ភាគទី10

404 8 0
                                    

ពេលមួយល្ងាច ដេល៍ឡាស់ធ្វើការទាំងអារម្មណ៍មិននៅក្នុងខ្លួន ចេះតែធុញទ្រាន់ហ្នឹងរបស់ជ៉ំវិញខ្លួន សូម្បីតែពេលនេះ ក៏នៅមិនបាត់អាការៈខឹងសម្បាទៀត។

ដេល៍ឡាស់បោះក្រវាត់កចេញពីក មិនខ្វល់ទេថាវាទៅធ្លាក់ត្រង់ណានៃជ្រុងបន្ទប់ ស៉ំត្រឹមតែពេលនេះ គេបានដោះអ្វីដែលនៅជាប់ខ្លួនចេញឪ្យអស់សិន។

ខោជើងវែងនិងអាវសឺមីសដែលគេពាក់ពេញមួយថ្ងៃ ត្រូវដោះចេញដោយកម្លាំងខ្លាំងរបស់បុរសមាឌមាំ ទោះជាសម្លៀកបំពាក់តម្លៃថ្លៃ ក៏មិនធ្វើឪ្យគេសោកស្តាយ ដែលគ្រវែងដោយមិនសំចៃដែរ។

សភាពរាងកាយរបស់ដេល៍ឡាស់ពេលនេះ នៅសល់តែខោក្នុងពណ៌ខ្មៅជាប់ខ្លួនប៉ុណ្ណោះ។

រាងក្រាស់ដើរទៅយកអាវឃ្ល៉ំពីក្នុងបន្ទប់ទឹកមកពាក់ និងដើរសម្តៅទៅទូរស័ព្ទលើតុ សម្រាប់តេទៅកុម្មង់អាហារយកមកទទួលទាន។

ដេល៍ឡាស់ក៏នឹកឃើញគំនិតមួយភ្លាម ពេលដែលលើកទូរស័ព្ទមកតេទៅខាងចុងភៅឪ្យយកម្ហូបដែលខ្លួនចង់ញាំ

មិនឪ្យចាំយូរ ខាងចុងភៅលើកទទួលភ្លាម ព្រោះជាទម្លាប់ មិនថាអ្នកណាតេចូលមកក៏ដោយ។

«ខ្ញ៉ំដេល៍ឡាស់និយាយ!ខ្ញ៉ំត្រូវការស្ទេកមួយចាន និងស្រាក្រហមមួយដប ក្នុងរយះពេលម្ភៃនាទី»មិនចង់និយាយវែងឆ្ងាយច្រើន ដេល៍ឡាស់កុម្មង់មុខម្ហូបដែលខ្លួនត្រូវការភ្លាម

«ចាស៎ចៅហ្វាយ!តើចៅហ្វាយ ចង់បានអ្វីទៀតទេ?»មេចុងភៅតបទទួលភ្លាម និងមិនភ្លេចសួរ ថាចៅហ្វាយត្រូវការអ្វីបន្ថែមឬអត់

«មាន!»ដេល៍ឡាស់និយាយពាក្យនេះ ទាំងសប្បាយចិត្ត និងគំនិតដែលខ្លួនគ្រោងស្រាច់ទៅហើយ

«ចាស៎ចៅហ្វាយ»មេចុងភៅតបទទួល ដោយមិនបានសួរច្រើននាំឪ្យចៅហ្វាយធុញ ទ្រាំចាំដល់ចៅហ្វាយបញ្ជាដោយខ្លួនឯង

«ត្រូវឪ្យ ចាង ហ្វីនីលើកអាហារមកឪ្យខ្ញ៉ំ ព្រោះខ្ញ៉ំមានរឿងត្រូវនិយាយជាមួយនាង!»ចៅហ្វាយកម្លោះញញឹមពេញចិត្ត នេះហើយជាគំនិតរបស់គេ

«ចាស៎បានចៅហ្វាយ!»មេចុងភៅតបទទួលដូចដើម ទោះដឹងក្នុងចិត្តរួចទៅហើយ ថាតាមពិតទៅចៅហ្វាយគ្មានរឿងអ្វីសំខាន់និយាយជាមួយហ្វីនីនោះទេ ហេតុអីថាស្រ្តីវ័យកណ្តាលមិនដឹងនោះ ថាហៅទៅធ្វើរឿងអីផ្សេង

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now