EPISODE 20: គាត់ប្លែកច្រើនណាស់

473 77 2
                                    

បន្ទាប់ពីចម្អិនអាហាររួចរាល់និងបានលើកយកទៅរៀបចំអោយស្វាមីយ៉ាងមានសណ្ដាប់ធ្នាប់ហើយនាយតូចក៏ត្រូវត្រឡប់ទៅរៀបចំឯផ្ទះបាយឲ្យបានស្អាតវិញ ព្រោះគេជាអ្នកចម្អិនអញ្ចឹងគេក៏ត្រូវតែលាងសម្អាតទុកដាក់វិញដែរមិនឲ្យអ្នកបម្រើមកធ្វើទាន់នោះទេ។ ឯ Jungkook អង្គុយញ៊ាំអាហារពេលព្រឹកដែលធ្វើដោយស្នាដៃភរិយារបស់នាយរហូតទាល់តែអស់ លើកកែវមកទឹកមកផឹកបង្ហើយមុននឹងក្រោកចេញពីតុបាយរៀបចំចេញទៅក្រុមហ៊ុន។

« ល្ងាចបន្តិចបងត្រឡប់មកវិញ កុំភ្លេចរកអីញ៊ាំផង! បងទៅសិនហើយណា » Jungkook ដើរចូលទៅរករាងតូចនៅឯផ្ទះបាយដោយប្រាប់គេឲ្យបានដឹងមុននឹងចេញទៅក្រុមហ៊ុននិងពេលត្រឡប់មកផ្ទះវិញ រួចមកនាយក៏ថើបថ្ពាល់គេមួយខ្សឺតនិងបបូរមាត់មួយខ្សឺត ឯរាងតូចក៏ញញឹមស្រាលស្រទន់ដាក់ស្វាមីវិញទើប Jungkook ចេញដំណើរទៅធ្វើការងាររបស់នាយទាំងមានកម្លាំងចិត្តពេញបឹបតែម្ដង។

បន្ទាប់ពី Jungkook ចេញផុត Taehyung ក៏បានរៀបចំផ្ទះបាយហើយល្មមទើបគេឡើងទៅខាងលើវិញដើម្បីងូតទឹកផ្លាស់ប្ដូរសម្លៀកបំពាក់ថ្មី។ ពេលឡើងមកដល់ខាងលើបន្ទប់របស់ខ្លួននាយតូចស្រាប់តែងងឹតមុខរកដួលមួយរំពេចធ្វើឲ្យគេប្រញាប់ចូលទៅរកគ្រែគេងដើម្បីអង្គុយនិងទប់លំនឹងកុំឲ្យដួលទាន់។ ដៃម្ខាងលើកមកទប់ក្បាលរួចក៏អូសចុះមកអង្អែលដើមទ្រូងដើម្បីទប់កុំឲ្យឆ្អល់ក្អួត មិនអញ្ចឹងទេគេច្បាស់ជាក្អួតចេញមកអស់ទាំងមិនទាន់បានញ៊ាំអ្វីមួយម៉ាត់ផង។

« មកពីខ្ញុំមិនទាន់ញ៊ាំអីទេដឹង? ឬមួយក៏ឈឺក្រពះ? » Taehyung ធ្វើទឹកមុខឆ្ងល់និងសួរខ្លួនឯងបន្ទាប់មកទើបគេប្រញាប់ក្រោកទៅងូតទឹកផ្លាស់ប្ដូរសម្លៀកបំពាក់គេងចេញដើម្បីឆាប់បានចុះទៅរកអីញ៊ាំ។

***

នៅឯកន្លែងធ្វើការ Jungkook បំពេញតួនាទីជាអ្នកដឹកនាំតាមធម្មតា ប៉ុន្តែថ្ងៃនេះមិនដូចជារាល់ថ្ងៃនោះទេ អារម្មណ៍របស់នាយរវើរវាយនឹកគិតដល់តែភរិយានៅឯផ្ទះប៉ុណ្ណោះដាក់អារម្មណ៍ធ្វើការមិនសូវជាបានដិតដល់នោះឡើយ តែក្រោយមកក៏មានសម្លេងគោះទ្វារបន្ទប់ធ្វើការធ្វើឲ្យដាច់អារម្មណ៍នឹកនារាងតូច ទើបនាយហារស្ដីអនុញ្ញាតឲ្យអ្នកខាងក្រៅចូលមកខាងក្នុងការិយាល័យរបស់ខ្លួន។

A FORCED MARRIAGEWhere stories live. Discover now