ឡានរបស់ Jungkook បានធ្វើដំណើរមកដល់សួនមួយកន្លែងដែលសម្បូរទៅដោយក្មេងចាស់ប្រុសស្រីមកដើរលេងលំហែរកាយក៏ដូចជាការធ្វើ Picnic លក្ខណៈគូស្នេហាផងដែរ។ បរិវេណសម្បូរទៅដោយស្មៅខៀវខ្ចីនិងដើមឈើធំៗត្រជាក់ជាម្លប់ដល់មនុស្សគ្រប់គ្នាហើយអ្វីដែលកាន់តែត្រជាក់ភ្នែកទៅទៀតនោះគឺសួននេះនៅទល់មុខនឹងទន្លេហានដែលជាទន្លេមួយដ៏ស្រស់ស្អាតនិងធំរបស់ប្រទេសកូរ៉េខាងត្បូង។
Jungkook និងភរិយាកាន់ដៃគ្នាបណ្ដើរទៅរកផ្លូវខាងមុខដើម្បីមើលគេឯងនិងបានជជែកគ្នាពីរឿងខ្លះៗរបស់ពួកគេក៏ដូចជារឿងកូនរបស់ពួកគេផង សល់តែ ២ ខែជាងទៀតប៉ុណ្ណោះពួកគេនឹងបានឃើញមុខកូនដំបូងរបស់ពួកគេហើយ។
« អូនធូរស្រាលខ្លះទេប្រពន្ធសម្លាញ់? »
« អឹម...អារម្មណ៍ស្រស់ស្រាយខ្លាំងណាស់ » Taehyung ងើយមុខឡើងបិទភ្នែកនិងស្រូបយកនូវខ្យល់បរិសុទ្ធចូលមកក្នុងខ្លួនធ្វើឲ្យគេមានអារម្មណ៍ថាធូរស្រាលពេលកំពុងតែពពោះកូន។
កែវភ្នែកទាំងគូរបស់រាងតូចក៏រេសម្លឹងទៅកាន់ទន្លេហានទាំងស្នាមញញឹមស្រាលស្រទន់ឯ Jungkook ក៏សម្លឹងមើលស្នាមញញឹមមួយនោះទាំងញញឹមមានក្ដីសុខពេលឃើញភរិយាសប្បាយចិត្ត មិនតានតឹង មិនហត់នឿយ មិនត្អូញត្អែរពេលគេកំពុងពពោះកូនរបស់នាយ។
« បងដឹងទេ? កាលពីអូននៅរៀនថ្នាក់ទាបអូនតែងតែចូលចិត្តបបួលមិត្តភក្តិរបស់អូននាំគ្នាជិះកង់មកលេងទីនេះ ហើយពួកយើងក៏ទៅទិញការ៉េមញ៊ាំជាមួយគ្នាទាំងមិនដឹងថាពេលដែលទៅផ្ទះវិញនឹងមានរឿងអ្វីកើតឡើង » មាត់និយាយប៉ុន្តែភ្នែកសម្លឹងទៅកាន់បរិវេណជុំវិញខ្លួននិងទន្លេហានមិនដកភ្នែក។
« មានរឿងអីទៅ? អូនគេចសាលាជិះកង់ដើរលេង? » Jungkook សួរទាំងលួចអស់សំណើចនឹងរាងតូចហើយក៏មិនឆ្ងល់ទៀតនោះដែរហេតុអីគេមិនដែលចូលរៀន ចូលចិត្តតែដើរលេងយប់ៗជាមួយមិត្តភក្តិរបស់គេនោះ បើគេមានជំនាញគេចសាលាជាមួយមិត្តភក្តិរបស់គេតាំងពីនៅក្មេងមកម្ល៉េះ។
« ទៅផ្ទះវិញម៉ាក់របស់ SeungAh ដែលជាមិត្តភក្តិរបស់អូនត្រូវម៉ាក់របស់គេស្ដីបន្ទោសហើយក៏ឲ្យគេដូរសាលាចេញបាត់ទៅព្រោះអូននាំគេគេចរៀន » Taehyung បែរមុខមករករាងក្រាសនិងងើយសម្លឹងមុខនាយទាំងទឹកមុខលីលឺធ្វើឲ្យ Jungkook ឃើញហើយសែនក្នាញ់ក៏ទាញចុងច្រមុះរបស់គេទាំងអស់សំណើច។
YOU ARE READING
A FORCED MARRIAGE
Romance« លោកប៉ា...ប៉ាធ្វើបែបនេះមិនត្រូវទេប៉ាមានសួរខ្ញុំថាខ្ញុំចង់រៀបការដែរទេ? រៀបការជាមួយនរណាក៏ខ្ញុំមិនដឹងផង មិនទាំងដែលស្គាល់ពីប្រវត្តរបស់គេទៀត ចុះបើរៀបការជាមួយតាកញ្ចាស់ៗអស់នោះប៉ាឲ្យខ្ញុំរៀបការដែរមែនទេ? » Taehyung « មិនទាន់ជួបកុំទាន់វាយតម្លៃណាកូនប្រុស » លោ...
