EPISODE 29: សុវត្ថិភាពប្រពន្ធកូនរបស់ខ្ញុំ

1.4K 99 1
                                        

« ខ្ញុំត្រូវការនាំគេទៅនៅ Italy រហូតទាល់តែកូនរបស់ខ្ញុំឃើញពន្លឺថ្ងៃ » Jungkook និយាយទូរស័ព្ទទៅកាន់ឪពុកទាំងអារម្មណ៍ជ្រួលច្រាលមិនស្ងប់សុខព្រោះតែបារម្ភពីភរិយានិងកូនជាពន់ពេក ឲ្យនាយនៅសុខយ៉ាងម៉េចទៅបើរាងតូចកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់អាក្រក់ទៅហើយនោះ?

"កូនច្បាស់ហើយហេស៎ថាចង់ទៅរស់នៅ Italy?" Mr. Jeon

« ខ្ញុំច្បាស់ហើយលោកប៉ា! សុវត្ថិភាពប្រពន្ធកូនរបស់ខ្ញុំគឺសំខាន់បំផុត ប៉ាកុំបារម្ភអីខ្ញុំនឹងមើលថែគេឲ្យបានល្អហើយនឹងត្រឡប់មកបំផ្លាញនូវអ្វីៗដែលរំខានជីវិតគ្រួសាររបស់ខ្ញុំ » Jungkook

"ល្អ! អញ្ចឹងកូនទៅចុះប៉ានឹងឲ្យគេរៀបចំឲ្យកូនចេញដំណើរទៅដោយសុវត្ថិភាព មិនបាច់បារម្ភពីក្រុមហ៊ុនទេកូនប្រុស ប៉ានឹងគ្រប់គ្រងដោយខ្លួនឯង" Mr. Jeon

« អរគុណខ្លាំងណាស់លោកប៉ា ខ្ញុំនឹងឆាប់ត្រឡប់មករ៉ាប់រងការងារជំនួសលោកប៉ាវិញ មើលថែសុខភាពផងណាលោកប៉ានិងមើលថែអ្នកម៉ាក់ផង ជម្រាបលា! » Jungkook ក៏បានបញ្ចប់ការខលជាមួយប៉ារបស់នាយនិងបានប្រាប់ពីរឿងរ៉ាវទៅកាន់លោកប៉ារបស់នាយដើម្បីឲ្យគាត់បានដឹងនិងឲ្យគាត់ជួយសម្រួលវាឲ្យបានឆាប់រហ័សបំផុត។ មុខមាត់ខ្ពង់ខ្ពស់យសស័ក្កធំដូចជាលោក Jeon ប៉ុននេះហើយមិនខ្លាចឡើយរឿងកំបុិកកំប៉ុកបែបនេះនោះ សំខាន់ឲ្យតែកូនប្រុសរបស់គាត់និងគ្រួសាររបស់គេចេញផុតពីគ្រោះថ្នាក់មួយរយៈសិននិងរស់នៅដោយសុខស្រួល ចាំពេលគេត្រឡប់មកវិញគាត់នឹងបើកដៃឲ្យ Jungkook តែម្ដង មិនឃាត់ឃាំង មិនប្រណីចំពោះនរណាដែលមកយាយីគ្រួសាររបស់កូនប្រុសឡើយ។

***
/Italy Milan/

Jungkook និងភរិយាជាទីស្រលាញ់បានឈានជើងចូលមកកាន់ទឹកដីដ៏ស្រស់ស្អាតនិងសន្តិភាពនៃទីក្រុង Milan ប្រទេស Italy ។ ឡានទំនើបពណ៌ខ្មៅមួយគ្រឿងបានមកទទួលពួកគេដែលជាឡានកូនចៅរបស់លោក Jeon ទទួលបញ្ជាពីគាត់ឲ្យមកទទួលកូនប្រុសនិងគ្រួសាររបស់គេទៅរកកន្លែងសុខសន្តិភាពជាទីបំផុត។

ឡានបានបើកបរធ្វើដំណើរមកកាន់ផ្ទះយ៉ាងធំមួយកន្លែងដែលជាផ្ទះថ្មីរបស់ពួកគេ។ ទេសភាពស្ងប់ស្ងាត់សុវត្ថិភាព អមទៅដោយរុក្ខជាតិខៀវខ្ចីដើមឈើខ្ពស់ទាបអមសងខាងផ្ទះរួមជាមួយនឹងសម្លេងសត្វបក្សីហោះត្រដាងស្លាបយ៉ាងពីរោះរណ្ដំឃើញហើយពិតជាគួរឲ្យចង់នៅនិងអស់បារម្ភពិតមែន។

A FORCED MARRIAGEWhere stories live. Discover now