ភាគទី29

296 2 0
                                    

«វាមិនទាន់ស្លាប់ឬ?»សម្លេងខឹងឆេះឆួលរបស់មនុស្សស្រីម្នាក់ និយាយគំហកដាក់ទូរស័ព្ទ

(បាទអ្នកនាង!ព្រោះពេលនោះមានប៉ូលីសតាមទៅជួយទាន់ទាន!)អ្នកចុងខ្សែនិយាយដោយខ្លាចរអែង ព្រោះការងារមិនបានសម្រេច

«ចុះអាបីនាក់នោះ វាស្លាប់ឬរស់?»

(ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ និងស្រាលម្នាក់!)

ស្រីស្រស់មិនបាននិយាយអ្វី ព្រោះកំពុងរិះគិត ទើបអ្នកចុងម្ខាងសួរ

(ចង់ឪ្យធ្វើបែបណាចំពោះពួកវាទេ?)

«ឯងចង់ធ្វើយ៉ាងម៉េច?»

(ធ្វើក៉ំឪ្យពួកវាមិនអាចនិយាយអ្វីបាននោះអី!)

«ល្អ!យើងហ្នឹងចាំដំណឹងល្អពីឯង!»

(ទុកចិត្តចុះ ខ្ញ៉ំមិនធ្វើឪ្យអ្នកនាងខកបំណងឡើយ!)

និយាយហើយទូរស័ព្ទត្រូវផ្តាច់ភ្លាម ស្រីស្រស់ក្នុងឈុតរាត្រី ឈរមើលទេសភាពលម្អដោយភ្លើងពណ៌ជាច្រើន រិះគិតពីផែនការបន្ទាប់

«ចាំមើលចុះ ដេល៍ឡាស់ខារ៍មេឡុន ខ្ញ៉ំហ្នឹងធ្វើឪ្យលោកឈឺ ជាងខ្ញ៉ំរាប់ម៉ឺនរាប់ពាន់ដង!»

នាងនិយាយចងអាឃាត នឹងមិនឈប់ជាដាច់ខាត ដរាបណានាងមិនបានសងសឹកអ្នកកម្លោះ។

  >ស្អែកឡើង

«ថាម៉េច!អ្នកដែលចាប់ហ្វីនីទៅ ស្លាប់ទាំងពីរនាក់ឬ?»  ដេល៍ឡាស់ឧទានយ៉ាងក្តៅក្រហាយ

«បាទចៅហ្វាយ!ប៉ូលីសប្រាប់បែបនោះ!»ហេរីប្រាប់មកវិញ

«ស្លាប់បានយ៉ាងម៉េច?»

«ថ្នាំពុល!»

«ថ្នាំពុលចឹងឬ?»

«បាទមែនហើយ ព្រោះកាលពីព្រឹក ពេទ្យចូលទៅដើម្បីឪ្យលេបថ្នាំក៏ឃើញថាអ្នកជម្ងឺស្លាប់បាត់ទៅហើយ ពេលយកឈាមទៅពិនិត្យ ក៏ឃើញមានថ្នាំពុលនៅក្នុងឈាម ទើបពេទ្យនិងប៉ូលីសសរុបថា មានអ្នកចូលមកសម្លាប់ដោយបញ្ចូលជាតិពុលក្នុងសេរ៉ូម!»

ស្តាប់ហេរីនិយាយចប់ហើយ ដេល៍ឡាស់ សរុបរឿងរ៉ាវទាំងអស់ ទើបដឹងថា ទាំងនេះជាការសម្លាប់បំបិទមាត់ ហើយគ្មានអ្នកណាផ្សេង ក្រៅពីអ្នកដែលបញ្ជាឪ្យមកចាប់ហ្វីនីនោះទេ

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now