ពេលអាហារឆ្អិននិងបានរៀបចំរួចរាល់យ៉ាងមានសណ្ដាប់ធ្នាប់អស់ហើយរាងល្អិតដែលជាភរិយាក៏ធ្វើដំណើរឡើងទៅខាងលើដើម្បីហៅស្វាមីចុះមកញ៊ាំអាហារពេលល្ងាចជាមួយគ្នា។ ហើយការញ៊ាំអាហារចាប់ផ្ដើមដោយការស្ងប់ស្ងាត់ទើបបន្តិចក្រោយមកក៏មានការជជែកគ្នាលេងពីនេះពីនោះរហូតទាល់តែបញ្ចប់ការញ៊ាំរៀងខ្លួន។
***
Taehyung ឡើងមកបន្ទប់គេងរបស់គេដើម្បីងូតទឹកផ្លាស់ប្ដូរសម្លៀកបំពាក់ចូលគេងចំណែកឯ Jungkook កំពុងនៅក្នុងបន្ទប់ធ្វើការរបស់នាយឯណោះយប់បន្តិចទើបនាយចូលសម្រាក។
មួយសន្ទុះក្រោយ Taehyung ចេញមកពីបន្ទប់ទឹកវិញដោយស្លៀកឈុតគេងរួចរាល់ហើយជាស្រេច រួចគេក៏ចុះទៅខាងក្រោមដែលមានសភាពស្ងប់ស្ងាត់និងមានពន្លឺស្ទង់ៗជះមកពីអំពូលភ្លើងខាងក្រៅ ដើរចូលទៅរកផ្ទះបាយដើម្បីឆុងកាហ្វេឡើងយកទៅឲ្យស្វាមីដែលធ្វើការដល់យប់ជ្រៅ។ ពេលឆុងរួចទើបគេលើកវាយកទៅឲ្យរាងក្រាសនៅឯបន្ទប់ធ្វើការ។
តុក~តុក Taehyung គោះទ្វារផ្ដល់សញ្ញាជាមុនសិន មុននឹងមូលគន្លឹះបើកទ្វារចូលទៅដោយនាំយកកាហ្វេក្ដៅទៅឲ្យស្វាមីដែលរវល់បំពេញការងាររបស់នាយ។
« Jung! កាហ្វេរបស់បង » គ្រាន់តែឮសម្លេងរាងតូចភ្លាម Jungkook ក៏ប្រញាប់ងើបមុខចេញពីការងារទៅសម្លឹងរាងតូច រួចក៏ដោះវែនតាពាក់សម្រាប់ធ្វើការងារចេញនិងបានញញឹមដាក់ភរិយាដែលដើរចូលមករកនាយដោយក្នុងដៃកាន់កែវកាហ្វេក្ដៅៗយកមកជាមួយផងដែរ។
« អរគុណ! នេះអូនមិនទាន់ចូលគេងទៀតហេស៎? » Jungkook ទទួលកែវកាហ្វេពីដៃរាងតូចទាំងស្នាមញញឹមមុននឹងលើកវាយកមកក្រេបតិចៗ។
YOU ARE READING
A FORCED MARRIAGE
Romanceអាពាហ៍ពិពាហ៍បង្ខំ MAIN CHARACTERS: Jeon Jungkook x Kim Taehyung Started: Feb.29.24