ភាគទី21

357 7 0
                                    

មកទល់ពេលនេះ ហ្វីនីនិងដេល៍ឡាស់បានប្រើជីវិតរួមគ្នារយះពេល១សប្តាហ៍ទៅហើយ។

រយះពេលដែលនៅជាមួយគ្នានេះ ហ្វីនីត្រូវប្រយ័ត្នខ្លួនគ្រប់ពេល ព្រោះដេល៦ឡាស់តែងតែប្រើក្រសែភ្នែកបៀតបៀនមើលនាងជានិច្ច។

តែរាល់ថ្ងៃក៏នៅតែត្រូវគេឱបថើបដោយមិនក្រែងចិត្តអ្វីបន្តិចសោះ ធ្វើឪ្យហ្វីនីត្រូវរំជើបរំជួលគ្រប់ពេលដែលគេមកក្រវែលជិត។

ចំណែកដេល៍ឡាស់ ចង់តែខាប់សង្រ្គប់នាងមួយថ្ងៃបីពេលឪ្យដឹងគ្នាម្តង។តែក៏ត្រូវទប់ចិត្តសិន រឿងបែបនេះ បើគិតតែបង្ខំពេក នាងអាចរត់ចោលក៏ថាបាន។

ថ្ងៃនេះក៏ដូចគ្នា ពេលត្រលប់មកពីធ្វើការវិញ ដេល៍ឡាស់គិតតែរកកម្រៃពីរាងកាយនាងមិនឈប់ ឱបថើបតាមស្មា ដៃ ក និងមុខ ធ្វើឪ្យហ្វីនីទន់ខ្លួនដូចការ៉េមត្រូវថ្ងៃ។

«លោកដេល៍ឡាស់ បានហើយ»នាងហាមគេបែបនេះគ្រប់ពេល តែលើកណាក៏គេមិនស្តាប់ដែរ ទាំងទំនើង ទាំងកំណាច

ហ្វីនី មិនហ៊ានគិតឡើយ ថាទង្វើរបស់គេដែលធ្វើមកលើនាងជាការស្រលាញ់ ជួនកាលគេអាចគ្រាន់តែលង់ហ្នឹងតុក្តតាចេះនិយាយក៏ថាបាន។បើមកគិតឪ្យល្អិតល្អន់នោះនាងគ្មានអ្វីម្យ៉ាងដែរសាកសមហ្នឹងគេទាល់តែសោះ។

«យ៉ាងម៉េច!»ដេល៍ឡាស់ធ្វើពើមិនដឹង ថាហ្វីនីមិនពេញចិត្តដែលគេគិតតែឱបនាងមិនលែងបែបនេះ

«លោកភ្លេចលក្ខខណ្ឌហើយមែនទេ?»នាងសួរគេ ដែលមើលទៅរៀងមួម៉ៅមិនតិចដែរ

តាំងពីត្រលប់មកពីធ្វើការមកដល់ពេលនេះ ក៏មួយម៉ោងជាងទៅហើយ ដេល៍ឡាស់គិតតែចាប់ឪ្យនាងអង្គុយលើភ្លៅរបស់ខ្លួននៅលើសាឡុង មិនឪ្យបានកម្រើកទៅណាសោះ ទោះហ្វីនីឡូឡាបែបណាក៏គេធ្វើហាក់មិនឮអ្វីបន្តិចសោះ។

«មិនឃើញចាំ!»

«នេះខ្ញ៉ំនិយាយរាល់ថ្ងៃបែបនេះហើយ លោកមិនចាំអ្វីបន្តិចឬ?»

«មិនចាំ ទោះចាំក៏បំភ្លេចចោល!»ថ្ងៃនេះហើយ ដែលហ្វីនីបានឮគេនិយាយបែបនេះ បញ្ជាក់ថាគេមិនដែលភ្លេចលក្ខខណ្ឌ ប៉ុន្តែតាំងចិត្តមិនចាំច្រើនជាង

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now