ឈានចូលដល់ព្រឹកនៃថ្ងៃថ្មី អ្វីៗក៏បានស្រឡះនិងធូរស្រាលបន្ទាប់ពីបញ្ហាច្របូកច្របល់ទាំងប៉ុន្មានត្រូវបានបកស្រាយនិងបញ្ចប់។ ស្ថានភាពរបស់អ្នកម៉ាក់វ័យក្មេងនៅពេលនេះក៏រៀងប្រសើរឡើងវិញដោយមានជំនួយពីគ្រូពេទ្យលោកដុកទ័រនិងស្វាមីរបស់គេនៅចាំមើលថែរយៈពេលពេញមួយយប់។
Taehyung នៅគេងលក់នៅឡើយទេដោយសារលោកដុកទ័រទើបតែប្ដូរសេរ៉ូមថ្មីឲ្យគេដើម្បីបំប៉នរាងកាយនិងទារកក្នុងផ្ទៃនិងជួយឲ្យគេឆាប់មានកម្លាំងមាំមួនផងដែរទើបជាតិថ្នាំជ្រាបចូលធ្វើឲ្យគេកម្រភ្ញាក់។ គ្រាន់តែព្រឹកព្រលឹមភ្លាមពេលលោកដុកទ័រចូលមកត្រួតពិនិត្យអាការៈរបស់ Taehyung រួចរាល់ទើប Jungkook ត្រឡប់ទៅផ្ទះវិញដើម្បីផ្លាស់ប្ដូរសម្លៀកបំពាក់និងយកឈុតថ្មីមកប្ដូរឲ្យរាងតូចដូចគ្នា ព្រោះតាំងពីស្លន់ចេញពីក្រុមហ៊ុនមក Jungkook មិនទាន់ងូតទឹកផ្លាស់ប្ដូរសម្លៀកបំពាក់នៅឡើយទេ ព្រោះតែបារម្ភនិងស្រលាញ់ភរិយាណាមួយក៏មិនចង់ឲ្យប៉ាម៉ាក់របស់ពួកគេមកលំបាកទើបនាយសុខចិត្តនៅមើលថែប្រពន្ធពេញមួយយប់ដោយផ្ទាល់ដៃ។
បន្តិចក្រោយមកទ្វារបានបើកឡើងបង្ហាញឲ្យឃើញរាងក្រាសបានត្រឡប់មកដល់មន្ទីពេទ្យវិញជាមួយនិងសម្លៀកបំពាក់របស់រាងតូចព្រមទាំងអាហារពេលព្រឹកផងដែរ ក្នុងនោះក៏មានផ្លែឈើដូចគ្នាជាពិសេសនោះគឺស្ត្រប៊ឺរី នាយដឹងបានថារាងតូចចូលចិត្តញ៊ាំសស្ត្រប៊ឺរីតាមរយៈការសាកសួរពីលោកប៉ាអ្នកម៉ាក់ក្មេករបស់នាយ ទើបនាយក៏ទិញវាយកមកផ្ញើ Taehyung ជាច្រើនដើម្បីឲ្យគេញ៊ាំ។
រំពេចនោះ Taehyung ក៏បានភ្ញាក់ដឹងខ្លួនមកវិញល្មមព្រោះតែបានឮសម្លេងរំខានពីថង់ផ្លាស្ទិចយួររណេងរណោងដោយដៃស្វាមីតែម្នាក់ឯង។
« បងរំខានអូនហើយ សុំទោសផងណា » Jungkook ងាកសម្លឹងមុខរាងតូចនិងញញឹមស្រាលដាក់គេ រួចយួររបស់របរទៅទុកលើតុនិងតាមកន្លែងដែលគួរទុកដាក់ឲ្យបានត្រឹមត្រូវ។ Jungkook រៀបចំអាហារពេលព្រឹកសម្រាប់រាងតូចនិងបានរៀបចំផ្លែឈើដើម្បីឲ្យគេញ៊ាំលាងមាត់តាមក្រោយ។
« បងទិញអីមកច្រើនម្ល៉េះ? » Taehyung សួរឡើងនិងព្យាយាមក្រោកមកយឺតៗតែភ្លាមៗនោះរាងក្រាសក៏ទុករបស់ចោលរួចប្រញាប់ចូលមកគ្រាភរិយាឲ្យអង្គុយ។ នាយយកតេឡេចុចបញ្ជាក្បាលគ្រែអ្នកជំងឺឡើងដើម្បីឲ្យ Taehyung បានផ្អែកខ្នងនឹងវា។
YOU ARE READING
A FORCED MARRIAGE
Romanceអាពាហ៍ពិពាហ៍បង្ខំ MAIN CHARACTERS: Jeon Jungkook x Kim Taehyung Started: Feb.29.24