ភាគទី33

349 3 0
                                    

នៅពេលយប់ ដេល៍ឡាស់មកដេកយាមនាង ឪ្យលោកប៉ានិងអ្នកម៉ាក់របស់គេទៅសម្រាកម្តង។

«ហ្វីនី!អូនគិតចង់ចិត្តអាក្រក់ដាក់បងដល់ពេលណា!»ដេល៍ឡាស់ក្រសោបដៃនាងជាប់ និយាយទន់ភ្លន់ដាក់គ្រប់ពេល

«អ្នកគ្រប់គ្នាចង់និយាយជាមួយអូនខ្លាំងណាស់ ជពិសេសគឺលោកប៉ា!គាត់ចង់និយាយជាមួយអូន!»

«ហើយប្អូនៗរបស់បងដែរ គេចង់ធ្វើការស្គាល់គ្នាជាមួយអូន!»

ទោះនិយាយយ៉ាងណា ក៏ការតបត្រលប់មកវិញ មានតែភាពស្ងៀមស្ងាត់

«បងសន្យាណា៎ អូនដឹងខ្លួនពេលណាយើងហ្នឹងរៀបការជាមួយគ្នា!»ដេល៍ឡាស់ក្រោកទៅថើបថ្ងាស់របស់នាង និងស្រក់ទឹកភ្នែកមួយតំណក់លើថ្ពាល់របស់នាង

ដេល៍ឡាស់ជូតទឹកភ្នែករបស់ខ្លួនចេញពីថ្ពាល់នាង និងអង្អែលថ្នមៗដោយក្តីស្រលាញ់មិនអាចកាត់ថ្លៃបាន។

តែរឿងអស្ចារ្យក៏បានកើតឡើង ព្រោះដៃរបស់ហ្វីនីដែលដេល៍ឡាស់ចាប់ ស្រាប់តែកម្រើកឡើង ។អ្នកកម្លោះមើលឪ្យប្រាកដចិត្ត ដើម្បីឪ្យដឹងថាមិនមែនមកពីអារម្មណ៍របស់ខ្លួន តែហ្វីនីកំពុងតែកម្រើកដៃពិតមែនពេលមើលទៅផ្ទៃមុខរបស់នាង ក៏ឃើញត្របកភ្នែករបស់នាងកម្រើកតិចៗ

ហើយមិនយូរប៉ុន្មាន ភ្នែកទំងគូរក៏បើកស្រឡះ ថែមទាំងកំពុងតែមើលគេទៀតផង

«ហ្វីនី!»ដេល៍ឡាស់ធ្វើបានត្រឹមហៅឈ្មោះនាងទាំងត្រេកអរ ទឹកភ្នែកនៃភាពសប្បាយចិត្តក៏ស្រក់ប្រដេញគ្នា

«ដេល៍!»សម្លេងស្អករបស់នាង ធ្វើឪ្យដេល៍ឡាស់សប្បាយចិត្តរកអ្វីមកបរិយាយមិនចេញ

«ក៉ំទាន់អាលនិយាយអីបងទៅហៅពេទ្យសិន!»មិនឪ្យចាំយូរ ដេល៍ឡាស់រត់ទៅហៅពេទ្យភ្លាម

ពេទ្យមកដល់ពិនិត្យអាការះរបស់នាង និងប្រាប់ថានាងមានសុវត្ថិភាព រងចាំឪ្យរបួសខាងក្នុងជាសះស្បើយ មិនយូរទេហ្នឹងត្រលប់មករឹងមាំវិញហើយ។

«បាទអរគុណណាស់លោកគ្រូពេទ្យ!»ដេល៍ឡសស់និយាយអរគុណទៅលោកគ្រូពេទ្យ

«បានមិនអីទេ បើមានអ្វីប្ញាប់ហៅពេទ្យភ្លាម!»

«បាទ!»

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now