ភាគទី25

354 8 0
                                    

បន្ទាប់ពីជម្រះការងាររួចរាល់អស់ហើយ ដេល៍ឡាស់ប្រញាប់ត្រលប់មរកហ្វីនីវិញភ្លាម មិនចង់ឪ្យនាងនៅម្នាក់ឯងយូរពេក។ហើយដេល៍ឡាស់ ដែមទាំងប្រាប់ ហេនរីឪ្យបន្ថែមអង្គរកឪ្យច្រើនជាងមុនថែមទៀត។

«បញ្ជាដែលឪ្យធ្វើ ចាត់ចែងអស់ហើយមែនទេ?»ដេល៍ឡាស់សួរហេនរី  ពេលកំពុងត្រលប់ទៅបន្ទប់វិញ

«បាទចៅហ្វាយ!ខ្ញ៉ំបន្ថែមមនុសឪ្យការពារ24ម៉ោងរួចរាល់អស់ហើយ!»ហេនរីរាយការណ៍ ចម្លើយរបស់គេ ធ្វើឪ្យដេល៍ឡាស់ពេញចិត្តជាខ្លាំង

«ល្អណាស់!ត្រូវតែការពរឪ្យបានម៉ត់ចត់ ពរោះមនុស្សដូច សៀវជី យើងមិនអាចប្រមាថបានឡើយ នាងអាចធ្វើរឿងដែលយើងស្មានមិនដល់ក៏ថាបាន!»

«បាទចៅហ្វាយ ទុកចិត្តចុះ ខ្ញ៉ំនឹងមិនឪ្យមានចន្លោះប្រហោងឡើយ!»

ដេល៍ឡាស់គ្រាន់តែងក់ក្បាលទទួលដឹង ជឿជាក់លើស្នាដៃមនុស្សរបស់ខ្លួន តាំងពីដើមមក មិនដែលធ្វើឪ្យគេខកចិត្តឡើយ ទើបធ្វើឪ្យកង្វល់ដែលមានពេញមួយថ្ងៃ អាចរំសាយបានខ្លះ ហើយវាកាន់តែប្រសើរជាងនេះទៅទៀត បើបានរាងកាន់ទន់ល្មើយរបស់ហ្វីនីមកឱបក្នុងរង្វង់ដៃ។

មិនយូរប៉ុន្មានរាងក្រាស់មកដល់បន្ទប់ កូនចៅបើកទ្វាជូនចៅហ្វាយមុន តាំងពីចម្ងាយ។

ប៉ុន្តែអ្វីដែលបានឃើញ ធ្វើឪ្យគេស្រឡាំងកាំង បំណងដែលគិតថាហ្បឹងចាប់ហ្វីនីសង្គ្រប់ពេលបានជួបមុននោះ ក៏ត្រូវបញ្ឈប់គ្រប់យ៉ាង មិនស្មានថាបានជួបមនុស្សម្នាក់ ដែលគេមិនគិតថាបានជួប នោះគឺលោកស្រី ខារ៍មេឡុន

«ចម្លែកឬដែលឃើញម៉ាក់?»លោកស្រី ខារ៍មេឡុសួរទៅកូនប្រុស ពេលឃើញថាគេមានទឹកមុខមិនសូវពេញចិត្ត លាយឡំនឹងភ្ញាក់ផ្អើល

«ម៉ាក់មកទីនេះធ្វើអី?»ដេល៍ឡាស់ដើរមកដាក់បង្គុយជិតម្តាយ ដែលអង្គុយចន្លោះរវាងគេនិងនាងតូច

«ទីនេះជាសណ្ឋាគាររបស់ប្តីម៉ាក់ ម៉ាក់គ្មាសិទ្ធមកទេមែនទេ?»

«មិនមែនបែបហ្នឹងទេ ខ្ញ៉ំគ្រាន់តែចង់ដឹងថាមកនេះ មានការអ្វីឬអត់ ឬថាមកដើរលេង!»

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now