ភាគទី15

494 9 0
                                    

បន្ទាប់ពីសរសេរសំបុត្រលាឈប់ ផ្ញើទុកជាមួយហ្វាប៊ី ដើម្បីយកទៅឪ្យដេល៍ឡាស់រួចហើយ ហ្វីនីត្រលប់មកបន្ទប់ស្នាកើរបសើខ្លួនវិញ ទាំងហេលហាល។

ហ្វីនីដាក់ខ្លួនដេកលើគ្រែរបស់នាង មើលពិដានសដោយគ្មានអារម្មណ៍។គ្រប់យ៉ាងប្រៀបដូចខែងងឹត ដែលមិនអាចមើលឃើញបើសិនគ្មានពន្លឺអគ្គីសនីបញ្ចាំង។

នាងធ្វើអ្វីមិនបានច្រើន ត្រឹមតែមើលទៅពិដានដោយស្ងាត់ស្ងៀម។

«ខ្ញ៉ំធ្វើអ្វីខុស?ហេតុអ្វីព្រះដាក់ទោសខ្ញ៉ំបែបនេះ?»សំណួរគ្មានចម្លើយ មានត្រឹមភាពស្ងប់ស្ងាត់ឆ្លើយតបមកកាន់នាងវិញ

ហ្វីនីបែរខ្លួនដេកផ្អៀង ទឹកភ្នែកដែលឃាត់មកតាំងណីពេលចេញពីសណ្ឋាគា ក៏សម្រុកគ្នាហូរចុះមក ជាទឹកភ្នែលនៃភាពអស់សង្ឃឹមក្នុងជីវិត។

នាងតស៊ូគ្រប់យ៉ាងមកដោយលំបាកលំបិន មិននឹកស្មានថាត្រូវមកបញ្ចប់ត្រឹមមួយយប់ ។ជីវិតនាងមិនអាចស្រស់ថ្លាបានទៀតឡើយ ប្រសិនបើគ្មានអ្នកណាម្នាក់ នាំនាងចេញពីអន្លង់ខ្មៅមួយនេះ។

ហ្វីនីយំរហូតដល់ដេកលក់ និងភ្ញាក់មកវិញ ក៏ឃើញថាក្នុងបន្ទប់ងងឹតស្លុបទៅហើយ បង្ហាញថានាងដេកលក់ដល់ពេលយប់វិញទៅហើយ។ ព្រោះពេលមកដល់ភ្លាមនាងមិនបានបើកភ្លើងបន្ទប់ឡើយ។

នាងងើបទៅបើកភ្លើង និងូលបន្ទប់ទឹក សភាពនាងពេលនេះ មានភ្នែកហើមព្រោះយំយូរ រាងកាយល្អិតល្អៃ គ្មានពន្លឺនៃក្តីសង្ឃឹមដូចកាលពីមុនទៀតទេ។

«គួរឪ្យអស់សំណើចណាស់»នាងបានត្រឹមសើចចំអកដាក់ខ្លួនឯង ដែលមានអាការយ៉ាប់យឺនបែបនេះ

ហ្វីនីលុបមុខលុបមាត់ ឪ្យស្រស់ស្រាយបន្តិច បន្ទាប់មកដើរទៅបើកទូរទឹកកក ក្នុងនោះមានត្រឹមទឹកផឹក ទើបនាងត្រូវបង្ខំអូសរាងកាយគ្មានកម្លាំងរបស់ខ្លួន ដើម្បីទៅទិញអ្វីញាំនៅមីនីម៉ាត។

នាងចំណាយពេលមិនយូរទេក្នុងការរើសម្ហូប ពេលគិតថាខ្លួនគ្មានលុយ ទើបទិញត្រឹមមីកញ្ចប់និងទឹកដោះគោខ្លះដើម្បីទ្រាប់ក្រពះ។

ទិញរួចហើយ នាងដើរទៅបន្ទប់វិញ កំឡុងពេលនោះដែរ នាងមានអារម្មណ៍ដូចមានមនុស្សកំពុងតាមនាងជាប់រហូត ទើបត្រូវបន្ថែមល្បឿនជើង ដើរលឿនជាងមុន។

ប៉ុន្តែសម្លេងសម្រិបជើងនោះ នៅតែតាមមិនឈប់ ទើបនាងត្រូវរត់ចូលច្រកចូល ដែលជាផ្លូវកាត់ទៅបន្ទប់របស់នាង។

ហ្វីនីដើរតាមច្រកផ្លូវតូចលបៗ ព្រោះខ្លាចអ្នកដែលតាមនាង បែរមកតាមនាងតាមផ្លូវនេះដែរ។មិនយូរប៉ុន្មាន នាងដើរដល់បន្ទប់ដែលនាងចូល ដៃរាវស្រឡូនស្អាតឡូកចូលហោប៉ៅអាវ ដយកសោមកចាក់ចូលក្នុងបន្ទប់យ៉ាងលឿន។

«វិះទៅហើយ!បើមិនត្រូវរំលោភទេ ក៏លួចលុយដែរ»ហ្វីនីដកដង្ហើមធូរក្នុងចិត្ត ដែលអាចរត់រួចខ្លួនបាន និងដើរទៅផ្ទះបាយ ដើម្បីយកឥវ៉ាន់ដែលទិញមកទុកដាក់ឪ្យរៀបរយ

ចំណែកអ្នកតាមនាងមក មិនមែនជាចោដូចដែលនាងគិត តែជាហេរីចាំតាមដាននាង ព្រោះដេល៍ឡាស់បញ្ជាឪ្យឃ្លាំមើលនាងគ្រប់វិនាទី។

ពេលនាងចូលបញ្ទប់បាត់ ទើបហេរីទូរ័ស័ព្ទតេទៅចៅហ្វាយ ដើម្បីរាយការណ៍

«ហាឡូចៅហ្វាយ!»មិនយូរប៉ុន្មានអ្នកចុងខ្សែទទួលភ្លាម ដូចជាកំពុងចាំទូរស័ព្ទគ្រប់ដង្ហើមចឹង

«បានការអ្វីខ្លះ?»

«នាងនៅបន្ទប់ជួលនេះមែនទាន»

«ល្អ!ចឹងឯងឃ្លាំមើលនាងគ្រប់វិនាទី ក៉ំឪឪ្យបាត់ពីភ្ែកឪ្យសោះ!»

«បាទចៅហ្វាយ!ហើយ..!»ហេរីតបទទួល តែការសង្ស័យរបស់គេ នៅតែធ្វើឪ្យគេមិនសប្បាយចិត្ត ទើបសម្រេចចិត្តសួរនៅនាទីបន្ទាប់ ទោះខ្លាចដេល៍ឡាស់ស្តីឪ្យក៏ដោយ«អ្នកនាងហ្វីនី ទៅធ្វើអ្វីឪ្យចៅហ្វាយមិនសប្បាយរឿងអីមែនទេ?»

«មិនមែនជារឿងដែលឯងត្រូវដឹង តួនាទី ត្រូវធ្វើតាមបញ្ជារបស់ខ្ញ៉ំ!»សម្លេងរឹងរបស់ដេល៍ឡាស់ធ្វើឪ្យហេរីមិនហ៊ានហាមាត់និយាយអ្វីទៀត

«បាទចៅហ្វាយ!»ទូរស័ព្ទកាត់ផ្តាច់ភ្លាមៗ ពេលដែលហេរីតបទទួលតាមអ្វីដែលគេត្រូវការ

«មិនបាច់ប្រាប់ក៏ខ្ញ៉ំដឹងថាចៅហ្វាយទៅធ្វើស្អីនាងដែរ គ្រាន់តែចង់សួរសាកប៉ុណ្ណោះ ថាប្រាប់ឬអត់ តែចុងក្រោយក៏មិនប្រាប់មែន ថែមទាំងស្តីឪ្យទៀត!»ហេរីរង៉ូរងម្នាក់ឯង និងរងចាំហ្វីនីបន្ត តាមបញ្ជារបស់ចៅហ្វាយ

ចំណែកដេល៍ឡាស់វិញ តាមចិត្តខឹង  ចង់តែទៅចាប់ហ្វីនីមកធ្វើបាបឪ្យសមចិត្ត ដែលឪ្យគេមួម៉ៅទៅហើយ តែគេចង់ចាំមើលបន្តិចសិន ថាហ្វីនីមានសមត្ថភាពទៅណាឆ្ងាយពីក្រញាំដៃរបស់ខ្លួនឬអត់។

«បើជ្រុលជារត់ហើយ សូមទៅឪ្យឆ្ងាយណា៎ចាងហ្វីនី មិនចឹងទេ នាងហ្នឹងលែងមានឱកាសជាលើកទីពីរហើយ»

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now