ភាគទី31

303 3 0
                                    

គ្រាប់កាំភ្លើងបានទម្លុះកណ្តាលបេះដូងរបស់ជនអាក្រក់ ធ្វើឪ្យដេកដួលក្នុងថ្លុកឈាម គ្មានសង្ឃឹមថាហ្នឹងរស់ឡើយ។

អ្នកកម្លោះងាកទៅរកប្រភពរបស់គ្រាប់កាំភ្លើងដែលបាញ់មកត្រង់នេះ ក៏ឃើញថាហេរីនិងប៉ូលីសដែលបានជួយហ្វីនីនេះឯង

«ចៅហ្វាយ មិនអីទេមែនទេ!»ហេរីរត់មកមើលដេល៍ឡាស់ភ្លាម

«ខ្ញ៉ំមិនអីទេ!»

«ចឹងល្អហើយ!»ហេរីមិនទាន់បានចាប់អារម្មណ៍ឡើយ ថាសៀវជីត្រូវគ្រាប់

«ឆាប់ហៅឡានពេទ្យមក សៀវជីត្រូវគ្រាប់ហើយ!»ដេល៍ឡាស់ លើកបីសៀវជីចេញមកខាងក្រៅ

ប៉ូលីសដែលមកជាមួយ ចូលទៅពិនិត្យមើលខាងក្នុង មិដឹងឡើយថាជនរងគ្រោះចេញមកខាងក្រៅ

«យល់ល្អ នាំអ្នកនាងសៀវជីនៅមន្ទីពេទ្យតែម្តងទៅចៅហ្វាយ ទីនេះមិនឆ្ងាយពីមន្ទីពេទ្យដែល អ្នកនាងហ្វីនីកំពុងស្នាក់ប៉ុន្មានទេ!»

«ចឹងល្អហើយ ឯងឆាប់ទៅយកឡានមក!»

ហេរីរត់ទៅយកឡាន ទុកឪ្យអ្នកទាំងពីរនៅចាំ កំឡុងពេលដែលនៅចាំ សៀវជីបានសារភាពកំហុសមួយទៀត ព្រោះមិនដឹងថានាងមានឪកាសបាននិយាយឬអត់

«លោកដេល៍ឡាស់!»

«មានអីឬសៀវជី!»

«ខ្ញ៉ំមានរឿងចង់ប្រាប់លោក!ហុ ហុ!»

សៀវជីក្អកចេញមកជាឈាម ខ្លួនប្រាណគ្មានកម្លាំង ត្រូវផ្អែកក្បាលនឹងទ្រូងរឹងមាំ

«មិនបាច់និយាយទេ ចាំពេលក្រោយចាំនិយាយ!»

«ខ្ញ៉ំត្រូវតែនិយាយ!»

«សៀវជី!»

ដេល៍ឡាស់បានឃើញនាងយំម្តងទៀត និងនៅតែចង់និយាយឪ្យបាន ទើបមិនហាមឃាត់

«ខ្ញ៉ំផ្តាំស៉ំទោសអ្នកនាងហ្វីនីផងបានទេ?»

«បាន!»

ដេល៍ឡាស់ដាក់នាងចុះវិញ និងត្រកងនាងជាប់ក្នុងរង្វង់ដៃ ជូតទឹកភ្នែកឪ្យថ្នមៗ និងនិយាយទន់ភ្លន់ដាក់នាង ធ្វើឪ្យនាងញញឹមទាំងទឹកភ្នែក

«ខ្ញ៉ំមិនគួរឪ្យមនុស្សទៅចាប់នាងទេ!ខ្ញ៉ំនេះ ពិតជាល្ងីល្ងើណាស់!»សៀវជីអស់សំណើចចំពោះទង្វើរបស់ខ្លួន

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now