ភាគទី8

686 10 0
                                        

បន្ទាប់ពីប្រាប់ឪ្យហេរីស៊ើបពីហ្វីនីមិនយូរប៉ុន្មាន ហេរីក៏ស៊ើបបាននៅពីរម៉ោងបន្ទាប់។

«នេះចៅហ្វាយទៅស្គាល់ឈ្មោះស្រីម្នាក់នេះបានយ៉ាងម៉េច?»ហេរីសួរទៅវចៅហ្វាយ ពេលដឹងថាអ្នកដែលឪ្យស៊ើប ជាស្រីដែលដើរបុកកាលពីយប់

«ចុះបើយើងប្រាប់ឯង ថាស្គាល់ឈ្មោះពីស្រីម្នាក់នោះ ឯងគិតយ៉ាងម៉េច?»ដេល៍ឡាស់ធ្វើជាសួរបកវិញ

«ហូយយចៅហ្វាយ!គឺខ្ញ៉ំឆ្ងល់ហ្នឹងណាបានជាខ្ញ៉ំសួរ មកសួរបកខ្ញ៉ំវិញ ខ្ញ៉ំទៅដឹងឬ»កូនចៅតវ៉ាអ្នកជាចៅហ្វាយ

ដេល៍ឡាស់សើចកាយវិការរបស់ហេរី ដោយសារធ្វើការជាមួយគ្នាយូរ ទើបស្គាល់ចិត្តស្គាល់ថ្លើមគ្នាបានច្បាស់។

«នាងជាបុគ្គលិកសម្អាតក្នុងសណ្ឋាគាយើង»ដេល៍ឡាស់ប្រាប់ហេរី តែភ្នែកមើលប្រវត្តិរូបរបស់ហ្វីនី

ទោះនាងមិនមែនជាបុគ្គលល្បី ប៉ុន្តែក៏មិនពិបាករក ព្រោះបានស្គាល់នាមត្រកូល ទើបស្វែងរកមិនយូរប៉ុន្មាន។

«ចៅហ្វាយថាម៉េច?»ហេរីមិនចង់ជឿ ព្រោះឃើញសម្រស់របស់ស្រីតូចមុខស្រស់ហើយ គិតថានាងអាចជាកូនរបស់អ្នកមានទ្រព្យ ឬក៏តារាមិនខាន

«ភ្ញាក់ផ្អើលធ្វើអី?»ដេល៍ឡាស់គិតតែសើចមិនឈប់ ពេលនេះគេមានអារម្មណ៍ល្អច្រើនហើយ តាំងពីវិនាទីដែលបានឃើញមុខស្រស់ស្អាតរបស់ហ្វីនី

«ចៅហ្វាយចង់ស្គាល់នាងធ្វើអី?»

«...»ដេល៍ឡាស់មិនឆ្លើយ តែងើបមុខមកញញឹមដាក់វិញ ធ្វើឪ្យហេរីដឹងភ្លាម ថាស្នាមញញឹមនោះមានន័យបែបណា

«ក៉ំប្រាប់ណាថាចង់បាន?»

«ឯងគិតថាយ៉ាងម៉េចដែរ?»ជាលើកទីពីរក្នុងពេលមិនដល់1ម៉ោង ដែលដេល៍បកសំណួរតែមិនបានចម្លើយ

«មិនរស់ទេចៅហ្វាយ»ហេរីចង់ប្រឆាំង ព្រោះមើលមុខហ្វីនីហើយក៏អាណិត ស្រីខ្លួនតូច បើបានមកជួបដេល៍ឡាស់ប្រាកដជាមិនល្អទេ មានឬដែលដេល៍ឡាស់សេពគប់អ្នកណាបានលើសពីមួយសប្តាហ៍ ចឹងហើយទើបហេរីមិនចង់ឪ្យកើតឡើង

«យើងដឹងថាឯងកំពុងគិតអី»រាងក្រាស់មិនសូវពេញចិត្តប៉ុន្មាន ដែលហេរីមិនស្របតាមគំនិតខ្លួន ព្រោះពេលនេះគេចង់បាននាងជាងពីស្អីទៅទៀត

«ចៅហ្វាយ!អាណិតនាងទៅ នាងគ្មានអ្នកណាទីពឹងទេ បើនាងត្រូវមកជួបបែបនេះទៀត តើនាងហ្នឹងទៅជាបែបណាចៅហ្វាយ»ហេរីដឹងថាដេល៍ឡាស់ចង់បានរបស់អីក៏ត្រូវតែបាន ប៉ុន្តែពេលធុញហើយ ក៏ចោលដោយមិនងាកក្រោយ មិនមើលសូម្បីតែចុងកន្ទុយភ្នែក

«ឯងមិនបាច់បារម្ភទេ ឯងក៏ដឹងដែរ ថាស្រីដែលយើងលេងសើចជាមួយគ្រប់គ្នា បានលុយពីយើងមិនតិចទេ»ដេល៍ឡាស់មិនស្តាប់សម្តីកូនចៅ

ពេលបានមើលប្រវត្តិរូបរបស់នាងតូចហ្វីនីហើយ ក៏មិនសូវជាពេញចិត្តប៉ុន្មាន គិតថានាងមិនមែនជាស្រីបរិសុទ្ធ ព្រោះតែឃើញថានាងធ្លាប់ធ្វើការក្នុងក្លឹប។

គិតថានាងក៏ដូចស្រីទូទៅ យកខ្លួនទៅដោះដូរលុយ មានឬមនុស្សស្រីដែលធ្វើការក្នុងក្លឹបគ្មានអ្នកទិញទៅដេកជាមួយ?ទោះជាអ្នករត់តុក៏ដោយ ប៉ុន្តែឃើញលុយចំនួនច្រើននៅចំពោះមុខហើយ អាចទេដែលបដិសេធ?

គិតចឹងហើយបានជាដេល៍ឡាស់ចង់យកលុយដើម្បីទិញខ្លួននាង យ៉ាងណាក៏នាងធ្លាប់ឆ្លងកាត់រឿងបែបនេះទៅហើយ បើថែមគេជាមនុស្សបន្ទាប់ម្នាក់ទៀតក៏មិនបញ្ហា

«ចៅហ្វាយ!....»ហេរីចង់ប្រកែកបន្ត ប៉ុន្តែក៏ព្រមស្ងាត់មាត់ ពេញឃើញថាចៅហ្វាយមិនពេញចិត្ត

«អូខេ!ខ្ញ៉ំមិននិយាយទៀតទេ!»ហេរីស្ងាត់មាត់ឈប់និយាយត

«បើចឹងក៏ចេញទៅបានហើយ!»ដេល៍ឡាស់មិនចង់ឪ្យហេរីមកនិយាយអ្វីរំខានចិត្តទៀត

«បាទចៅហ្វាយ!តែក៉ំភ្លេចណាចៅហ្វាយ រសៀលម៉ោង3 ចៅហ្វាយមានភ្ញៀវពិសេសដែលត្រូវជួប»ហេរីបញ្ជាក់ម្តងទៀត ខ្លាចចៅហ្វាយរវើរវាយតែរឿងនាងតូចហ្វីនី រហូតភ្លេចការណាត់

«យើងមិនភ្លេចទេ!»

«ចឹងខ្ញ៉ំទៅហើយទានម្ចាស់!»ដេល៍ឡាស់មិនខឹងទេ ដែលហេរីនិយាយបញ្ជួស ព្រោះគេតែងតែបែបនេះគ្រប់ពេល

«អ៉ឺមម!»

ដេល៍ឡាស់នៅតែមើលប្រវត្តិរូបរបស់ហ្វីនីជារឿយៗ និងគិតផែនការណ៍រួចហើយ ថាធ្វើបែបណាដើម្បីបាននាងមកឱបក្រសោប

«ជួបគ្នាឆាប់ៗណាស្រីស្អាត»ដេល៍ឡាស់និយាយទាំងសប្បាយចិត្ត និងរំភើបជាខ្លាំង ពេលគិតថាមិនយូរទៀត នឹងបាននាងមកនៅជិត

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now