EPISODE 26: ថើបអោយណាណីតែម្ដង

1.6K 104 6
                                        

បន្ទាប់ពីឲ្យរាងតូចគេងលក់ហើយ Jungkook ក៏បានចុះមកខាងក្រោមដើម្បីសួរនាំគ្រប់គ្នាថាល្ងាចមិញនេះ មុនពេលដែលនាយត្រឡប់មកពីក្រុមហ៊ុនវិញតើ Taehyung មានលួចនាយធ្វើអ្វីខ្លះ? នាយថែមទាំងគំរាមទៀតថាបើសិនជាគ្រប់គ្នាលាក់បាំងនឹងនាយតាមសម្ដីរបស់រាងតូច ពេលដែលនាយឆែកឆេកាមេរ៉ាសុវត្ថិភាពដឹងដោយខ្លួនឯង នោះគ្រប់គ្នានឹងមានរឿងធំជាមួយនាយជាមិនខាន ទើបអ្នកមីង Arin ក៏ព្រមប្រាប់ការពិតដល់ Jungkook ធ្វើឲ្យនាយចង់ខឹងប៉ុន្តែក៏ខឹងមិនបាន ព្រោះវាជាសំណើររបស់រាងតូចចង់ធ្វើការងារដោយខ្លួនឯង មិនអាចបន្ទោសគ្រប់គ្នាបាននោះទេ ប៉ុន្តែការកុហកលាក់បាំងនាយបែបនេះក៏នាយមិនពេញចិត្តនោះដែរ នាយមិនចូលចិត្តឲ្យនរណាកុហកនិងលាក់បាំងពីរឿងរាងតូចចំពោះនាយនោះទេ។ ប៉ុន្តែឲ្យធ្វើយ៉ាងម៉េចបើនាយស្រលាញ់តាមចិត្តនិងថ្នាក់ថ្នមគេដល់ថ្នាក់នេះទៅហើយម៉េចនឹងអាចខឹងភរិយាសំណព្វចិត្តតែមួយបានទៅ?

« រឹងរូសណាស់ចូលចិត្តធ្វើឲ្យតែបងបារម្ភ » Jungkook និយាយតិចៗម្នាក់ឯងទាំងក្រវីក្បាលហួសចិត្ត ព្រោះតែស្រលាញ់និងបារម្ភពីភរិយាជាទីស្រលាញ់ពិតមែន។ កែវភ្នែកទាំងគូក៏សម្លឹងទៅកាន់ជាន់ខាងលើដែលជាបន្ទប់ភរិយាកំពុងគេងលក់ ទើបនាយបោះជំហានឡើងទៅបន្ទប់វិញបន្ទាប់ពីចុះមកសួរនាំគ្រប់គ្នារួច។

****

ព្រឹកថ្ងៃបន្ទាប់ Jungkook ក្រោកពីព្រលឹមតាមធម្មតា ប៉ុន្តែថ្ងៃនេះនាយមិនទៅធ្វើការនោះទេព្រោះគ្មានកិច្ចការសំខាន់ត្រូវទៅ ទើបថ្ងៃនេះនាយសម្រាកនៅផ្ទះនិងយកពេលវេលាដ៏មានតម្លៃទាំងនោះមកចំណាយជាមួយរាងតូច។ Jungkook ងូតទឹកស្លៀកពាក់ជាឈុតសាមញ្ញនៅផ្ទះធម្មតា រួចនាយចុះទៅខាងក្រោមដើម្បីចម្អិនអាហារពេលព្រឹកសម្រាប់រាងតូចញ៊ាំ ហើយនាយក៏មិនបានដាស់ឬក៏រំខាន Taehyung ឲ្យភ្ញាក់មកនោះដែរ ចាំតែពេលគេភ្ញាក់ពីគេងមកនឹងលើកអាហារយកទៅឲ្យគេញ៊ាំដល់បន្ទប់តែម្ដង។

មួយសន្ទុះក្រោយមកក៏ឮសម្រឹបជើងរបស់ Taehyung ដើរចុះមកពីខាងលើទើប Jungkook ចេញពីផ្ទះបាយទៅមើលក៏បានឃើញភរិយាចុះមកទាំងទ្រពោះរបស់ខ្លួន ទើបនាយស្ទុះស្ទារចូលទៅទ្រភរិយាដោយយកដៃម្ខាងឱបចង្កេះគេឲ្យដើរចុះមកមួយៗយឺតៗទាំងនៅពាក់អៀមចម្អិនអាហារមិនទាន់ឆ្អិននៅឡើយ។

A FORCED MARRIAGEWhere stories live. Discover now