ភាគទី3

431 5 0
                                    

ក្វាងទុង,ប្រទេសចិន

រាងស្តើងរបស់ហ្វីនី ត្រីវលូកលាន់ដោយភ្ញៀវត្រេកកាម គិតថាស្រីដែលធ្វើការបែបនេះសុទ្ធតែលក់ខ្លួនគ្រប់គ្នា។

«លោកលែងដៃខ្ញ៉ំទៅ!»ហ្វីនីព្យាយាមទាញដៃរបស់ខ្លួនមកវិញ

«មកធ្វើជាកំណាញ់ខ្លួន!ប្រាប់មកថាចង់បនាប៉ុន្មាន យើងឪ្យបាន!»ប្រុសកន្ធាត់ ក្បាលពោះខ្លាញ់ សក់ក្រញ៉ាញ់ ច្រមុះតោ ភ្នែកលិប និយាយខ្មូរព្រោះជាតិសុរាចូលខ្លួន និយាយមើលងាយហ្វីនី

«ខ្ញ៉ំមិបានលក់ខ្លួន!លែងទៅ!»

«ក៉ំមកធ្វើឯងកាច់រឹក ស្រីដូចជានាងសុទ្ធតែលេងរឹក ដើម្បីចង់បានតម្លៃខ្ពស់ យើងជួបស្រីដូចនាងច្រើនមកហើយ!»ប្រុសកន្ធាត់ នោតែប្រទាញប្រទង់គ្នាជាមួយហ្វីនី

«ខ្ញ៉ំសួរជាលើកចុងក្រោយ!ព្រមលែងតាមសម្រួលទេ?»ហ្វីនីទ្រាំលែងបាន សួរសម្លេងរឹង ធ្វើឪ្យប្រុសកន្ធាត់មានអារម្មណ៍ព្រឺចំពោះខ្សែភ្នែករបស់នាងមួយភ្លែត ត្រឹមមួយភ្លែតប៉ុណ្ណោះ

«បើយើងមិនលែង?នាងចង់ធ្វើអីយើង?»ប្រុសកន្ធាត់មិនព្រមលែង

«ក៉ំថាខ្ញ៉ំមិនតឿនឪ្យសោះ!»និយាយហើយហ្វីនីចាប់មួលដៃប្រុសកន្ធាត់ ព័ទ្ធទៅក្រោយ កាច់ម្រាមដៃ ធ្វើឪ្យប្រុសកន្ធាត់ថ្ងួចថ្ងូព្រោះឈឺ

«អូយយ!ឈឺណាស់ៗ លែងយើងភ្លាមស្រីចង្រៃ!»

«ស្រីចង្រៃចឹងហ្អេស?ចឹងមកសាកស្នាដៃស្រីចង្រៃមើលទៅ ថាធ្វើឪ្យឯងឈឺបានប៉ុណ្ណា?»ហ្វីនីចាប់ដៃទាំងសងខាងព័ទ្ធមកក្រោយ ទាញគេចេញពីកន្លែងអង្គុយ រុញដួលលើឥដ្ឋ ប្រើរន្ទះជើងគ្មានស្រមោលទាត់មិនសំចៃកម្លាំង

ភ្ញឿវទូទាំងក្លឹមងាកមកមើលហេតុការណ៍ព្រោងព្រាត ធ្វើឪ្យចលាចល។តែហ្វីនីមិនខ្វល់ពីខ្សែភ្នែកអ្នកណាមើលមកនាងទាំងអស់ គិតតែទាត់ព្រោះកំហឹងឆួលពេញប្រៀប។

មិនយូរប៉ុន្មានអ្នកគ្រប់គ្រងចូលមកទាញនាងចេញ និងហៅអង្គរក្សឪ្យមកជួយគ្រាភ្ញៀវដែលត្រូវនាងទាត់ធាក់មុននេះ។

«លែងខ្ញ៉ំទៅ!ខ្ញ៉ំសម្លាប់អាជ្រូកកន្ធាត់នេះ»ហ្វីនីរើបម្រះ ប្រុងហក់ទៅទះតប់ប្រុសកន្ធាត់ ដែលសន្លប់ព្រោះតែស្រវឹងស្រាផង

ភ្លើងប្រាថ្នា🔥(Completed)Where stories live. Discover now