?»ដេល៍ឡាស់សួរសមលេងរាបស្មើ តែធ្វើឪ្យអ្នកស្តាប់ព្រឺឆ្អឹងខ្នង

«...»

«គ្មានពាក្យដោះសារទេមែនទេ?»

អ្វីដែលបានពី សៀវជី នៅតែភាពស្ងៀមស្ងាត់ដដែល ព្រោះនាងមិនព្រមហាមាត់និយាយ បានត្រឹមឈរញ័រខ្លួនគួរឪ្យអាណិត តែសម្រាប់ដេល៍ឡាស់វិញ ទង្វើរបស់នាងមិនគួរឪ្យអភ័យបានឡើយ

«...»

«ខ្ញ៉ំសួរនាងជាលើកចុងក្រោយ!»

លើកនេះ សៀវជីងើបមុខសមហលឹងគេ ព្រោះស្តាប់ឮស្នូរជើងធ្ងន់ៗ បង្កប់ដោយទោសះដើរមករកនាងកាន់តែជិត។

ដេល៍ឡាស់ចាប់ចង្កានាងផ្ងើយឪ្យសម្លឹងភ្នែករបស់ខ្លួន និងសួរនាងម្តងទៀត

«ហេតុអីក៏នាងហ៊ានដាក់ថ្នាំខ្ញ៉ំ ជៀវ សៀវជី នាងដឹងទេថាខ្លួនបានធ្វើអ្វីខ្លះ»ដល៍ឡាស់គំហកសួរ កាន់តែធ្វើឪ្យលេខាស្អាត ញ័រដូចកូនសត្វ

«មកពីខ្ញ៉ំស្រលាញ់លោក ទើបខ្ញ៉ំធ្វើបែបនេះ សូមក៉ំខឹងខ្ញ៉ំអី!»សៀវជី រៀបរាប់ទាំងទឹកភ្នែក និងឱបចង្កេះគេណែនដៃ

ដេល៍ឡាស់បេះដៃនាងចេញ តែក៏មិនបានរុញនាងចេញ ជ្រើសមកចាប់ដើមដៃរបស់នាង និនិយាយទាំងអស់សំណើច

«ស្រលាញ់?នេះឬការស្រលាញ់ វាមិនមែនការស្រលាញ់នោះវា តែវាជាការចង់មានចង់បានរបស់នាងទៅវិញទេ!»

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now